ការជួញដូរមនុស្សនឹងរឹតតែមានបញ្ហាប្រឈមកាន់តែខ្លាំងនិងប្រទាក់ក្រឡានៅក្នុងសម័យបច្ចេកវិទ្យាទំនើប
បច្ចុប្បន្ន ការជួញដូរមនុស្សពុំមែន មានតែតាមរយៈការប្រាស្រ័យទាក់ទងគ្នារវាងមនុស្សក្នុងភូមិស្រុកដូចសម័យ មិនទាន់មានបច្ចេកវិទ្យាទំនើបឡើយ។ បច្ចេកវិទ្យាទំនើប បានធ្វើឲ្យការជួញដូរមនុស្ស មានសភាពស្មុគស្មាញ និងប្រទាក់ក្រឡាពីមួយទៅមួយ។ ថ្លែងនៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៨ ក្នុងឱកាសអបអរសាទរទិវាជាតិលើកទី១២ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ជនល្មើស ...