Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០២០ ចាប់ផ្ដើមបើកហើយ

ដោយ Pothe Thun
06/02/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០២០ ចាប់ផ្ដើមបើកហើយ
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ហៅថា Australia Awards បានចាប់ផ្ដើមទទួលទទួលការដាក់ពាក្យហើយ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះបើយោងតាមសិក្ខាសាលាផ្សព្វផ្សាយ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

Australia Awards ជាអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី ឧបត្ថម្ភដោយស្ថានទូតអូស្ត្រាលី ដែលនឹងផ្ដល់ឱកាសដល់ ប្រជាពលរដ្ឋកម្ពុជាទូទៅ ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ មានសញ្ជាតិខ្មែរ តាំងពីកំណើត និងរស់នៅយ៉ាងតិច រយៈពេល២ឆ្នាំក្នុងប្រទេសកម្ពុជា។

ជារៀងរាល់ឆ្នាំ និស្សិតកម្ពុជាចាប់៤៥ ដល់ ៥០នាក់ បានទទួលអាហារូបករណ៍នេះ ដើម្បីបន្តការសិក្សានៅ សាកលវិទ្យាដែលពួកគេបានជ្រើសរើស ក្នុងប្រទេសអូស្រ្តាលី។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

លោក John Walsh ប្រធានក្រុមអាហារូបករណ៍ លើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនេះ មានបំណងចែករំលែកព័ត៌មានទូទៅ ពាក់ព័ន្ធនឹងអាហារូបករណ៍ សិស្សនិស្សិត ក៏ដូចជាបុគ្គលិកមន្ត្រីរាជការ ដើម្បីអាចទទួលបានឱកាសទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី។

ក្នុងនាមក្រុមប្រឹក្សាខេត្ត នៃគណៈអភិបាលខេត្តសៀមរាប លោក ស្មៀន ប៊ុនធឿន នាយករងរដ្ឋបាលខេត្តសៀមរាប បានជំរុញដល់មន្ត្រីរាជការ សិស្សនិស្សិត និងសាធារណជនទូទៅ ដែលមានសមត្ថភាព ចូលរួមដាក់ពាក្យឲ្យបានអតិបរមា ដោយលោកវាយតម្លៃថា នេះជាឱកាសដ៏មានសារៈសំខាន់ សម្រាប់យុវជនក្នុងខេត្តសៀមរាប និងជាធនធានសម្រាប់ប្រទេសជាតិ នៅពេលពួកគេបានបញ្ចប់ការសិក្សាពីប្រទេសអូស្ត្រាលីវិញ។

សូមជម្រាបថា ដើម្បីទទួលបានព័ត៌មានអំពីរយៈពេលដាក់ពាក្យ និងលក្ខខណ្ឌរបស់អាហារូបករណ៍នេះ សូមចូលទៅកាន់គេហទំព័រ www.australiaawardscambodia.org/contact/

អត្ថបទ និង រូបថត ៖ លោក ខេង ឧត្តម
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: Australia Awardsអាហារូបករណ៍អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្សចំនួន០២នាក់ជាប់សង្ស័យករណីចោរកម្ម(លួចគោ)ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួន

មនុស្សចំនួន០២នាក់ជាប់សង្ស័យករណីចោរកម្ម(លួចគោ)ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួន

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប៖ អ្នកព័ត៌មានជាកញ្ចក់ឆ្លុះបង្ហាញពីតថភាពសង្គម តែមិនមែនជាអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការឡើយ

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប៖ អ្នកព័ត៌មានជាកញ្ចក់ឆ្លុះបង្ហាញពីតថភាពសង្គម តែមិនមែនជាអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការឡើយ

ប្រតិភូក្រសួងព័ត៌មាន ចុះត្រួតពិនិត្យស្ថានីយវិទ្យុពីរកន្លែង ក្នុងខេត្តសៀមរាប ពាក់ព័ន្ធករណីឆ្លងហ្វេ្រកង់ វិទ្យុទាក់ទងលើការបញ្ជាជើងហោះហើរ

ប្រតិភូក្រសួងព័ត៌មាន ចុះត្រួតពិនិត្យស្ថានីយវិទ្យុពីរកន្លែង ក្នុងខេត្តសៀមរាប ពាក់ព័ន្ធករណីឆ្លងហ្វេ្រកង់ វិទ្យុទាក់ទងលើការបញ្ជាជើងហោះហើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.