Wednesday, May 6, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប បញ្ជាក់ថា បញ្ហាសត្វគោងាប់ជាង៣០ក្បាលនៅក្នុងស្រុកស្រីស្នំគឺសង្ស័យដោយសារជំងឺអុតក្ដាម

ដោយ Pothe Thun
12/11/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
108
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ព្រំ វ៉ិច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានពីរដ្ឋបាលស្រុកស្រីស្នំ កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញនេះថា នៅឃុំចំនួន២ ក្នុងស្រុកស្រីស្នំ គឺឃុំជ្រោយនាងងួន និង ឃុំស្លែងស្ពាន មានសត្វគោ-ក្របី សរុប ចំនួន៧០៥ ក្បាល មានជំងឺដោយរោគសញ្ញា ៖ ឈឺក្រចក , ហើមពោះ , ហើមមុខ និង ឈឺមាត់ ក្នុងនោះងាប់អស់ចំនួន៣៤ក្បាល នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ព្រឹកមិញនេះ លោកបានចាត់ចែងមន្ត្រីជំនាញ ដោយសហការជាមួយអាជ្ញាធរស្រុក ឃុំ និង ពេទ្យសត្វភូមិ ចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងដែលសត្វពាហនៈបានឈឺ និង ស្លាប់ ហើយបានរកឃើញថា សត្វដែលឈឺ និង ងាប់នេះ គឺសង្ស័យដោយសារជំងឺអុតក្ដាម ។

លោកមានប្រសាសន៍ទៀតថា ជាទូទៅ សត្វគោក្របីដែលឈឺ គឺ៖ ដោយសារមានបញ្ហាជំនន់ទឹកភ្លៀងនោះមកធ្វើឲ្យចំណីគោក្របី ដូចជាស្មៅមានការលិចទឹក ក្រោយមកក៏ទឹកស្រកទៅវិញអស់ ប៉ុន្ដែស្មៅទាំងអស់នោះវាមានស្លែ មានមេរោគមួយចំនួនជាប់នៅតាមស្មៅ ធ្វើឲ្យសត្វគោក្របីដែលវាស៊ីស្មៅហ្នឹងធ្វើឲ្យសុខភាពវាមិនសូវល្អ ចុះខ្សោយ ស្ដេស ងាយនឹងទទួលជំងឺ ហើយជំងឺដែលមន្រ្តីជំនាញយើងបានចុះទៅពិនិត្យផ្ទាល់ហ្នឹង យើងសង្ស័យថាជាជំងឺ អ៊ុតក្ដាម ហើយជំងឺអ៊ុតក្ដាមនេះ រោគសញ្ញាសំខាន់គឺឈឺមាត់ និងឈឺជើង ដែលជាទូទៅជំងឺនេះមិនបណ្ដាលឲ្យគោក្របីធំៗស្លាប់ទេ គឺភាគច្រើនងាប់តែកូនគោតូចៗ ដែលកំពុងបៅដោះ ដោយសារកូនគោនៅពេលដំបៅមាត់ ធ្វើឲ្យមិមដោះមេអត់កើត ហើយដោយសារការធ្វេសប្រហែសពីម្ចាស់សត្វដោយមិនបានធ្វើការថែទាំ ច្រកបបរ ចំណីបន្ថែមធ្វើឲ្យសត្វហ្នឹងងាប់ដោយសារខ្វះចំណី ។

លោក ព្រំ វ៉ិច មានប្រសាសន៍បន្ថែមថា ជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និង បសុព្យាបាល តែងតែចុះទៅចាក់ថ្នាំការពារជំងឺសត្វគោ-ក្របី ជូនដល់ប្រជាពលរដ្ឋយើងនៅក្នុងទូទាំងខេត្តជាទៀងទាត់ តាមប្រតិទិនដែលបានកំណត់ ដូច្នេះក្នុងស្ថានភាពបច្ចុប្បន្ននេះ មន្ត្រីជំនាញកំពុងចុះណែនាំដល់ពួកគាត់បន្ថែមទៀត លើការថែទាំសុខភាពសត្វ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ព្រំ វ៉ិច មានប្រសាសន៍បន្ថែមទៀតថា ដោយឡែកចំពោះស្ថានភាពជំងឺសត្វគោ-ក្របី នៅតាមបណ្ដាក្រុង ស្រុកផ្សេងៗទៀតនោះ គឺពុំមានលក្ខណៈដែលគួរឲ្យចាប់អារម្មណ៍ ឬធ្ងន់ធ្ងរនោះឡើយ តែទោះជាយ៉ាងនេះក្ដី មន្ត្រីជំនាញរបស់យើង នៅតែធ្វើការតាមដានដោយយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀត ៕

អត្តបទនិងរូបភាព៖មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: គោងាប់ជំងឺអុតក្ដាមមន្ទីរ​កសិក​ម្ម​ខេត្តសៀមរាបស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចតេជោ ហ៊ុន សែន បញ្ចាក់ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ

សម្តេចតេជោ ហ៊ុន សែន បញ្ចាក់ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ

យុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់

យុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវបង្កើនការអប់រំនិងផ្សព្វផ្សាយនូវវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវបង្កើនការអប់រំនិងផ្សព្វផ្សាយនូវវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87
  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  •  គណៈប្រតិភូខេត្តសៀមរាប អញ្ជើញគោរពវិញ្ញាណ ក្ខន្ធសពឯកឧត្ដមនាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៅ ខេត្តបន្ទាយមានជ័យ

    370 shares
    Share 265 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.