ក្រុមនិស្សិតមកពីប្រទេសកូរ៉េខាងត្បូង ធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ដើម្បីបង្កើនការយល់ដឹងអំពីសហគមន៍ និងវប្បធម៌ប្រទេសទាំង២
ក្រុមនិស្សិតមកពីប្រទេសកូរ៉េខាងត្បូង ចំនួន៣៦នាក់ បានចុះធ្វើទស្សនកិច្ចសិក្សារយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៦-១៥ ខែមករា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្នុងគោលបំណងដើម្បីចង់សិក្សាស្វែងយល់អំពីការងារស្ម័គ្រចិត្ត កម្មវិធីអភិវឌ្ឍន៍សហគមន៍ និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំង២ កម្ពុជា-កូរ៉េខាងត្បូង។ សាស្ត្រាចារ្យ Soon Cheol An ដែលជាអ្នកដឹកនាំក្រុមនិស្សិត បានឱ្យដឹងថា ក្រុមនិស្សិតទាំងអស់បានចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តសហគមន៍ជាច្រើនដូចជា៖ ការចែករំលែកបទពិសោធ និងការចូលរួមអភិវឌ្ឍសហគមន៍ក្នុងតំបន់មួយចំនួនក្នុងខេត្តសៀមរាប ...