និស្សិតមកពីសាកលវិទ្យាល័យមួយនៃប្រទេសកូរ៉េមកផ្លាស់ប្តូរដកបទពិសោធជាមួយសិស្សនៅខេត្តសៀមរាប
អស់រយៈពេលមួយសប្តាហ៍នៃដំណើរបេសកកម្មនិងស្នាក់នៅ នៅក្នុងសាលាបឋមសិក្សាគូរ៉ាតាសាមគ្គីសហគមន៍ ស្ថិតក្នុងភូមិអញ្ជាញសង្កាត់នគរធំ ក្រុងសៀមរាបខេត្តសៀមរាប នៃនិស្សិតមួយក្រុមចំនួន១៥នាក់ក្នុងនោះស្រី៧នាក់និងសាស្ត្រាចារ្យដឹកនាំ២នាក់ផង មកពីសាកលវិទ្យាល័យខាំម្ញ៉ូងនៃប្រទេសកូរ៉េ បានបញ្ចប់បេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យនិងបាននាំយកលទ្ឋផលផ្លែផ្កាជាវិជ្ជមានពីកម្ពុជាសម្រាប់ជាបទពិសោធដល់និស្សិតជំនាន់ក្រោយៗរបស់ប្រទេសខ្លួន ។ នេះជាលើកទី៣ហើយ ដែលសមាគមន៍ស្ម័គ្រចិត្តនៃសាកលវិទ្យាល័យខាំម្ញ៉ុង សហការជាមួយក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ចន្ឋីទួរប្រចាំខេត្តសៀមរាបមកកាន់សាលាបឋមសិក្សានេះ។ សកម្មភាពនិស្សិតនិងសាស្ត្រាចារ្យនៃសមាគមន៍សាកលវិទ្យាល័យខាំម្ញ៉ុងលើកដំបូងនេះ បានផ្តល់និងសាងសង់ជូនដល់សាលាបឋមគូរ៉ាតាសាមគ្គីសហគមន៍ នូវកន្លែងលាងសំអាតអនាម័យដៃ ទោងសម្រាប់ក្មេងលេង កៅអីបង់អង្គុយលេង អំពូលសូឡាសម្រាប់ជួយបំភ្លឺពេលយប់ គំនូរមិត្តភាពសិស្សកម្ពុជា កូរ៉េ ចំនួន២ផ្ទាំងផងដែរ។ ...