Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

ដោយ Pothe Thun
30/11/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្តសៀមរាប ដែលកម្មវិធីនេះចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ដោយមានយុវជនមកពីទូទាំង ២៥រាជធានី-ខេត្តបានចូលរួម។

 

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ស៊ីវ គឹមសេង អនុប្រធាន នាយកដ្ឋានយុវជន បានបញ្ជាក់ថា កម្មវិធីប្រគួតប្រជែងស្នាដៃនេះ មានគោលបំណងដើម្បីជំរុញឱ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ បង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងក្លាលើការសិក្សា និងស្រាវជ្រាវ និងលើកទឹកចិត្តដល់យុវជនឱ្យមានគំនិតផ្តួចផ្តើមបង្កើតថ្មី និងច្នៃប្រឌិតនូវអ្វីដែលជាលទ្ធផល បានមកពីការស្រាវជ្រាវ ទាក់ទង និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យា។ កម្មវិធីនេះក៏ជាការផ្តល់ឱកាសដល់យុវជនចែករំលែកបទពិសោធ និងការធ្វើបទបង្ហាញស្នាដៃរបស់ខ្លួនដែលបានមកពីការស្រាវជ្រាវទៅដល់យុវជនដទៃ ពិសេសជម្រុញដល់យុវជនមានសេចក្តីក្លាហាន ហ៊ានចូលរួមចែលរំលែក និងទទួលយកបទពិសោធថ្មីៗ បង្កើតបានជាមូលធនមនុស្សដែលមានសក្តានុពលឆ្លើយតបទៅនឹងទីផ្សារការងារ និងអភិវឌ្ឍខ្លួន ឱ្យក្លាយទៅជាពលរដ្ឋឌីជីថលមានតម្លៃនៅក្នុងសង្គមឌីជីថល នៃបដិវត្តឧស្សាហកម្ម៤.០ គឺយុវជនម្នាក់ ត្រូវមានជំនាញ និងបំណិនមួយយ៉ាងតិចសម្រាប់ជីវិត។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍយុវជន គឺជាអាទិភាព និងជាកម្លាំងមូលដ្ឋានដ៏រឹងមាំមួយ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភវឌ្ឍន៍យុវជន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍន៍យុវជនកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រមូលផ្តុំកម្លាំងពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិ សំដៅចូលរួមចំណែកអភិវឌ្ឍយុវជនឱ្យមានសម្បទាគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងការអភិវឌ្ឍជាសកលនៃបដិវត្តន៍ឧស្សាហកម្ម៤.០នៃយុគសម័យឌីជីថល។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត មានប្រសាសន៍ទៀតថា កម្មវិធីប្រគួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ គឺជាវេទិកាមួយដ៏មានសារៈសំខាន់សម្រាប់យុវជន ព្រោះយុវជនជាតួអង្គដ៏សំខាន់ក្នុងការទទួលយកនូវបច្ចេកវិទ្យាថ្មីៗ និងជាសរសៃឈាមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ដើម្បីធ្វើការអនុវត្តជាក់ស្តែងលើទ្រឹស្ដីដែលបានសិក្សារៀនសូត្រនៅសាលារៀន ពាក់ព័ន្ធនឹងមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ មូលដ្ឋានយ៉ាងសំខាន់ដែលយុវជនសតវត្សរ៍ទី២១ ដែលត្រូវតែយកចិត្តទុកដាក់ និងសិក្សារៀនសូត្រឱ្យបានស៊ីជម្រៅ ដើម្បីបំពេញនូវសក្តានុពល និងរក្សាបាននូវភាពប្រគួតប្រជែងទាំងក្នុងកម្រិតតំបន់និងអន្តរជាតិ ជាពិសេសគឺប្រែក្លាយខ្លួនជាមូលធនមនុស្សប្រកបដោយថាមពល និងមានសម្បទាចំនួន៤ គឺ៖វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់យុវជនទាំងអស់ប្រឹងប្រែងបន្ថែមទៀត ខណៈបច្ចុប្បន្នបច្ចេកវិទ្យាឌីជីថលកំពុងបោះជំហ៊ានយ៉ាងលឿន ហើយបានក្លាយជាកាតាលីករក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏បច្ចេកវិទ្យាឌីជីថលអាចមានសក្តានុពលខ្ពស់ និងទូលំទូលាយក្នុងការផ្តល់លទ្ធភាពឱ្យប្រទេសមួយអាចមានសេដ្ឋកិច្ចលូតលាស់ឬអភិវឌ្ឍបានយ៉ាងឆាប់រហ័ស និងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មប្រពៃណីទៅជាឧស្សាហកម្មទំនើបក្នុងរយៈពេលដ៏ខ្លីបាន ដោយក្នុងនោះហើយការសិក្សាលើមុខវិជ្ជា STEM បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារនេះ។ ក្នុងនោះដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចបញ្ចកោណដំណាក់កាលទី១ និងការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ គឺការពង្រឹងការសិក្សាក្រៅម៉ោងក្នុងគោលបំណងពង្រឹងសីលធម៌ សុជីវធម៌ ឥរិយាបទ និងការងារសម័គ្រចិត្តសម្រាប់សិស្សានុសិស្ស អនុវិស័យការអភិវឌ្ឍយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងមួយឆ្នាំៗតែងតែផ្តល់ឱកាសដល់យុវជនកម្ពុជា ធ្វើការដុសខាត់ និងបង្ហាញសមត្ថភាព តាមរយៈកម្មវិធីជាច្រើន បន្ថែមលើកម្មវិធីប្រគួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ជាច្រើនកម្មវិធីផងដែរ៕

 

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ, បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: STEMក្រសួង​អប់រំ យុវជន និង​កីឡា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បំពេញទស្សនកិច្ចនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បំពេញទស្សនកិច្ចនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បង្ហាញមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយនឹងកម្ពុជា

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បង្ហាញមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយនឹងកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.