Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សម្ពោធរូបសំណាក ព្រះរាជគ្រូទិវាករបណ្ឌិត និង លោក ជីវតាក្វាន់ ត្រូវបានដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ដោយ Pothe Thun
17/10/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សម្ពោធរូបសំណាក ព្រះរាជគ្រូទិវាករបណ្ឌិត និង លោក ជីវតាក្វាន់ ត្រូវបានដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រូបសំណាកដ៏មានអត្ថន័យជាប្រវត្តិសាស្ត្ររបស់ ព្រះរាជគ្រូទិវាករបណ្ឌិត ដែលជាអ្នកផ្ដើមគំនិតក្នុងការសាងសង់ប្រាសាទអង្គរវត្តដ៏អស្ចារ្យ និងរូបសំណាកលោក ជីវ តាក្វាន់ បេសកទូតចិនដ៏ល្បីល្បាញ ត្រូវបានដាក់សម្ពោធតាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីអបអរសាទរខួប ២ឆ្នាំ នៃការបើកដំណើរការជាផ្លូវការនៃអាកាសយានដ្ឋាននេះ និងជាការរំលឹកដល់ទំនាក់ទំនងវប្បធម៌ និងការទូតកម្ពុជា-ចិន អស់រយៈពេលជាង ២ ០០០ឆ្នាំ។

ពិធីសម្ពោធរូបសំណាកទាំងពីរ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ហើយចំពោះគំនិតផ្ដួចផ្ដើមក្នុងការដំឡើងរូបសំណាកទាំងពីរនេះ គឺជារបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសមិន (ខេមបូឌា) ឯ.ក (AIAI)។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានឯកភាពដ៏ខ្ពង់ខ្ពស់ក្នុងការដាក់តាំងរូបសំណាកទាំងពីរនេះ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តម និងជាមរតករបស់ជាតិ។ ការដាក់តាំងរូបសំណាកនេះ ក៏ជាឱកាសអបអរសាទរខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដើម្បីលើកកម្ពស់ពីប្រវត្តិនៃការផ្លាស់ប្ដូរគ្នានូវទំនាក់ទំនងវប្បធម៌ និងការទូតដ៏យូរលង់រវាងប្រទេសទាំងពីរ។ រូបសំណាកទាំងពីរនេះជានិមិត្តរូបនៃស្ពានសាមគ្គីសហប្រតិបត្តិការដ៏សំខាន់មួយ សម្រាប់ការតភ្ជាប់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោកកាន់តែទូលំទូលាយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរឱ្យដឹងថា ព្រះរាជគ្រូទិវាករបណ្ឌិត ជាតួអង្គដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តនាសម័យអង្គរ មានចំណេះវិជ្ជាខ្ពង់ខ្ពស់ និងបានបម្រើព្រះមហាក្សត្ររហូតដល់ ៥ព្រះអង្គ រួមទាំងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ផងដែរ។ នៅដើមសតវត្សទី១២ «ព្រះរាជគ្រូទិវាករបណ្ឌិត» បានផ្ដួចផ្ដើមគំនិតក្នុងការសាងសង់ប្រាសាទអង្គរវត្ត។ ដោយឡែក លោក ជីវ តាក្វាន់ ជាបេសកទូតចិន និងជាឥស្សរជនប្រវត្តិសាស្ត្រ ដែលបានមកទស្សនកិច្ចនៅកម្ពុជានាចុងសម័យអង្គរ (ពីឆ្នាំ១២៩៦-១២៩៧)។ លោកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសរសេររៀបរាប់លម្អិតអំពីកំណត់ត្រា «ប្រពៃណីនៃអ្នកស្រុកចេនឡា» ជាឯកសារដ៏សំខាន់ក្នុងការសិក្សាអំពីទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

ការកំណត់ចម្លាក់ និងព័ត៌មានលម្អិតអំពី «ព្រះរាជគ្រូទិវាករបណ្ឌិត» ត្រូវបានដកស្រង់ និងសម្រួលចេញពីសៀវភៅ “កវីបណ្ឌិតសម័យអង្គរ៖ ប្រវត្តិ និងស្នាដៃ” ដែលនឹងធ្វើការបោះពុម្ពផ្សាយនាពេលឆាប់ៗខាងមុខ ជាលទ្ធផលនៃការស្រាវជ្រាវរបស់មហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប៖ ការប្រើប្រាស់ដីដោយគ្មានផែនការច្បាស់លាស់ នឹងប្រឈមឱ្យមានផលវិបាកធ្ងន់ធ្ងរ

អាជ្ញាធរខេត្តសៀមរាប៖ ការប្រើប្រាស់ដីដោយគ្មានផែនការច្បាស់លាស់ នឹងប្រឈមឱ្យមានផលវិបាកធ្ងន់ធ្ងរ

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

រយៈពេល២ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរចុះចតជិត ៣ម៉ឺនដង និងទទួលបានអ្នកដំណើរឆ្លងកាត់ជិត ៣លាននាក់

រយៈពេល២ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរចុះចតជិត ៣ម៉ឺនដង និងទទួលបានអ្នកដំណើរឆ្លងកាត់ជិត ៣លាននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.