សាខាពន្ធដារខេត្តសៀមរាប ជំរុញឲ្យអ្នកជាប់ពន្ធតូចនិងមធ្យម មកបង់ពន្ធឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា ដោយមិនចង់ឃើញសហគ្រាស ណាមួយត្រូវបានពិន័យនោះទេ
លោក ហៀន សុខល់ ប្រធានស្តីទីសាខាពន្ធដារខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌគោលនយោបាយរាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ មិនមានគោលការណ៍បង្កើតប្រភេទពន្ធថ្មី ឬដំឡើងអត្រាពន្ធបន្ថែម ដែលជាបន្ទុកដល់ប្រជាពលរដ្ឋ និងធុរជន ក្នុងគោលដៅបង្កើនចំណូលថវិកាជាតិនោះទេ ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារ បានកំពុងខិតខំផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន តាមរយៈការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ទាំងវិធានការច្បាប់ និងវិធានការរដ្ឋបាល ចំពោះការគេចវេះពន្ធ ...