Friday, April 24, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

យុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់

ដោយ Pothe Thun
13/11/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបើកយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់ដោយប្រការណាមួយ

កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកស្រី សំ សាវ៉ាង មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរស្រុកប្រាសាទបាគង បើកយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ នៅក្នុងបរិវេណសាលាអនុវិទ្យាល័យ ហ៊ុន សែន ស្វាយធំ និងក្នុងផ្សារស្វាយធំ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ក្នុងគោលបំណងចូលរួមចំណែកកាត់បន្ថយអត្រាការស្លាប់ របួស និង ពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

លោកស្រី សំ សាវ៉ាង បានឱ្យដឹងថា យុទ្ធនាការនេះ គឺធ្វើឡើងក្នុងគោលបំណងក្រើនរំឮកដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ គ្រប់មធ្យោយបាយធ្វើដំណើរទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរ គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ជាពិសេស គឺក្នុងកំឡុងពេលដែលប្រជាពលរដ្ឋធ្វើដំណើរទៅមកនៅតាមដងផ្លូវសាធារណ: ត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីចៀសវាងការគ្រោះថ្នាក់រៀងៗខ្លួន ខណៈបច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏ធំរបស់ប្រទេសកម្ពុជា វាបានសម្លាប់មនុស្សជារៀងរាល់ថ្ងៃ បានធ្វើឱ្យបាត់បង់ធនធានមនុស្ស បន្សល់ទុកនូវកុមារកំព្រា ស្រ្តី មេម៉ាយ ជនពិការ ដែលជាហេតុនាំឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាតិ និងខូចខាតសណ្តាប់ធ្នាប់សង្គម គឺបណ្តាលមកពីអ្នកប្រើប្រាស់ផ្លូវ មិនគោរពច្បាប់ចរាចរណ៍ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ និងមិនពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នេះ ក្រុមការងារបានចុះអប់រំ ស្តីពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ គោរពគំនូសសញ្ញា ភ្លើងសញ្ញា និងចែកជូននូវសម្ភារមួយចំនួនដូចខាងក្រោម៖ កូនសៀវភៅមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ ចំនួន ៣៥០សន្លឹក , ខិតប័ណ្ណពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ៣០០ប័ណ្ណ , អនុក្រឹត្យផាកពិន័យអន្តរការថ្មី ៣០០ សន្លឹក , បិទរូបភាពផ្ទាំងធំ ១០ សន្លឹក និង បិទចំណាំងផ្លាត ម៉ូតូ រ៉ឺម៉ក ចំនួន ១៥ ៕

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គ្រោះថ្នាក់សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបសុវត្ថិភាព​ចរាច​រណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវបង្កើនការអប់រំនិងផ្សព្វផ្សាយនូវវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវបង្កើនការអប់រំនិងផ្សព្វផ្សាយនូវវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក

យុទ្ធនាការរត់ដើម្បីមនុស្សធម៌ជាមួយសាយសម្រាប់មន្ទីរពេទ្យកុមាអង្គរ

យុទ្ធនាការរត់ដើម្បីមនុស្សធម៌ជាមួយសាយសម្រាប់មន្ទីរពេទ្យកុមាអង្គរ

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន សម្រាប់ជួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន សម្រាប់ជួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.