Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រយៈពេល២ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរចុះចតជិត ៣ម៉ឺនដង និងទទួលបានអ្នកដំណើរឆ្លងកាត់ជិត ៣លាននាក់

ដោយ Pothe Thun
17/10/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រយៈពេល២ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរចុះចតជិត ៣ម៉ឺនដង និងទទួលបានអ្នកដំណើរឆ្លងកាត់ជិត ៣លាននាក់
0
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមរយៈពេលតែ ២ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីចាប់ផ្ដើមដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) បានទទួលជើងយន្តហោះចុះចតបានជិត ៣ម៉ឺនដង និងទទួលស្វាគមន៍អ្នកដំណើរឆ្លងកាត់បានចំនួនជិត ៣លាននាក់ ដែលជាការរួមចំណែកដ៏វិជ្ជមានដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

ក្នុងពិធីសម្ពោធរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងលោក «ជីវ តាក្វាន់»” អបអរសាទរខួប ២ឆ្នាំ នៃការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោក លី ជីជី (Lu Qizhi) ប្រធានការិយាល័យកុងស៊ុលនៃស្ថានទូតចិនប្រចាំខេត្តសៀមរាប បានគូសបញ្ជាក់ថា SAI គឺជាអាកាសយានដ្ឋានអន្តរជាតិដំបូងដែលអនុវត្តដោយក្រុមហ៊ុនចិននៅក្រៅប្រទេសតាម “គំរូ BOT” ហើយក្នុងរយៈពេល ២ឆ្នាំមកនេះ ចំនួនជើងហោះហើរមានការកើនឡើងជាលំដាប់ អាជីវកម្មអាកាសយានដ្ឋានត្រូវបានកែលម្អឥតឈប់ឈរ និងបានចាប់ផ្តើមជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចអាកាសយានដ្ឋានគាំទ្រ ដោយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងពីជុំវិញពិភពលោក។

លោក លី ជីជី ក៏បានលើកឡើងពីភាពជោគជ័យនៃ “”ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនទៅប្រជាជនចិន-កម្ពុជា” ឆ្នាំ២០២៤ និងការឈានចូល “ឆ្នាំទេសចរណ៍ចិន-កម្ពុជា” ឆ្នាំ២០២៥ ដែលស្ថានទូតចិន និងស្ថាប័នពាក់ព័ន្ធកម្ពុជា បានបង្កើនកិច្ចសហប្រតិបត្តិការជំរុញជើងហោះហើរ និងផ្សព្វផ្សាយទេសចរណ៍។ ជាក់ស្តែង ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ ភ្ញៀវទេសចរចិនជាង ៦២ ០០០នាក់ បានមកទស្សនាប្រាសាទអង្គរវត្ត កើនឡើង ១២,៨% ធៀបនឹងឆ្នាំមុន ហើយក្នុងខែកញ្ញា ចិនបានក្លាយជាប្រទេសដែលមានចំនួនភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្តច្រើនជាងគេ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ជាថ្ងៃអបអរសាទរខួប ២ឆ្នាំ SAI និងជាឱកាសនៃខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ដើម្បីលើកកម្ពស់ប្រវត្តិនៃការផ្លាស់ប្ដូរវប្បធម៌ និងការទូតជាង ២ ០០០ ឆ្នាំរវាងប្រទេសទាំងពីរ។ ការដំឡើងរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» គឺជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការសហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសមិន (ខេមបូឌា) ឯ.ក (AIAI)។

ឯកឧត្តមបញ្ជាក់ថា «ព្រះរាជគ្រូទិវាករបណ្ឌិត» ជាតួអង្គសំខាន់ក្នុងប្រវត្តិសាស្ត្រសម័យអង្គរ ដែលបានបម្រើព្រះមហាក្សត្រ ៥ ព្រះអង្គ និងជាអ្នកផ្តើមគំនិតសាងសង់ប្រាសាទអង្គរវត្ត។ ចំណែក លោក «ជីវ តាក្វាន់» ជាបេសកទូតចិនដែលបានមកទស្សនកិច្ចនៅកម្ពុជាចុងសម័យអង្គរ (១២៩៦-១២៩៧) និងបានសរសេរកំណត់ត្រាលម្អិត «ប្រពៃណីនៃអ្នកស្រុកចេនឡា» ដែលជាឯកសារប្រវត្តិសាស្ត្រដ៏សំខាន់។

ឯកឧត្តមបន្តថា រូបសំណាកទាំងពីរនេះ ជានិមិត្តរូបនៃស្ពានសាមគ្គីសហប្រតិបត្តិការដ៏សំខាន់មួយ តភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។ SAI ត្រូវបានរំពឹងទុកថានឹងបន្តមានកំណើនជើងហោះហើរ អ្នកដំណើរ និងក្រុមហ៊ុនអាកាសចរណ៍កើនឡើងបន្ថែមទៀតនាពេលអនាគត៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អំពាវនាវកុំឱ្យមានការរើសអើងជាតិសាសន៍ចំពោះសិស្សខ្មែរកាត់ថៃ ឬជនជាតិថៃសុទ្ធ និងអ្នករកស៊ីថៃនៅកម្ពុជា

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អំពាវនាវកុំឱ្យមានការរើសអើងជាតិសាសន៍ចំពោះសិស្សខ្មែរកាត់ថៃ ឬជនជាតិថៃសុទ្ធ និងអ្នករកស៊ីថៃនៅកម្ពុជា

យុវសិស្សមកពីវិទ្យាល័យដំដែកជាប់បេក្ខភាពក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រ”ការជជែកដេញដោលយុវសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិថ្នាក់ខេត្តឆ្នំា២០២៥”ត្រៀមទៅប្រកួតប្រជែងនៅថ្នាក់ជាតិ

យុវសិស្សមកពីវិទ្យាល័យដំដែកជាប់បេក្ខភាពក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រ”ការជជែកដេញដោលយុវសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិថ្នាក់ខេត្តឆ្នំា២០២៥”ត្រៀមទៅប្រកួតប្រជែងនៅថ្នាក់ជាតិ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយលើ៖ ការក្ដាប់ឱ្យបាននូវបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនពលរដ្ឋបានទាន់ពេលវេលា គឺជាការជំរុញសេវាសាធារណៈឱ្យកាន់តែខិតជិតពួកគាត់

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយលើ៖ ការក្ដាប់ឱ្យបាននូវបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនពលរដ្ឋបានទាន់ពេលវេលា គឺជាការជំរុញសេវាសាធារណៈឱ្យកាន់តែខិតជិតពួកគាត់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.