Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប៖ ការប្រើប្រាស់ដីដោយគ្មានផែនការច្បាស់លាស់ នឹងប្រឈមឱ្យមានផលវិបាកធ្ងន់ធ្ងរ

ដោយ Pothe Thun
17/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ការប្រើប្រាស់ដីដោយគ្មានផែនការច្បាស់លាស់ នឹងប្រឈមឱ្យមានផលវិបាកធ្ងន់ធ្ងរ
1
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការប្រើប្រាស់ដីធ្លីដោយគ្មានផែនការច្បាស់លាស់ នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ ដូចជាការមានជម្លោះដីធ្លី ការបាត់បង់តំបន់កសិកម្ម និងការបំផ្លាញបរិស្ថាន។

លោក លី សារី បានគូសបញ្ជាក់ថា សៀវភៅណែនាំទាំងពីរនេះ មិនមែនគ្រាន់តែជាឯកសារផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីបង្ហាញផ្លូវ ដែលគ្រប់អង្គភាពត្រូវតែយកចិត្តទុកដាក់សិក្សា និងស្វែងយល់ពីច្បាប់ អនុសាសន៍ ដើម្បីធានាថា រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់សុទ្ធតែស្របតាមទិសដៅរួមរបស់ខេត្ត។ ការអនុវត្តជាក់ស្ដែងប្រកបដោយភាពម្ចាស់ការ ត្រូវតែធានាថា ប្លង់គោលប្រើប្រាស់ដីមិនត្រឹមតែមាននៅលើក្រដាសនោះទេ ប៉ុន្តែត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយការបែងចែកតំបន់សម្រាប់លំនៅឋាន កសិកម្ម ឧស្សាហកម្ម និងតំបន់អភិរក្ស ត្រូវតែមានការត្រួតពិនិត្យជាប្រចាំ។

លោកបានឱ្យដឹងថា ចំពោះវិស័យរៀបចំដែនដី និងនគរូបនីយកម្ម ខេត្តសៀមរាប បានរៀបចំយន្តការជាគណៈកម្មាធិការការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ក្រុង ស្រុក ខេត្ត និងក្រុមការងាររៀបចំផែនការប្រើប្រាស់ឃុំ សង្កាត់ ដើម្បីជួយគាំទ្រដល់ក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់រៀបចំផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់។ បច្ចុប្បន្ន ខេត្តសៀមរាបបាននិងកំពុងដំណើរការរៀបចំផែនការប្រើប្រាស់ដីឃុំ សង្កាត់ចំនួន ១២, ផែនការប្រើប្រាស់ដីភូមិក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរចំនួន ១១៤ភូមិ, ផែនការប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាបចំនួន ៣៣ឃុំ/សង្កាត់ ព្រមទាំងបានព្រាងនគរូបនីយកម្មបទប្បញ្ញតិ្ត (ប្លង់កម្ពស់)នៃក្រុងសៀមរាប ដែលបានបញ្ជូនទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំការពិនិត្យ និងសម្រេច។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់រដ្ឋបាលស្រុក/ក្រុង ឃុំ/សង្កាត់ ទាំងអស់ ត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងត្រួតពិនិត្យការអនុវត្តនៅតាមមូលដ្ឋានរៀងៗខ្លួន និងជៀសវាងដាច់ខាតនូវរាល់សកម្មភាពដែលនាំឱ្យប៉ះពាល់ដល់យុត្តិធម៌នៃការប្រើប្រាស់ដីធ្លី ឬការបកស្រាយប្លង់គោលដោយគិតពីប្រយោជន៍ផ្ទាល់ខ្លួន។

ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គលេខាធិការគណៈកម្មារធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ មានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ កាន់តែបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ លើការងាររៀបចំដែនដី និងនគរូបនីយកម្មក្នុងខេត្តសៀមរាប។ សិក្ខាសាលានេះ មានគោលបំណងចង់បង្ហាញជូនជាបឋមនូវសេចក្តីព្រាងសៀវភៅណែនាំស្តីពីការកសាងផែនការរៀបចំដែនដីខេត្ត និងសៀវភៅណែនាំប្លង់គោលប្រើប្រាស់ដី ដែលបានធ្វើបច្ចុប្បន្នភាព ដើម្បីប្រមូលមតិយោបល់ និងធាតុចូលបន្ថែម សម្រាប់កែសម្រួលជាចុងក្រោយ។

ឯកឧត្តម ក៏បានថ្លែងលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធឱ្យប្រើប្រាស់សៀវភៅណែនាំទាំងពីរនេះឱ្យបានត្រឹមត្រូវ និងទូលំទូលាយ ជាពិសេសក្នុងការរៀបចំ និងអនុវត្តផែនការជាក់ស្តែង៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

រយៈពេល២ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរចុះចតជិត ៣ម៉ឺនដង និងទទួលបានអ្នកដំណើរឆ្លងកាត់ជិត ៣លាននាក់

រយៈពេល២ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរចុះចតជិត ៣ម៉ឺនដង និងទទួលបានអ្នកដំណើរឆ្លងកាត់ជិត ៣លាននាក់

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អំពាវនាវកុំឱ្យមានការរើសអើងជាតិសាសន៍ចំពោះសិស្សខ្មែរកាត់ថៃ ឬជនជាតិថៃសុទ្ធ និងអ្នករកស៊ីថៃនៅកម្ពុជា

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អំពាវនាវកុំឱ្យមានការរើសអើងជាតិសាសន៍ចំពោះសិស្សខ្មែរកាត់ថៃ ឬជនជាតិថៃសុទ្ធ និងអ្នករកស៊ីថៃនៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.