Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក​-​យូណេស្កូ ២០១៩ ចំនួន​៨​ប្រទេស ចុះ​កម្មសិក្សា​ស្វែងយល់​អំពី​កិច្ចការ​អភិរក្ស និង​គ្រប់គ្រង​តំបន់​អង្គរ

ដោយ Pothe Thun
09/08/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក​-​យូណេស្កូ ២០១៩ ចំនួន​៨​ប្រទេស ចុះ​កម្មសិក្សា​ស្វែងយល់​អំពី​កិច្ចការ​អភិរក្ស និង​គ្រប់គ្រង​តំបន់​អង្គរ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩​នេះ យុវ​ជ​នំ​នួន​១៨​នាក់ មកពី​ប្រទេស​ចំនួន​៨ រួមមាន​កម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូ​ឡុំ​ប៊ី ប៊ុល​ហ្ការី ឥណ្ឌា និង​ចិន បាន​ចុះ​ធ្វើការ​សិក្សា និង​ស្វែងយល់​អំពី​កិច្ចការ​អភិរក្ស និង​គ្រប់គ្រង​តំបន់​អង្គរ ដើម្បី​សិក្សា និង​ទទួល​បទពិសោធន៍​អំពី​ការងារ​អភិរក្ស និង​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ពិធី​នេះ​បាន​បើក​ជា​ផ្លូវការ ក្រោម​អធិប​តិ​ភាព ឯកឧត្តម សុខ សង្វារ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ទេសចរណ៍​អង្គរ តំណាង​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ម៉ី កុសល តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា ឯកឧត្តម សំកុល សុចិ​ត្រា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ប្រចាំខេត្ត​សៀមរាប និង​អ្នកស្រី Boram SHIN នាយក​វិទ្យាស្ថាន​កូរ៉េ​-​អង្គរ ដើម្បី​បេតិកភណ្ឌ (KACHI)​។​

​មាន​ស្រ​សាសន៍​ក្នុងឱកាស​នោះ អ្នកស្រី Boram SHIN បានឱ្យដឹងថា កម្មវិធី​យុវជន​ស្ម័គ្រចិត្ត​ដើម្បី​បេតិកភណ្ឌ​យូណេស្កូ​ឆ្នាំ​២០១៩ បានរៀបចំ​ឡើង​ដោយ​កិច្ចសហការ​រវាង​អង្គការ​យូណេស្កូ អាជ្ញាធរ​ជាតិ​អប្សរា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​វិទ្យាស្ថាន​កូរ៉េ​-​អង្គរ​ដើម្បី​បេតិកភណ្ឌ​។ ហើយ​កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​បំណង​បង្កើន​ការយល់ដឹង និង​ពង្រឹង​ការចូលរួម​របស់​យុវជន​នៅ​ថ្នាក់មូលដ្ឋាន និង​ពិភពលោក​ទាក់ទង នឹង​ការការពារ​បេតិកភណ្ឌ​វប្បធម៌​និង​បេតិកភណ្ឌ​ធម្មជាតិ​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

28/09/2023
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

28/09/2023

​អ្នកស្រី​បន្តទៀតថា សម្រាប់​យុទ្ធនាការ​អ្នកស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក​ឆ្នាំ​២០១៩ មាន​គម្រោង​ចំនួន​៦៨ ទាក់ទង​នឹង​បេតិកភណ្ឌ​ចំនួន​៦២ ក្នុងប្រទេស​ចំនួន​៣៦ ហើយ​មាន​អង្គភាព​យុវជន​ស្ម័គ្រចិត្ត​ចំនួន​៥៥ អាយុ​ចន្លោះ​ពី​១៨​ទៅ​៣០​ឆ្នាំ ដែល​បាន​ប្តេជ្ញា​អនុវត្ត​សកម្មភាព​ឆ្ពោះទៅកាន់​គោលដៅ​រួម​នៃ​ការអភិរក្ស​និង​ផ្សព្វផ្សាយ​។

​អ្នកស្រី Boram SHIN ក៏បាន​សម្តែង​ការ​អរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ស​.​ស​.​យ​.​ក​.​ខេត្តសៀមរាប និង​អង្គការ​យូណេស្កូ​ដែល​គាំទ្រ​គម្រោង​យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៣​ឱ្យ​ដំណើរការបាន​យ៉ាង​រលូន ហើយ​សង្ឃឹមថា​រយៈពេល​២​សប្តាហ៍​នេះ នឹង​ធ្វើឱ្យ​សិក្ខាកាម​ទាំង​១៧​នាក់​ទទួលបាន​បទពិសោធ​ន៍​និង​ការចងចាំ​ដ៏​ល្អ​ពី​អង្គរ​។​

​ជាការ​ឆ្លើយតប ឯកឧត្តម សុខ សង្វារ ក៏បាន​លើកឡើង​ពី​គុណ​តម្លៃ​ដ៏​អស្ចារ្យ​នៃ​អង្គរ ដែលជា​បុរាណ​ដ្ឋា​ន​ដ៏​ធំ​មួយ​នៅក្នុង​ចំណោម​បុរាណ​ដ្ឋា​ន​ល្បីៗ​លើ​ពិភពលោក​។ អង្គរ មាន​គម្រោង​ស្រាវជ្រាវ​ជាច្រើន​ទាក់ទង នឹង​សំណង់​ស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ និង​របកគំហើញ​ផ្សេងៗ​ដែល​បាន​បកស្រាយ​តាមបែប​វិទ្យាសាស្ត្រ​គួរឱ្យកត់សម្គាល់​។ ក្រៅពីនេះ អង្គរ​គឺជា​ដួងព្រលឹង​នៃ​ជនជាតិខ្មែរ ដែល​សម្បូរ​ទៅដោយ​មរតក​វប្បធម៌​រូបី​និង​អរូបី​ជាច្រើន ហើយ​នៅតែមាន​ការគោរព​ប្រតិបត្តិ​រហូតដល់​សព្វថ្ងៃ​និង​បណ្តុះ​គំនិត​នៃ​ការគោរព ថែរក្សា​អង្គរ​របស់​ប្រជាជន​ក្នុងនោះ​ជាស្រេច​។​

​តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​លើ​ការងារ​បេ​តិ​ភណ្ឌ​ផ្ទាល់ ការចុះ​ជួប​សហគមន៍ និង​ស្តាប់​បទ​បង្ហាញ​ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​លើ​ផ្នែក​ផ្សេងៗ ឯកឧត្តម​ជឿជាក់ថា យុវជន​នឹងមាន​ការយល់ដឹង​កាន់តែច្បាស់​អំពី​បេតិកភណ្ឌ ស្រឡាញ់​បេតិកភណ្ឌ គោរព​បេតិកភណ្ឌ ហើយនឹង​ចូលរួម​ថែរក្សា​បេតិកភណ្ឌ​គ្រប់ៗ​គ្នា​។ ជាពិសេស សកម្មភាព​នេះ​ក៏​នឹង​បង្ហាញ​ភាពជា​គំរូ​ដល់​យុវជន និង​សាធារណជន​ដទៃទៀត ឱ្យ​បណ្តុះ​ស្មារតី​គោរព​ស្រឡាញ់ និង​ចូលរួម​ការពារ​បេតិកភណ្ឌ​ទាំងអស់គ្នា ។​

​សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​ឆ្នាំ​២០១៩ គឺជា​លើក​ទី​៣​ហើយ​នៃ​កម្មវិធី​យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក​-​យូណេស្កូ នៅ​រមណីយដ្ឋាន​អង្គរ ហើយ​កម្មវិធី​នេះដែរ​មាន​រយៈពេល​១៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០១៩ ៕

   

​អត្ថបទ និង រូបភាព ៖ អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក​-​យូណេស្កូ ២០១៩អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាគារ​វះកាត់​«​ក​»ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

អាគារ​វះកាត់​«​ក​»ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ផ្លូវ​៣០​គម្រោង​ក្នុង​ក្រុង​សៀមរាប​ត្រូវបាន​អាជ្ញាធរខេត្ត​ចាប់ផ្ដើម​ស្តារឡើងវិញ​ហើយ​

ផ្លូវ​៣០​គម្រោង​ក្នុង​ក្រុង​សៀមរាប​ត្រូវបាន​អាជ្ញាធរខេត្ត​ចាប់ផ្ដើម​ស្តារឡើងវិញ​ហើយ​

សាខា​កាកបាទក្រហម​ខេត្តសៀមរាប អញ្ជើញ​ចុះ​សួរ​សុខ​ទុក និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុងស្រុក​ក្រឡាញ់​

សាខា​កាកបាទក្រហម​ខេត្តសៀមរាប អញ្ជើញ​ចុះ​សួរ​សុខ​ទុក និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុងស្រុក​ក្រឡាញ់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.