និយ័តករមូលបត្រកម្ពុជា ជម្រុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីវិស័យមូលបត្រនៅកម្ពុជា ដើម្បីបញ្ចៀសការឆបោក និងធ្វើពិពិធកម្មវិយោគ
និយ័តករមូលបត្រកម្ពុជា បានជម្រុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីវិស័យមូលបត្រនៅកម្ពុជា ព្រោះវាជាកត្ដាលិករដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងសហការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការឆបោក ចំពោះអាជីវកម្មក្នុងវិស័យមូលបត្រដោយគ្មានការអនុញ្ញាត ឬអាជ្ញាណ្ណ ដើម្បីការពារនូវការខាត់បងប្រយោជន៍របស់សង្គមជាតិទាំងមូល។ ថ្លែងក្នុងសិក្ខាសាលាស្ដីពី “ ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ ” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ូ សុជាតិ ...