Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍ Thai Airway International ហោះហើរជាលើកដំបូង មកកាន់អាកាសយានដ្ឋានសៀមរាប-អង្គរ ជាមួយភ្ញៀវទេសចរណ៍ ១៥៧នាក់

ដោយ Pothe Thun
04/12/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមហ៊ុនអាកាសចរណ៍ Thai Airway International ហោះហើរជាលើកដំបូង មកកាន់អាកាសយានដ្ឋានសៀមរាប-អង្គរ ជាមួយភ្ញៀវទេសចរណ៍ ១៥៧នាក់
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមហ៊ុនអាកាសចរណ៍ Thai Airway International បានហោះពីទីក្រុងបាងកង មកកាន់អាកាសយានដ្ឋានសៀមរាប-អង្គរ ជាលើកដំបូងរបស់ខ្លួន ជាមួយនឹងភ្ញៀវទេសចរណ៍ចំនួន ១៥៧នាក់ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ។

ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ និងជាទីប្រឹក្សារដ្ឋលេខាធិការដ្ឋានអាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ក្រោយពីអាកាសយានដ្ឋានសៀមរាប-អង្គរ បានបើកដំណើរការកន្លងមក មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ទាំងនៅក្នុងតំបន់អាស៊ាន និងមកពីអ៊ឹរ៉ុប បានហោះហើរមកកាន់អាកាសយាន្ដអន្ដរជាតិមួយនេះជាបន្ដបន្ទាប់។ ជាក់ស្ដែងក្រុមហ៊ុនអាកាសចរណ៍ Thai Airway International ដែលដឹកអ្នកទេសចរជាង១៥០នាក់ មកកាន់ខេត្ដសៀមរាប ជាលើកដំបូង និងយន្ដហោះប្រភេទប៊ូអ៊ីង ហោះហើរចេញពីទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលីនាពេលកន្លងមក។

ឯកឧត្ដម ប៊ុន រដ្ឋា បានបន្ដថា បច្ចុប្បន្ននេះយន្ដហោះចុះចតនៅអាកាសយាន្ដអន្ដរជាតិសៀមរាប-អង្គរ គិតជាមធ្យមមានចំនួនជាង ២០ជើង និងមានអ្នកដំណើរជាង ៤ពាន់នាក់ ក្នុងមួយថ្ងៃ។ ហើយនៅខែធ្នូនេះ ក៏មានការហោះហើរទៅកាន់ប្រទេសកូរ៉េផងដែរ។ ឯកឧត្ដមរំពឹងថា នៅឆ្នាំក្រោយទៀត នឹងមានយន្ដហោះចុះចតនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប កាន់តែច្រើន ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាម ឯកឧត្ដម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ក្រោយពីបានធ្វើការហោះហើរជាលើកដំបូង មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ រួចហើយ ក្រុមហ៊ុន Thai Airway នឹងមានគម្រោងបន្ដហោះហើរជាប្រចាំថ្ងៃ ដោយមួយថ្ងៃមួយជើង រវាងពីក្រុងបាកង និងទីក្រុងសៀមរាប ដោយប្រើប្រាសប្រភេទយន្ដហោះអ៊ែបឺស ៣២០ ព្រមទាំងក្រុមហ៊ុននោះ មានសិទ្ធិប្រើប្រាស់ប្រភេទផ្សេងទៀតបានទៅតាមតម្រូវការរបស់ក្រុមហ៊ុន ខណៈដែលអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ មានវិសាលភាពធំធេងក្នុងការចុះចតយន្ដហោះ។ ឯកឧត្ដមបានសម្ដែងនូវមោទកភាព ដែលមានក្រុមហ៊ុនអាកាសចរណ៍ថ្មីៗហោះហើរមកកាន់អាកាសយានដ្ឋានសៀមរាបអង្គរ។

បើតាមរបាយការណ៍ រដ្ឋលេខាធិការដ្ឋានអាសចរណ៍ស៊ីវិល គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២៣នេះ ភ្ញៀវជាមធ្យម ៤.១០០នាក់ក្នុងមួយថ្ងៃ ហើយការហោះហើរជាមធ្យម ៤២ជើងក្នុងមួយថ្ងៃ (ទ្វេទិស) ខណៈដែលបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៏ចំនួន៩ ធ្វើការហោះហើរចរញ-ចូល អាកាសយានដ្ឋានសៀមរាប-អង្គរ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៏អន្តរជាតិចំនួន៨ និងក្រុមហ៊ុនអាកាសចរណ៏ក្នុងស្រុកចំនួនមួយ ហើយការហោះហើរភាគច្រើនហោះហើរពីតំបន់ អាស៊ាន និងចិន, ក្នុងនោះមាន ៥៦សញ្ជាតិ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: Thai Airway Internationalអាកាសយានដ្ឋានសៀមរាប អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តសៀមរាប អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៣)

គណៈកម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តសៀមរាប អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៣)

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ឆ្នាំ២០២៣ មានអ្នកចូលរួមកើនឡើងប្រមាណ៤០%

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ឆ្នាំ២០២៣ មានអ្នកចូលរួមកើនឡើងប្រមាណ៤០%

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ថាកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ បានជំរុញឱ្យយុវជនទទួលបានការអភិវឌ្ឍន៍សមត្ថភាពលើជំនាញសរសេរគម្រោងស្នាដៃ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ថាកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ បានជំរុញឱ្យយុវជនទទួលបានការអភិវឌ្ឍន៍សមត្ថភាពលើជំនាញសរសេរគម្រោងស្នាដៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.