Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

ដោយ Pothe Thun
30/11/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងផែនការ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប ក្នុងគោលបំណងដើម្បីពង្រឹងប្រព័ន្ធស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្ត ដែលជាផ្នែកមួយនៃប្រព័ន្ធស្ថិតិជាតិដែលមានតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ឯកឧត្តម ទ្រី ឫទ្ធា មានប្រសាសន៍ថា ប្រព័ន្ធស្ថិតិជាតិមានគន្លឹះសំខាន់ៗដូចជា៖ ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃ, ស្ថិតិជញ្ជីងទូទាត់, ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល, ស្ថិតិកសិកម្ម, ស្ថិតិនាំចេញ-នាំចូល។ល។ គឺជាបណ្ដុំសូចនាករស្ថិតិម៉ាក្រូសេដ្ឋកិច្ច ដែលត្រូវប្រមូល និងចងក្រងប្រចាំខែត្រីមាស និងប្រចាំឆ្នាំ ដែលការងារនេះស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺអភិវឌ្ឍធនធានមនុស្សទៅជាមូលធនមនុស្ស និងបញ្ចកោណទី២ គឺជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ទ្រី ឫទ្ធា មានប្រសាសន៍ទៀតថា ដើម្បីវាស់វែងកំណើនសេដ្ឋកិច្ចជាតិ យើងត្រូវមានស្ថិតិគណនេយ្យជាតិមួយ ដែលមានគុណភាពដែលអាចឆ្លើយតបទៅនឹងតម្រូវការនៃការវិវឌ្ឍសេដ្ឋកិច្ចទាំងថ្នាក់ជាតិ និងខេត្ត ដែលរាជរដ្ឋាភិបាលកម្ពុជា អាចប្រើប្រាស់បានជាសូចនាករមូលដ្ឋាន សំរាប់តាមដានវិភាគ វាយតម្លៃ រៀបចំគោលនយោបាយថ្នាក់ជាតិ និងខេត្ត និងការសំរេចចិត្តនានារបស់រាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងបំរែបំរួលសេដ្ឋកិច្ចតំបន់ និងសកល ហើយរាល់គោលនយោបាយ កម្មវិធីរបស់រាជរដ្ឋាភិបាល បានយក GDP ជាគោល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្ថែមថា ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងផែនការ បានយកចិត្តទុកដាក់ និងបានជ្រើសរើសការពង្រឹងប្រព័ន្ធស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃ ជាសកម្មភាពអទិភាពមួយក្នុងចំណោមសកម្មភាពអទិភាពជាច្រើន សម្រាប់ចងក្រងជាសូចនាករសេដ្ឋកិច្ចមួយដ៏សំខាន់ក្នុងការវាយតម្លៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ហើយបានអនុញ្ញត្តឲ្យរៀបចំវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យ ជាតិនិងសន្ទស្សន៍ថ្លៃ ស្របតាមសៀវភៅណែនាំអង្គការសហប្រជាជាតិឆ្នាំ២០០៨ និងផ្តល់ការបណ្តុះបណ្តាលជំនាញគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃជូនមន្ត្រីផែនការ និងមន្ទីរជំនាញជុំវិញខេត្ត ដើម្បីឲ្យមន្ត្រីខេត្តមានលទ្ធភាពប្រមូល និងចងក្រងស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ដោយខ្លួនឯងនាពេលអនាគត៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួង​ផែនការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បំពេញទស្សនកិច្ចនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បំពេញទស្សនកិច្ចនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បង្ហាញមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយនឹងកម្ពុជា

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បង្ហាញមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយនឹងកម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Thai Airway International ហោះហើរជាលើកដំបូង មកកាន់អាកាសយានដ្ឋានសៀមរាប-អង្គរ ជាមួយភ្ញៀវទេសចរណ៍ ១៥៧នាក់

ក្រុមហ៊ុនអាកាសចរណ៍ Thai Airway International ហោះហើរជាលើកដំបូង មកកាន់អាកាសយានដ្ឋានសៀមរាប-អង្គរ ជាមួយភ្ញៀវទេសចរណ៍ ១៥៧នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.