Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ នឹងជួយបង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ដល់ជនមានពិការភាព

ដោយ Pothe Thun
12/11/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាសកម្មភាពជនពិការ សហការណ៍ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តសៀមរាប ក្រោមជំនួយឧបត្ថម្ភរបស់កម្មវិធី អភិវឌ្ឍនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយ និងជំរុញការអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ និងផ្សព្វផ្សាយលិខិតបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ក្នុងគោលបំណងធ្វើយ៉ាងណាបង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប ពង្រីងពង្រីកអាជីព និងមុខរបរ ព្រមទាំងបង្កើនជីវភាពរស់នៅបានសមរម្យជូនជនមានពិការភាព។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានចាត់ទុកថា៖ ការងារពិការភាព គឺជាកិច្ចការងារពហុវិស័យដែលទាមទារឲ្យភាគីទាំងអស់យកចិត្តទុកដាក់។ ជាមួយនេះ អាជ្ញាធរខេត្ត បានផ្ដល់ជូនដល់ជនពិការ នូវសេវាសុខភាពប្រកបដោយគុណភាព និងសមភាព ព្រមទាំងការស្ដារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញា រួមទាំងការបង្កើនកិច្ចអន្តរាគមន៍សេវាយុត្តិធម៌ ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចលើជនពិការ ។

បើតាមការឲ្យដឹងពី ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ៖ បច្ចុប្បន្ន ជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន។ ក្នុងឆ្នាំ២០១៩កន្លងទៅ ជនមានពិការភាព ចំនួនជិត៣,០០០នាក់ បានចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៤០ស្ថាប័ន ក្នុងនោះស្រីជិត៨០០នាក់។ ដោយឡែក ក្នុងវិស័យឯកជន រួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ ស្ថិតិដែលក្រសួងសង្គមកិច្ច បានធ្វើការសាកល្បងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប លើ១០២អង្គភាព មានជនមានពិការភាពចូលបម្រើការងារ ជិតចំនួនជិត៣,៨០០នាក់ ក្នុងនោះស្រ្តីជិត២,២០០នាក់។ សរុបជារួមទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស មានចំនួនជនមានពិការភាពជាង ៦,៦០០នាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ គួសបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍជាតិ ដោយបន្តប្តេជ្ញាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខជាតិ កំណើនសេដ្ឋកិច្ចដោយឈរលើមូលដ្ឋានឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។ សិទ្ធិ របស់ជនមានពិការភាព ក៏ត្រូវបានការពារដោយច្បាប់ជាតិនិងអន្តរជាតិ ក្នុងគោលបំណង ការពារសិទ្ធិសេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ និងឈានទៅលុបបំបាត់ការរើសអើង ចំពោះជនមានពិការភាព ដើម្បីធានា ដល់សិទ្ធិស្មើភាព គ្នានៃសកម្មភាពក្នុងសង្គមរវាងជនមានពិការភាព និងគ្មានពិការភាព។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពឆ្នាំ២០១៩-២០២៣ មានទិសដៅឈានទៅលុបបំបាត់ រាល់ទម្រង់កេងប្រវ័ញ្ច និងរើសអើងលើជនមានពិការភាព ដោយធ្វើយ៉ាងណា ឱ្យជនមានពិការភាពកាន់តែទទួលបានការគាំទ្រពីសង្គម បង្កើនគុណភាពជីវិតឱ្យកាន់តែប្រសើរឡើង ទទួលបានការយកចិត្តទុកដាក់ស្របតាម គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព«មិនមាននរណាម្នាក់ ត្រូវបានបំភ្លេច » ។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ជនមានពិការភាពបង្កើនការងារផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន៤៧គ្រួសារទទួលបានអំណោយមនុស្សធម៌ពីរដ្ឋបាលស្រុកក្រឡាញ់

គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន៤៧គ្រួសារទទួលបានអំណោយមនុស្សធម៌ពីរដ្ឋបាលស្រុកក្រឡាញ់

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប បញ្ជាក់ថា បញ្ហាសត្វគោងាប់ជាង៣០ក្បាលនៅក្នុងស្រុកស្រីស្នំគឺសង្ស័យដោយសារជំងឺអុតក្ដាម

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប បញ្ជាក់ថា បញ្ហាសត្វគោងាប់ជាង៣០ក្បាលនៅក្នុងស្រុកស្រីស្នំគឺសង្ស័យដោយសារជំងឺអុតក្ដាម

សម្តេចតេជោ ហ៊ុន សែន បញ្ចាក់ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ

សម្តេចតេជោ ហ៊ុន សែន បញ្ចាក់ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.