Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បង្ហាញមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយនឹងកម្ពុជា

ដោយ Pothe Thun
04/12/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បង្ហាញមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយនឹងកម្ពុជា
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់តាំងពីឆ្នាំ២០០៤មក សហរដ្ឋអាម៉េរិក បានផ្តល់មូលនិធិសម្រាប់អភិក្សប្រាសាទភ្នំបាខែង ចំនួន ៤លានដុល្លា ដែលការផ្តល់ជូននេះត្រូវបាន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ឯកឧត្តម W. Patrick Murphy បានលើកឡើងថា ជាមោទកភាពដែលសហរដ្ឋអាម៉េរិកមានចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយកម្ពុជា។

ថ្លែងក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយជាថវិកា ៤៥ម៉ឺនដុល្លារអាមេរិក ក្រោមគម្រោងកម្មវិធីឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ (AFCP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការថែរក្សាអភិរក្សប្រាសាទភ្នំបាខែងនៃសតវត្សទី១០ ដែលស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម W. Patrick Murphy បានលើកឡើងថា យើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសនូវជំនួយជាថវិកានេះ ដែលជាជំនួយធំជាងគេបង្អស់របស់កម្មវិធី AFCP ផ្តល់ជូនតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ។ សហរដ្ឋអាមេរិក មានមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយកម្ពុជា ព្រោះប្រាសាទភ្នំបាខែង ជាគោលដៅដ៏ធំជាងគេបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ដែលគេអាចមើលថ្ងៃលិចនៅតំបន់អង្គរដ៏អស្ចារ្យ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បន្តថា ក្នុងរយៈពេល ២០ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានជួយឧបត្ថម្ភគាំទ្រនូវគម្រោងនានាជាច្រើននៃប្រាសាទនេះ ដោយរួមមានការជួសជុលគ្រឹះប្រាសាទ ការអភិរក្សថ្មប្រាសាទ ការតបណ្តាញការពារ ជម្រាបទឹក និងការផ្គុំឡើងវិញនូវជញ្ជាំងនិងទីលាននៃប្រាសាទ។ ការផ្តល់នូវថវិកាជាបន្តបន្ទាប់នេះក៏បានជួយដល់អង្គការ WMF ផ្តល់ការងារដល់ប្រជាជនក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគេបានចូល រួមចំណែកក្នុងការងារអភិរក្សប្រាសាទ។ មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អភិរក្សនូវ តំបន់បេតិកភណ្ឌវប្បធម៌សំខាន់ៗ ជុំវិញពិភពលោក។ ក្រោមគម្រោងជំនួយនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ដល់ថវិកា ៦លានដុល្លារអាមេរិកតាំងពីឆ្នាំ២០០១ មក ដើម្បីជួយអភិរក្សបេតិកភណ្ឌវប្បធម៌សំខាន់ៗផ្សេងទៀត ដោយរួមទាំងប្រាសាទព្រះវិហារដែលចុះបញ្ជីក្នុងអង្គការយូណេស្កូ និងតំបន់សំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម បានបញ្ជាក់ថា មូលនិធិឯកអគ្គរដ្ឋទូតលើការអភិរក្សវប្បធម៌ និងគម្រោងជួសជុលប្រាសាទភ្នំបាខែង ដែលបានចុះកិច្ចព្រមព្រៀងនាពេលនេះ គឺជាគម្រោងមួយប្រកបដោយលទ្ធផលល្អប្រសើរនាពេលកន្លងមក និងសូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា ដែលបានជួយជ្រោមជ្រែងដល់កិច្ចសហប្រតិបត្តិការ ជំរុញឱ្យគម្រោងនេះដំណើរការមានប្រសិទ្ធិភាពខ្ពស់ ហើយមានលទ្ធផលជាផ្លែផ្កាគួរឱ្យជាទីមោទន។ ការជួយជំរុញបន្តលើគម្រោងនេះ គឺជាការបង្ហាញការយកចិត្តទុកដាក់បន្ថែមទៀតរបស់រដ្ឋាភិបាលអាមេរិក ក៏ដូចជាប្រជាជនអាមេរិកមកលើការងារអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្នុងឱកាសនោះដែរ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា សហរដ្ឋអាមេរិកមិនត្រឹមតែផ្ដល់ជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទដទៃទៀតក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ គឺកន្លងមកអាមេរិកក៏បានជួយជាច្រើនដូចជា គម្រោងជួសជុលជណ្ដើរខាងជើងរបស់ប្រាសាទព្រះវិហារ ព្រមទាំងបានបញ្ជូនវត្ថុសិល្បៈបុរាណរបស់ខ្មែរមួយចំនួនឱ្យវិលត្រឡប់មកមាតុភូមិវិញផង។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ទៀតថា កិច្ចសហប្រតិបត្តិការនៃជំនួយរបស់អាមេរិកនេះ បានផ្ដល់នូវផលប្រយោជន៍យ៉ាងខ្លាំងរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ និងជាពិសេសមិនត្រឹមតែបានជួយជ្រោមជ្រែងលើការជួសជុលប្រាង្គប្រាសាទទេ តែថែមទាំងបានជួយសម្របសម្រួលក្នុងការនាំយកមកវិញនូវវត្ថុសិល្បៈដែលកម្ពុជាបានបាត់បង់ជាយូរឆ្នាំកន្លងមកផងដែរ។

គួរឲ្យដឹងថា ប្រាសាទភ្នំបាខែងកសាងឡើងតាំងពីឆ្នាំ៩០៧ នៃគ្រីស្តសករាជ ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១ ប្រាសាទនេះ ស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈ ហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ ដែលបច្ចុប្បន្នប្រាសាទនេះ កំពុងទាកទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍យ៉ាងខ្លាំងឱ្យឡើងទៅទស្សនាទេសភាពពេលថ្ងៃរៀបលិចព្រមទាំងជាកន្លែងដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋឡើងទៅហាត់ប្រាណជារៀងរាល់៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រាសាទភ្នំបាខែងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុនអាកាសចរណ៍ Thai Airway International ហោះហើរជាលើកដំបូង មកកាន់អាកាសយានដ្ឋានសៀមរាប-អង្គរ ជាមួយភ្ញៀវទេសចរណ៍ ១៥៧នាក់

ក្រុមហ៊ុនអាកាសចរណ៍ Thai Airway International ហោះហើរជាលើកដំបូង មកកាន់អាកាសយានដ្ឋានសៀមរាប-អង្គរ ជាមួយភ្ញៀវទេសចរណ៍ ១៥៧នាក់

គណៈកម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តសៀមរាប អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៣)

គណៈកម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តសៀមរាប អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៣)

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ឆ្នាំ២០២៣ មានអ្នកចូលរួមកើនឡើងប្រមាណ៤០%

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ឆ្នាំ២០២៣ មានអ្នកចូលរួមកើនឡើងប្រមាណ៤០%

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.