Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ចាក់ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ

ដោយ Pothe Thun
12/11/2020
នៅក្នុង ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បញ្ចាក់ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅលើហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ នៅពេលនេះគឺ ប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។

សម្ដេចតេជោ លើកឡើងថា ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះ សំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។

កាលពីម្សិលមិញនេះ សម្តេចតេជោ បានបញ្ជា ឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ ជូនទៅសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ ក្នុងគោលដៅថែរក្សាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ នគរបាលចរាចរណ៍ ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ស្របពេល ដែលប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់ប្រជាពលរដ្ឋពាក់ម៉ាសទាំងអស់គ្នា ដើម្បីបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាឱ្យបានឆាប់។ ជាមួយនោះអាជ្ញាធរមូលដ្ឋានក្នុងក្រុងសៀមរាប ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ អ្នកលក់ដូរក្នុងផ្សារ និងអ្នកធ្វើដំណើរនៅតាមទីសាធារណៈនានា ត្រូវពាក់ម៉ាសឲ្យបានគ្រប់ៗគ្នា និងរក្សាគម្លាតសុវត្ថិភាពឲ្យខ្ជាប់ខ្ជួន។

លោក អាំ សឿម តំណាងគណៈកម្មការផ្សារសម្ដេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប បញ្ជាក់ថា អាជីវករ ឬប្រជាពលរដ្ឋ ដែលចូលក្នុងផ្សារ គឺត្រូវពាក់ម៉ាស់ និងលាងដៃជាមួយទឹកអាកុល ដែលម្ចាស់ផ្សារបានរៀបចំទុកជាស្រេច។

ដោយឡែក លោក កុយ សែម ប្រធានភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ក៏បានបញ្ជាក់ផងដែរថា លោកបានដាក់កម្លាំងប្រជាការពារ ណែនាំដល់ប្រជាពលរដ្ឋ តាមរយៈការចាក់មេក្រូ ស្ដីពីសារណែនាំរបស់ក្រសួងសុខាភិបាលក្នុងប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩ និងណែនាំដល់អាជីករនៅតាមផ្សារក្នុងមូលដ្ឋានរបស់លោកស្ទើរ១០០ភាគរយហើយ។
អត្ថបទ និង រូបថត ៖ លោក បូ សាវី
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: បិទប្រទេស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់

យុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវបង្កើនការអប់រំនិងផ្សព្វផ្សាយនូវវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវបង្កើនការអប់រំនិងផ្សព្វផ្សាយនូវវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក

យុទ្ធនាការរត់ដើម្បីមនុស្សធម៌ជាមួយសាយសម្រាប់មន្ទីរពេទ្យកុមាអង្គរ

យុទ្ធនាការរត់ដើម្បីមនុស្សធម៌ជាមួយសាយសម្រាប់មន្ទីរពេទ្យកុមាអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.