Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

និស្សិត​មកពី​សាកលវិទ្យាល័យ​មួយ​នៃ​ប្រទេស​កូរ៉េ​មក​ផ្លាស់ប្តូ​រដក​បទពិសោធ​ជាមួយ​សិស្ស​នៅ​ខេត្តសៀមរាប​

ដោយ Pothe Thun
09/08/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
និស្សិត​មកពី​សាកលវិទ្យាល័យ​មួយ​នៃ​ប្រទេស​កូរ៉េ​មក​ផ្លាស់ប្តូ​រដក​បទពិសោធ​ជាមួយ​សិស្ស​នៅ​ខេត្តសៀមរាប​
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អស់​រយៈពេល​មួយ​សប្តាហ៍​នៃ​ដំណើរ​បេសកកម្ម​និង​ស្នាក់នៅ នៅក្នុង​សាលាបឋមសិក្សា​គូ​រ៉ា​តា​សាមគ្គី​សហគមន៍ ស្ថិតក្នុង​ភូមិ​អ​ញ្ជា​ញ​សង្កាត់​នគរធំ ក្រុង​សៀមរាប​ខេត្តសៀមរាប នៃ​និស្សិត​មួយក្រុម​ចំនួន​១៥​នាក់​ក្នុងនោះ​ស្រី​៧​នាក់​និង​សាស្ត្រាចារ្យ​ដឹកនាំ​២​នាក់​ផង មកពី​សាកលវិទ្យាល័យ​ខាំ​ម្ញ៉ូ​ង​នៃ​ប្រទេស​កូរ៉េ បានបញ្ចប់​បេសកកម្ម​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ​និង​បាន​នាំយក​ល​ទ្ឋ​ផល​ផ្លែផ្កា​ជា​វិជ្ជមាន​ពី​កម្ពុជា​សម្រាប់​ជា​បទពិសោធ​ដល់​និស្សិត​ជំនាន់​ក្រោយៗ​របស់​ប្រទេស​ខ្លួន ។​

​នេះ​ជា​លើក​ទី​៣​ហើយ ដែល​សមាគមន៍​ស្ម័គ្រចិត្ត​នៃ​សាកលវិទ្យាល័យ​ខាំ​ម្ញ៉ុ​ង សហការ​ជាមួយ​ក្រុមហ៊ុន​ទីភ្នាក់ងា​រ​ទេសចរណ៍​ច​ន្ឋី​ទួ​រ​ប្រចាំខេត្ត​សៀមរាប​មកកាន់​សាលាបឋមសិក្សា​នេះ​។ សកម្មភាព​និស្សិត​និង​សាស្ត្រាចារ្យ​នៃ​សមាគមន៍​សាកលវិទ្យាល័យ​ខាំ​ម្ញ៉ុ​ង​លើកដំបូង​នេះ បានផ្តល់​និង​សាងសង់​ជូន​ដល់​សាលា​បឋម​គូ​រ៉ា​តា​សាមគ្គី​សហគមន៍ នូវ​កន្លែង​លាង​សំអាត​អនាម័យ​ដៃ ទោង​សម្រាប់​ក្មេង​លេង កៅអី​បង់​អង្គុយលេង អំពូល​សូ​ឡា​សម្រាប់​ជួយ​បំភ្លឺ​ពេលយប់ គំនូរ​មិត្តភាព​សិស្ស​កម្ពុជា កូរ៉េ ចំនួន​២​ផ្ទាំង​ផងដែរ​។​

​ក្រុម​ប្រតិភូ​នៃ​សមាគមន៍ បានការ​ទទួល​និង​យកចិត្តទុកដាក់​សម្រាប់​ការ​ស្នាក់នៅ​និង​បរិភោគ​នៅក្នុង​សាលាបឋមសិក្សា​នេះ ពី​លោកគ្រូ​អ្នកគ្រូ គណៈ​គ្រប់គ្រង​សាលា​យ៉ាង​រាក់ទាក់​កក់ក្តៅ​។ សាលាបឋមសិក្សា​គូ​រ៉ា​តា​សាមគ្គី​សហគមន៍​ជា​សាលា​កម្រង​មួយ​ក្នុងចំណោម​៦​សាលា​នៃ​កម្រង​ធ្លក​អណ្តូង​ស្ថិតក្នុង​សង្កាត់​នគរធំ​ក្រុង​និង​ខេត្តសៀមរាប សាលា​នេះ​នៅតែមាន​តម្រូវការ​ការជួយ​ពី​បណ្តា​សហគមន៍ និង​សប្បុរជន​នានា​ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាំង​សំភារៈ​និង​បរិក្ខា​ដើម្បី​អភិវឌ្ឍន៍​ទៅលើ​បរិស្ថាន អនាម័យ​។​លោកស្រី វ៉ាន់ សុផាត នាយិកា​សាលា​និង​លោក ឈុន ម៉េង តំណាង​ការិយាល័យ​អប់រំ​ក្រុង​សៀមរាប បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​សមាគមន៍​សូម​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ ជ្រោមជ្រែង​ដល់​សាលា​ជា​បន្តទៀត​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក អាន វ៉ុ​ន​ស៊ុ​ល បាន​ឲ្យ​ដឹងថា សមាគមន៍​ស្ម័គ្រចិត្ត​នៃ​សាកលវិទ្យាល័យ​ខាំ​ម្ញ៉ុ​ង​បង្កើតឡើង​១២​ឆ្នាំ​មកហើយ ផ្តោត​សំខាន់​លើ​ការងារ​មនុស្សធម៌​និង​ការងារ​សង្គម​ជាពិសេស​ជាមួយ​សិស្សសាលា​ក្រីក្រ​នៃ​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក ការងារ​នេះ​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត​រវាង​និស្សិត​និង​គណៈ​គ្រប់គ្រង​សាលា​និង​សមាគមន៍ ក្នុងប្រទេស​កូរ៉េ ដើម្បី​ជួយ​ដល់​ការងារ​សង្គម​ដោយ​ស្ម័គ្រចិត្ត មិន​សំដៅ​តែ​កម្ពុជា​ឬ​ប្រទេស​ណា​នោះទេ គឺ​ធ្វើ​ទៅតាម​ល​ទ្ឋ​ភាព​និង​ផ្តោត​សំខាន់​ប្រទេស​ដែល​កំពុង​ជួប​ភាពខ្វះខាត​របស់​សិស្សានុសិស្ស​ដែល​កំពុង​ជួប​ការលំបាក​ក្នុងការ​សិក្សា ដោយ​ការបណ្តុះ​នូវ​ទឹកចិត្ត​ស្រឡាញ់​និង​អាណិតអាសូរ​និង​ជា​ឱកាស​មួយ​ចែករំលែក​បទពិសោធរ​វាង​និស្សិត​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ខាំ​ម្ញ៉ុ​ង​ប្រទេស​កូរ៉េ​ជាមួយ​ប្រទេស​ផ្សេងទៀត ដើម្បីឱ្យ​ពួកគាត់​មានឱកាស​បាន​ស្វែងយល់​ពី​ប្រពៃណី​ទំនៀម​ទំលាប់ វប្បធម៌​សាសនា​និង​ជីវភាព​រស់នៅ​ជាក់ស្តែង​របស់​ប្រទេស​មួយចំនួន​ជិតខាង សម្រាប់​ជាគ​ន្លឺះ​និង​បទពិសោធ ដើម្បី​កែលំអ​និង​អភិវឌ្ឍ​នូវ​សមត្ថភាព​របស់ខ្លួន​ឱ្យ​កាន់តែ​រឹងមាំ​និង​ខ្លាំងក្លា​ឡើង​ថែមទៀត សម្រាប់​ជា​ចក្ខុវិស័យ​និង​ជា​បំ​ណិ​ន​ជីវិត​របស់​យុវវ័យ​ជំនាន់​ក្រោយ​។​

​លោក​បន្តថា សកម្មភាព​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត​ពី​ការចូលរួម​របស់​និស្សិត​មួយចំនួន នៃ​សាកលវិទ្យាល័យ​ខាំ​ម្ញ៉ុ​ង​ប្រទេស​កូរ៉េ តាមរយៈ​ការគាំទ្រ​បរិច្ចាក​ថវិកា​សប្បុរស​ធម៌​ផ្ទាល់ខ្លួន​ពី​អ្នកស្ម័គ្រចិត្ត​របស់លោក​គ្រូ​អ្នកគ្រូ សាស្ត្រាចារ្យ​និង​មាតាបិតា​អាណាព្យាបាល​សិស្ស​និង​ថវិកាបដិភាគ​បានមកពី​បណ្តា​សាលា​ដៃគូ​ក្នុង​សមាគមន៍ ។​

​លោក វ៉ូ​ស៊ុ​ល លើកឡើង​ផងដែរ​ថា​៖​ថ្វីបើ​ប្រទេស​កូរ៉េ​រីកចំរើន​ជឿនលឿន​ជាង​កម្ពុ​ចា​ក៍ដោយ តែ​សម្រាប់​សិស្ស​និង​និស្សិត​ជាច្រើន​ពួកគាត់​មិនសូវ​បានដឹង​ពី​ការលំបាក​និង​ជីវភាព​រស់នៅ វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​ឡើយ ហេតុនេះ ទើប​បង្កើត​ឱកាស​ដល់​ពួកគាត់​បានមក​កម្ពុជា​និង​ប្រទេស​ផ្សេងៗ​ទៀត​ដើម្បី​រឹតចំណង​សាមគ្គីភាព បង្កើត​ក្តី​ស្រឡាញ់ ចែករំលែក​ចំណេះដឹង និង​ដកស្រង់​បទពិសោធ រវាង​គ្នា​ទៅវិញទៅមក ជាដើម​។​

​អត្ថបទ និង រូបភាព ៖ យូ វង្ស​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ខេត្តសៀមរាបនិស្សិតកូរ៉េប្រទេស​កូរ៉េ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក​-​យូណេស្កូ ២០១៩ ចំនួន​៨​ប្រទេស ចុះ​កម្មសិក្សា​ស្វែងយល់​អំពី​កិច្ចការ​អភិរក្ស និង​គ្រប់គ្រង​តំបន់​អង្គរ

យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក​-​យូណេស្កូ ២០១៩ ចំនួន​៨​ប្រទេស ចុះ​កម្មសិក្សា​ស្វែងយល់​អំពី​កិច្ចការ​អភិរក្ស និង​គ្រប់គ្រង​តំបន់​អង្គរ

អាគារ​វះកាត់​«​ក​»ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

អាគារ​វះកាត់​«​ក​»ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ផ្លូវ​៣០​គម្រោង​ក្នុង​ក្រុង​សៀមរាប​ត្រូវបាន​អាជ្ញាធរខេត្ត​ចាប់ផ្ដើម​ស្តារឡើងវិញ​ហើយ​

ផ្លូវ​៣០​គម្រោង​ក្នុង​ក្រុង​សៀមរាប​ត្រូវបាន​អាជ្ញាធរខេត្ត​ចាប់ផ្ដើម​ស្តារឡើងវិញ​ហើយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.