Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

និយ័តករមូលបត្រកម្ពុជា ជម្រុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីវិស័យមូលបត្រនៅកម្ពុជា ដើម្បីបញ្ចៀសការឆបោក និងធ្វើពិពិធកម្មវិយោគ

ដោយ Pothe Thun
30/11/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

និយ័តករមូលបត្រកម្ពុជា បានជម្រុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីវិស័យមូលបត្រនៅកម្ពុជា ព្រោះវាជាកត្ដាលិករដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងសហការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការឆបោក ចំពោះអាជីវកម្មក្នុងវិស័យមូលបត្រដោយគ្មានការអនុញ្ញាត ឬអាជ្ញាណ្ណ ដើម្បីការពារនូវការខាត់បងប្រយោជន៍របស់សង្គមជាតិទាំងមូល។

ថ្លែងក្នុងសិក្ខាសាលាស្ដីពី “ ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ ” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានបង្ហាញថា សិក្ខាសាលានាពេលនេះ ក្នុងការលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងវិស័យមូលបត្រ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីមួយពាក់ព័ន្ធនឹងវិស័យមូលបត្រ។ ជាពិសេសដើម្បីចូលរួមសហការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំពីសកម្មភាពអាជីវកម្មមូលបត្រដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវតាមច្បាប់ ដែលវាប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាប្រយោជន៍សាធារណជន និងសេដ្ឋកិច្ចជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

ឯកឧត្តម ស៊ូ សុជាតិ មានប្រសាសន៍ថា អាជ្ញាធរថ្នាក់ក្រោមជាតិ គឺជាអ្នកដែលមានតួនាទីគ្រប់គ្រង និងត្រួតពិនិត្យលើរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យវិស័យនេះចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការកៀរគរមូលធនពីសាធារណជន ឬអ្នកវិនិយោគ មូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា។

ឯកឧត្តមអគ្គនាយក ក៏បានណែនាំដល់សារធារណៈជនទូទៅ សូមកុំខ្លាចចំពោះការវិនិយោគ ប៉ុន្តែត្រូវធ្វើការវិនិយោគដោយត្រឹមត្រូវ ដែលនឹងផ្តល់នូវការរីកចម្រើន និងកំណើនហិរញ្ញវត្ថុ។ សូមវិនិយោគលើផលិតផលស្របច្បាប់ជាមួយនឹងក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីអាជ្ញាធរ និយ័តករមានសមត្ថកិច្ចហើយសូមប្រុងប្រយ័ត្នចំពោះគម្រោងវិនិយោគ ឬការផ្សព្វផ្សាយដើម្បីកៀរតរបមូលទុនវិនិយោត ដែលសន្យាផ្ដល់នូវប្រាក់ចំណេញខ្ពស់ខុសប្រក្រតី ព្រោះការវិនិយោគ ឬការផ្សព្វផ្សាយទាក់ទាញសាធារណជនឱ្យដាក់ប្រាក់បែបនេះ អាចជាការឆបោក។ ក្នុងនោះមុនសម្រេចចិត្តវិនិយោគទៅលើអ្វីមួយ សូមសាកសួរព័ត៌មានលម្អិតចំនួន ២ចំណុច៖ ទី១.តើក្រុមហ៊ុន ឬបុគ្គលដែលផ្សព្វផ្សាយដើម្បីកៀរគរបមូលទុនវិនិយោត ជាក្រុមហ៊ុន ឬបុគ្គលដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីអាជ្ញាធរ និយ័តករមានសមត្ថកិច្ចដែរ ឬទេ? និងទី២.តើការវិនិយោគ ឬផលិតផលវិនិយោគ (ភាគហ៊ុន បណ្ណបំណុល..) ទទួលបានការអនុញ្ញាតពីអាជ្ញាធរ/អាជ្ញាធរមានសមត្ថកិច្ចដែរ ឬទេ?

មានប្រសាសន៍ក្នុងឱកាសនោះ លោក យ៉ុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា រយៈពេលប៉ុន្មានខែនេះ យើងសង្កេតឃើញថា មានក្រុមហ៊ុន អង្គការ សមាគម និងរូបវន្តបុគ្គលមួយចំនួន បាននឹងកំពុងឃោសនាទាក់ទាញសាធារណជនឱ្យធ្វើការវិនិយោគដោយផ្ទាល់ ឬតាមគណនីធនាគារ ឬតាមអនឡាញក្នុងបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook Telegram Instagram Tik Tok ។ល។ ដោយសន្យាផ្តល់ការប្រាក់ខ្ពស់ ឬប្រាក់ចំណេញច្រើន ហើយទីបំផុតក៏មានប្រជាពលរដ្ឋជាច្រើនបានជឿ ហើយធ្វើការដាក់ប្រាក់ជាមួយគម្រោងផ្សេងៗរបស់គេ ឬប្រាក់វិនិយោគអនឡាញ ហើយខាតបង់ទ្រព្យសម្បត្តិជាសន្ធឹកសន្ធាប់ និងជាបន្តបន្ទាប់។ ហើយបន្ទាប់មកជនឆបោកទាំងនោះ ត្រូវបានផ្តន្ទាទោសតាមច្បាប់ រីឯអ្នកបណ្តាក់ទុនផ្សេងទៀត មិនមានមធ្យោបាយដើម្បីទទួលបានប្រាក់ទាំងនោះវិញ សូម្បីតែប្រាក់ដើម។

លោកអភិបាលរងខេត្តបន្តថា ក្នុងន័យនេះមិនមែនមានន័យថា រាល់ការឃោសនាទាំងអស់ គឺជាការឃោសនាបោកប្រាស់ ហើយការវិនិយោគដោយផ្ទាល់ ឬការវិនិយោគអនឡាញសុទ្ធតែជាការបោកប្រាស់នោះដែរ ក៏ប៉ុន្តែវាទាមទារឱ្យយើងធ្វើការពិចារណា និងថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងកត្តាច្បាប់ កត្តាសេដ្ឋកិច្ច និងសង្គម មុននឹងធ្វើការសម្រេចចិត្ត។ ទន្ទឹមនឹងនេះ ក៏សូមជម្រុញដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសិក្ខាសាលានាពេលនេះ ជាពិសេសបន្ទាប់ពីបញ្ចប់ សូមធ្វើការផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយតាមស្ថាប័ន និងមូលដ្ឋានខ្លួន ដើម្បីឲ្យបានជ្រួតជ្រាបដល់ពលរដ្ឋនៅតាមមូលដ្ឋាន សំដៅធ្វើយ៉ាងណាឲ្យទទួលបានផ្លែផ្កាល្អត្រឡប់មកវិញ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: និយ័តករមូលបត្រកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បំពេញទស្សនកិច្ចនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បំពេញទស្សនកិច្ចនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.