Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយលើ៖ ការក្ដាប់ឱ្យបាននូវបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនពលរដ្ឋបានទាន់ពេលវេលា គឺជាការជំរុញសេវាសាធារណៈឱ្យកាន់តែខិតជិតពួកគាត់

ដោយ Pothe Thun
20/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយលើ ស្រុកស្វាយលើ ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីអនុវត្ដគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នៅសាលប្រជុំសាលាស្រុកស្វាយលើ ឯកឧត្តម សេង សំរិត អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយលើបានជំរុញសមាជិក សមាជិកា និងក្រុមការងារចុះមូលដ្ឋានឃុំស្វាយលើទាំងអស់ត្រូវបន្ដយកចិត្ដទុកដាក់ខ្ពស់ពីបញ្ហាប្រឈម និងសំណូមពរ តាមរយៈការចុះផ្សព្វផ្សាយនូវវេទិការសាធារណ: និងខិតខំស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងឆាប់រហ័សដែលនេះបញ្ជាក់ពីការផ្ដល់សេវាសាធារណៈកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

យោងទៅលើរបាយការណ៍របស់រដ្ឋបាលស្រុក ឯកឧត្តមក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ជាពិសេសអាជ្ញាធរស្រុកដែលបានគិតគូរ និងយកចិត្ដទុកដាក់ក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋានបានល្អប្រសើរ យកចិត្ដទុកដាក់ចំពោះជនភៀសសឹកនាអំឡុងពេលប្រទេសមានជំលោះព្រំដែនជាមួយប្រទេសជិតខាងនិងសម្របសម្រួលពលករដែលត្រឡប់មកពីប្រទេសថៃវិញឱ្យមានការងារធ្វើនៅក្នុងប្រទេស។

ជាការឆ្លើយតបទៅនឹងការអនុវត្ដគោលនយោបាយអទិភាពទាំង៦របស់រាជរដ្ឋាភិបាល លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើបានឱ្យដឹងថា រដ្ឋបាលស្រុកបានចូលរួមចំណែកជំរុញការផ្ដល់សេវាសុខាភិបាលជូនពលរដ្ឋ ដើម្បីលើកកម្ពស់សុខុមាលភាពពលរដ្ឋឲ្យបានល្អប្រសើរ ជំរុញការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ពលរដ្ឋ ក្នុងនោះបានចុះឈ្មោះពលរដ្ឋឲ្យបានរៀនជំនាញ និងរកការងារក្នុងប្រទេសចំនួន៤៩នាក់ ស្រី១៧នាក់ បង្កើតសមាគមកសិកម្មដើម្បីទិញកសិផលពីកសិករដូចជា ស្រូវ ស្វាយចន្ទី ដំឡូងមី និងផលិតផលកសិផលជាច្រើនទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានេះក្រុមការងារបានខិតខំប្រឹងប្រែងយកចិត្ដទុកដាក់ក្នុងការជំរុញលើកកម្ពស់ការអនុវត្តការងារកំណែទម្រង់ តាមរយៈការធ្វើប្រតិភូកម្មកម្មផ្សេងៗ ការផ្ដល់សេវាសាធារណ:ជូនពលរដ្ឋបានឆាប់រហ័ស និងទាន់ពេលវេលា ក្នុងនោះរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ពលរដ្ឋ ក្រុមការងារបាននឹងកំពុងធ្វើការដោះស្រាយជាបន្ដបន្ទាប់៕
អត្ថបទ៖ លោក អោត រត់
កែសម្រួល៖ លោកស្រី សូ ស៊ីមាន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តស្វាយរមៀត រៀបចំពិធីហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយណ៍ ដើម្បីរក្សាទំនៀមទម្លាប់ និងកេរដំណែលឱ្យកូនចៅជំនាន់ក្រោយបានដឹង និងចងចាំ

វត្តស្វាយរមៀត រៀបចំពិធីហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយណ៍ ដើម្បីរក្សាទំនៀមទម្លាប់ និងកេរដំណែលឱ្យកូនចៅជំនាន់ក្រោយបានដឹង និងចងចាំ

មេបញ្ជាការកងទ័ពជើងទឹក នាំយកទ័យ្យទានប្រគេនព្រះសង្ឃនៅវត្តរាជបូណ៌ និងសំណេះសំណាលជាមួយបេក្ខជននិទ្ទេស A ក្នុងសង្កាត់សាលាកំរើក

មេបញ្ជាការកងទ័ពជើងទឹក នាំយកទ័យ្យទានប្រគេនព្រះសង្ឃនៅវត្តរាជបូណ៌ និងសំណេះសំណាលជាមួយបេក្ខជននិទ្ទេស A ក្នុងសង្កាត់សាលាកំរើក

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅមូលដ្ឋានស្រុកស្វាយលើ

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅមូលដ្ឋានស្រុកស្វាយលើ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.