Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្លាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋានខេត្តសៀមរាបចំនួន ១៦៥រូប បានបញ្ចប់វគ្គបំប៉នជំនាញរបស់ខ្លួនដោយជោគជ័យ

ដោយ Pothe Thun
21/06/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិក្ខាកាមដែលជាកងកម្លាំងនៃកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋានខេត្តសៀមរាបចំនួន ១៦៥រូប បានបញ្ចប់ដោយជោគជ័យនូវវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ ប្រឆាំងនឹងភេរវកម្ម ការចាប់ខ្លួនជនល្មើសបែប VIP សង្គ្រោះអគ្គិភ័យ ជំនាញសង្គ្រោះជនរងគ្រោះ ដែលវគ្គបំប៉ននេះត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ទាប់ពីសិក្សារយៈពេល០២ខែកន្លងមក។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះការរៀបចំពិធីនេះឡើងគឺមានន័យថា កងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ត បានឆ្លងកាត់ការបណ្តុះបណ្តាលហ្វឹកហ្វឺន លត់ដំខ្លួនតាមគោលការណ៍ ប្រកបដោយវិន័យ បទបញ្ជាយ៉ាងតឹងតែង ម៉ឹងម៉ាត់។ ជាពិសេស កម្លាំងអន្តរាគមន៍ពិសេស បានយល់ដឹងកាន់តែច្បាស់អំពី ជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ប្រឆាំងនឹងភេរវកម្ម ការចាប់ខ្លួនជនល្មើសបែប វី.អាយ.ភី សង្គ្រោះអគ្គិភ័យ ជំនាញសង្គ្រោះជនរងគ្រោះ ដោយប្រើឧបករណ៍ជំនួយស្វ័យប្រវត្តិ នៅពេលមានហេតុការណ៍កើតឡើង ដើម្បីធានាបាននូវសមត្ថភាព គុណភាព និងប្រសិទ្ធភាពប្រយុទ្ធ និងការងារឈានឆ្ពោះ ទៅរកការកសាងកងកម្លាំងអន្តរាគមន៍ពិសេសឱកាន់តែរឹងមាំ ស្របតាមការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងតទៅអនាគត។ ឯកឧត្តមក៏បានកោតសររសើរ ដល់កងកម្លាំងទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងហ្វឹកហ្វឺន និងមានវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនិងតម្រូវការ ប្រជាថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត ដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី បានបន្តដាក់ចេញនូវ គោលនយោបាយ កំណែទម្រង់លើគ្រប់វិស័យ រួមទាំងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដោយផ្តោតសំខាន់ ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសកលភាវរូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ដើម្បីឈានទៅសម្រេច នូវគោលនយោបាយនេះ ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញ នូវផែនការអភិវឌ្ឍន៍ធនធានមនុស្ស និងព្រមទាំងបានផ្តល់ការ គាំទ្រគ្រប់បែបយ៉ាង ទាំងស្មារតី សម្ភារៈ និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍សមត្ថភាព វិជ្ជាជីវៈ ពង្រឹងគុណភាពអប់រំ បណ្ដុះបណ្តាល និងលើកកំពស់ក្រមសីលធម៌វិជ្ជាជីវៈ ដល់មន្ត្រីនគរបាលជាតិ ឲ្យស្របតាមតម្រូវការ នៃអង្គភាពប្រើប្រាស់កម្លាំង និងធានាឲ្យបាន នូវភាពជាម្ចាស់ការ លើការងារ បណ្តុះបណ្តាល ដោយកាត់បន្ថយការបញ្ចូលមន្ត្រីនគរបាលជាតិទៅសិក្សា ឬបណ្តុះបណ្តាលនៅក្រៅប្រទេស។

 

លោកឧត្តមសេនីយ៍បញ្ជាក់ថា វគ្គបំប៉នជំនាញ នាពេលនេះ គឺជាមុខជំនាញ ដែលកងកម្លាំង ប្រដាប់អាវុធ ប្រើប្រាស់ជាប្រចាំ ជាពិសេសកងកម្លាំងនគរបាលជាតិយើងតែម្ដង សំដៅធានា ដល់ការចូលរួម ការពារ សន្តិ សុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បង្ការ ទប់ស្កាត់ បាតុភាព បង្កចលាចល បាតុកម្មខុសច្បាប់ បង្ក្រាបរាល់ សកម្មភាពភេរវកម្ម រំដោះចំណាប់ខ្មាំង ការចាប់ខ្លួនជនល្មើសបែប VIP សង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ឲ្យបានត្រឹមត្រូវ តាមការកំណត់ របស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កម្លាំងកងអន្តរាគមន៍ពិសេសស្នងការដ្ឋាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវសិស្សវិទ្យាល័យ ហ៊ុន សែន សៀមរាប ៧០នាក់ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ព្រមទាំងការបំពាក់ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា

យុវសិស្សវិទ្យាល័យ ហ៊ុន សែន សៀមរាប ៧០នាក់ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ព្រមទាំងការបំពាក់ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា

និយ័តករធានារ៉ាប់រងកម្ពុជារៀបចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍នៃការធានា-រ៉ាប់រងជាកាតព្វកិច្ច”នៅខេត្តសៀមរាប

និយ័តករធានារ៉ាប់រងកម្ពុជារៀបចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍នៃការធានា-រ៉ាប់រងជាកាតព្វកិច្ច”នៅខេត្តសៀមរាប

កម្មវិធីកម្ពុជា-ចិនរួមគ្នាថែរក្សាបរិស្ថានអេកូទេសចរណ៍ក្នុងស្រុកបន្ទាយស្រី

កម្មវិធីកម្ពុជា-ចិនរួមគ្នាថែរក្សាបរិស្ថានអេកូទេសចរណ៍ក្នុងស្រុកបន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.