Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

និយ័តករធានារ៉ាប់រងកម្ពុជារៀបចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍នៃការធានា-រ៉ាប់រងជាកាតព្វកិច្ច”នៅខេត្តសៀមរាប

ដោយ Pothe Thun
23/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
និយ័តករធានារ៉ាប់រងកម្ពុជារៀបចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍នៃការធានា-រ៉ាប់រងជាកាតព្វកិច្ច”នៅខេត្តសៀមរាប
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៣ នាសណ្ឋាគាររ៉ូយ៉ាល់អង្គរខេត្តសៀមរាប និយ័តករធានារ៉ាប់រងកម្ពុជា(ន.ធ.ក.) បានរៀបចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍នៃការធានា-រ៉ាប់រងជាកាតព្វកិច្ច” ក្រោមអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីអនុវត្តប្រកាសអន្តរក្រសួងស្តីពីកាតព្វកិច្ចធានារ៉ាប់រង , ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃ ន.ធ.ក. និងជាអនុប្រធានក្រុមការងារអន្តរក្រសួង និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រីជាតំណាងសមាជិកក្រុមការងារអន្តរក្រសួង តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធខេត្ត អាជ្ញាធរមានសមត្ថកិច្ច និងគ្រឹះស្ថានឯកជន។

អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា៖សិក្ខាសាលាផ្សព្វផ្សាយនេះ គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងបរិការណ៍នៃការថមថយវិបត្តិកូវីដ-១៩ កន្លងទៅនេះ ក្នុងន័យរួមចំណែកដល់ការជំរុញនិងលើកកម្ពស់សេវាដឹកជញ្ជូនអ្នកដំណើរទេសចរណ៍ជាតិនិងអន្តរជាតិ មកកាន់ខេត្តសៀមរាប ខណៈដែលព្រះរាជាណាចក្រកម្ពុជា បានងើបឡើងវិញជាបណ្តើរៗលើគ្រប់វិស័យ ដែលនេះកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវវិធានការសុខាភិបាលដ៏ម៉ត់ចត់និងទាន់ពេលវេលា ពិសេសការចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលជាយុទ្ធសាស្រ្តគន្លឹះបង្កើតឱ្យមាននូវភាពសុំាក្នុងសហគមន៍ ដើម្បីជាមូលដ្ឋានសម្រាប់ស្តារ និងជំរុញការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច និងសង្គមក្នុងស្រុក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្តបន្ថែមថា៖បច្ចុប្បន្ននេះ ខេត្តសៀមរាបមានក្រុមហ៊ុនឯកជនចំនួន ៩ ដែលកំពុងបោះទីតាំង និងធ្វើប្រតិបត្តិការអាជីវកម្មផ្តល់សេវាធានារ៉ាប់រង ដោយផ្ទាល់នៅក្នុងខេត្ត ដូច្នេះក្នុងបរិបទនេះ សូមលើកទឹកចិត្ត និងសំណូមពរដល់ និយ័តករធានារ៉ាប់រងកម្ពុជា ជួយជំរុញឱ្យមានការវិនិយោគបើកសាខាក្រុមហ៊ុនធានារ៉ាប់រង ឬសាខាក្រុមហ៊ុនអន្តរការីធានារ៉ាប់រង នៅក្នុងខេត្តសៀមរាប ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ និងនៅជ្រុងម្ខាងទៀត រួមចំណែកក្នុងការសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ក៏ដូចជាបង្កើតបានបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្តផងដែរ ។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍ថា សិក្ខាសាលានេះ ជាយន្ដការផ្សព្វផ្សាយ និងអប់រំដល់សាធារណជនឱ្យបានជ្រួតជ្រាបពីការធានារ៉ាប់រងឱ្យកាន់តែទូលំទូលាយ ក្នុងគោលបំណងរួមចំណែកការពារផលប្រយោជន៍ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ធានារ៉ាប់រង មន្ត្រីនៃក្រសួងស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ វិស័យឯកជន និងសាធារណជន ដោយបានផ្តោតសំខាន់លើ មូលដ្ឋានគ្រឹះនៃការធានារ៉ាប់រង ប្រភេទនៃការធានារ៉ាប់រង អត្ថប្រយោជន៍នៃការធានារ៉ាប់រង តួនាទីនិងភារកិច្ចរបស់ ន.ធ.ក.និងជាពិសេសការធានារ៉ាប់រងជាកាតព្វកិច្ច ដូចមានចែងក្នុងច្បាប់ស្តីពីការធានារ៉ាប់រងឆ្នាំ២០១៤។

ឯកឧត្តមបន្តថា វិស័យធានារ៉ាប់រង បានរួមចំណែកនិងដើរតួរនាទីគួរឱ្យកត់សម្គាល់នៅក្នុងសេដ្ឋកិច្ចកម្ពុជា តែយ៉ាងណាក្តី បើធៀបទៅនឹងប្រទេសនៅក្នុងតំបន់ឃើញថា អត្រាវិភាគទានធានារ៉ាប់រងនិងដង់ស៊ីតេធានារ៉ាប់រងរបស់ម្ចាស់យានយន្ត ម្ចាស់ការដ្ឋាននៅមានកម្រិតទាប ហើយបច្ចុប្បន្ន បន្ទុកសង្គមកើតចេញពីគ្រោះថ្នាក់លើដងផ្លូវ គឺជាបញ្ហាប្រឈមមួយរបស់រាជរដ្ឋាភិបាល ដែលកើតមានជារៀងរាល់ថ្ងៃក្នុងអត្រាមួយខ្ពស់គួរឱ្យកត់សម្គាល់ ហើយបើផ្អែកតាមរបាយការណ៍ដែលទទួលបានក្នុងឆ្នាំ២០២២ មានតែយានយន្ដនិងទោចក្រយានយន្ដ ចំនួន ២៩៧ ២៨៣ គ្រឿងប៉ុណ្ណោះ ដែលមានការធានារ៉ាប់រង ក្នុងនោះយានយន្ដអាជីវកម្មចំនួន ២៥ ៦០៧ គ្រឿង។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានទាមទារឱ្យមានការជំរុញបន្ថែមជាពិសេសបញ្ជ្រាបការយល់ដឹងអត្ថប្រយោជន៍នៃការធានារ៉ាប់រងឱ្យបានដល់ប្រជាពលរដ្ឋនិងបង្កើនទំនុកចិត្តទៅដល់សាធារណៈជនក្នុងការប្រើប្រាស់សេវាធានារ៉ាប់រងដែលមាននៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដោះស្រាយបញ្ហា និងដើម្បីជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចទាំងនេះប្រកបដោយវឌ្ឍនភាពខ្លាំងក្លា រាជរដ្ឋាភិបាល ថ្មីៗនេះ បានធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារអន្តរក្រសួង ដែលជាសេនាធិការមានតួនាទីតាមដាននិងត្រួតពិនិត្យការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចទាំងនេះ និងសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់៕

អត្ថបទនិងរូបភាព: លោក យូ វង្ស
កែសម្រួល៖ លោក លីវ សាន្ត

Tags: និយ័តករធានារ៉ាប់រងកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្មវិធីកម្ពុជា-ចិនរួមគ្នាថែរក្សាបរិស្ថានអេកូទេសចរណ៍ក្នុងស្រុកបន្ទាយស្រី

កម្មវិធីកម្ពុជា-ចិនរួមគ្នាថែរក្សាបរិស្ថានអេកូទេសចរណ៍ក្នុងស្រុកបន្ទាយស្រី

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបត្ថម្ភដី និងផ្ទះ ដល់លោកប្រាក់ សុផាន់ណា តន្ត្រីករ ដែលបានសម្តែង បទចម្រៀង “មានដង្ហើម មានជីវិត” ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម២០២៣ 

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបត្ថម្ភដី និងផ្ទះ ដល់លោកប្រាក់ សុផាន់ណា តន្ត្រីករ ដែលបានសម្តែង បទចម្រៀង “មានដង្ហើម មានជីវិត” ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម២០២៣ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.