និស្សិតសហរដ្ឋអាមេរិក៩រូបធ្វើការសិក្សាស្វែងយល់ពីអរិយធម៌ខ្មែរបុរាណរយៈពេល១៨ថ្ងៃ
បន្ទាប់ពីសិក្សាអំពីអរិយខ្មែររយៈពេល ៦ខែ ដោយសាស្ត្រាចារ្យខ្មែរនៅសហរដ្ឋអាមេរិច និស្សិតនៃសាកលវិទ្យាល័យ របស់សហរដ្ឋអាមេរិកចំនួន ៩រូប បានចុះធ្វើទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា រយៈពេល១៨ថ្ងៃ។ ទស្សនកិច្ចនេះធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៨ មករា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅតំបន់រមណីយដ្ឋានអង្គរ ប្រាសាទសម្បូរព្រៃគុក និងចុងក្រោយនៅរាជធានីភ្នំពេញ។ កម្មវិធីទស្សនកិច្ចសិក្សានេះ គឺជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ ខូណែល ...