Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប៖ អ្នកព័ត៌មានជាកញ្ចក់ឆ្លុះបង្ហាញពីតថភាពសង្គម តែមិនមែនជាអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការឡើយ

ដោយ Pothe Thun
06/02/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប៖ អ្នកព័ត៌មានជាកញ្ចក់ឆ្លុះបង្ហាញពីតថភាពសង្គម តែមិនមែនជាអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការឡើយ
190
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកព័ត៌មានជាកញ្ចក់ឆ្លុះបង្ហាញពីតថភាពសង្គម និងជាស្ពានចម្លងសារ ពីអាជ្ញាធរជូនប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋទៅកាន់អាជ្ញាធរវិញ តែក្នុងកាលៈទេសៈណាក៏ដោយ ភ្នាក់ងារយកព័ត៌មានមិនមែនជាអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច ឬតុលាការឡើយ និងចៀសវាងយកតួនាទីជាអ្នកសារព័ត៌មាន បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន នេះបើតាមប្រសាសន៍ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប នៅនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ វគ្គបណ្តុះបណ្តាលការអនុវត្តច្បាប់ ស្តីពី របបសារព័ត៌មាន។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ក្រោមកិច្ចសហការជាមួយសាលាខេត្តសៀមរាប និង មន្ទីរព័ត៌មានខេត្តសៀមរាប ព្រមទាំងមានការចូលរួមពី បណ្តាញអ្នកសារព័ត៌មាន ដែលធ្វើការផ្សាយព័ត៌មានរបស់ខ្លួន នៅលើគេហទំព័រ ហ្វេសប៊ុក និង កាសែតជាដើម ប្រមាណជាង៣០រូប មកពី ២៤ស្ថាប័ន ក្នុងខេត្តសៀមរាប។

លោកប្រធានមន្ទីរព័ត៌មានខេត្ត បន្ថែមថា ៖ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការការងារសារព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈនៃក្រសួងព័ត៌មាន ដែលមាន មន្ទីរព័ត៌មានតាមបណ្ដារាជធានី-ខេត្តទាំងអស់ជាសេនាធិការ សហការ ជាមួយអង្គការដៃគូនានា យកចិត្តទុកដាក់ខ្ពស់ រៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល បង្កឱកាសឲ្យមានការជួបជុំគ្នានៃអ្នកសារព័ត៌មាន ប្រមូលមតិយោបល់ សំណូមពរ បទពិសោធន៍សំខាន់ៗ សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ពិសេសសំដៅ អប់រំផ្សព្វផ្សាយ អំពីតួនាទីរបស់អ្នកសារព័ត៌មានប្រកដោយវិជ្ជាជីវៈ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក រុន សារាយ នាយកប្រតិបត្តិរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា លើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ផ្តល់ចំណេះដឹងបន្ថែមឲ្យកាន់តែច្បាស់ អំពីសិទ្ធរបស់អ្នកសារព័ត៌មាន និងការប្រកាន់យកនូវក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប។ ទន្ទឹមនឹងការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មានត្រូវតែឈរលើគោលគោលការណ៍ ៣ចំណុចបន្ថែមទៀត គឺឯករាជ្យភាព សុច្ចរិចភាព និងទំនួលខុសត្រូវលើការសរសេរផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ដោយការថ្លឹងថ្លែងចៀសវាងការចេញផ្សាយព័ត៌មានមិនពិត ដែលនាំឲ្យជះឥទ្ធិពលមិនល្អដល់សង្គមជាតិ ហើយកាន់តែធ្ងន់នោះ គឺការប៉ះពាល់ដល់ការអភិវឌ្ឍសដ្ឋកិច្ចនិងសន្តិសុខជាតិ ។

មានវត្តមានក្នុងឱកាសនោះ លោក ចឹក គឹមជុន តំណាងឲ្យអាជ្ញាធរខេត្តសៀមរាប ក៏បានសំណូមពរ ដល់អ្នកសារព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈការបញ្ចេញព័ត៌មានពិតឆ្លើយតប ឲ្យបានទាន់ពេលវេលា ។ លោក ក៏បានរំលឹកដែរថា ៖ ពាក្យស្លោកមួយឃ្លា ដ៏មានតម្លៃរបស់សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា “កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត” គឺមានអត្ថន័យស៊ីជម្រៅបំផុត សម្រាប់អ្នកសារព័តមាន គោរពប្រតិបត្តិ។

សូមជម្រាបថា អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក មិនធ្វើនយោបាយ ទទួលជំនួយឧបត្ថម្ភពី Internews ដែលមានស្នាក់ការនៅទីក្រុងឡុង ប្រទេសអង់គ្លេស ដើម្បីអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន ឲ្យមានការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ។ គម្រោងនេះ មានរយៈពេល១៨ខែ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ សម្រាប់ខេត្តគោលដៅចំនួន២ គឺសៀមរាប និង បាត់ដំបង ៕

អត្ថបទ និង រូបថត : លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ : លោក សេង ផល្លី

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបអ្នកព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិភូក្រសួងព័ត៌មាន ចុះត្រួតពិនិត្យស្ថានីយវិទ្យុពីរកន្លែង ក្នុងខេត្តសៀមរាប ពាក់ព័ន្ធករណីឆ្លងហ្វេ្រកង់ វិទ្យុទាក់ទងលើការបញ្ជាជើងហោះហើរ

ប្រតិភូក្រសួងព័ត៌មាន ចុះត្រួតពិនិត្យស្ថានីយវិទ្យុពីរកន្លែង ក្នុងខេត្តសៀមរាប ពាក់ព័ន្ធករណីឆ្លងហ្វេ្រកង់ វិទ្យុទាក់ទងលើការបញ្ជាជើងហោះហើរ

មនុស្ស៣នាក់ស្លាប់និង១៧៩នាក់រងរបួស ក្នុងហេតុការណ៍ យន្តហោះរអិលធ្លាក់ចេញពីផ្លូវ

មនុស្ស៣នាក់ស្លាប់និង១៧៩នាក់រងរបួស ក្នុងហេតុការណ៍ យន្តហោះរអិលធ្លាក់ចេញពីផ្លូវ

អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មីសរុប១,១៥៣នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ

អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មីសរុប១,១៥៣នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.