អភិបាលខេត្តសៀមរាប ជំរុញប្រជាកសិករបង្កើនការដាំដុះ និងចិញ្ចឹមសត្វ អំឡុងពេលវិបត្តិកូវីដ១៩
ខណៈវិបត្តិជំងឺកូវីដ១៩ នៅតែបង្កហានិភ័យដល់អាយុជីវិតមនុស្ស ការធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ តាមមធ្យោបាយធ្វើដំណើរផ្សេងៗ មានការរឹតបណ្តឹង ក្នុងនោះវិស័យទេសចរណ៍ ក៏ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ក្នុងឱកាសចុះពិនិត្យ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី កាលពីថ្ងទី២៥ ខែមិថុនាឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ទោះបីប្រជាពលរដ្ឋក្នុងខេត្ត ពុំទទួលបាន ចំណូលពីវិស័យទេសចរណ៍ ក្នុងពេលជួបនូវវិបត្តិជំងឺកូវីដ១៩ក៏ពិតមែន ...