Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលបានអំណោយអង្ករ ១០តោន ពីក្រុមហ៊ុនទឹកទឹកពិសាវីតាល់

ដោយ Pothe Thun
30/07/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលបានអំណោយអង្ករ ១០តោន ពីក្រុមហ៊ុនទឹកទឹកពិសាវីតាល់
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរពេទ្យកុមារអង្គរ បានទទួលអង្ករ១០តោនកន្លះ និងផលិតផលទឹកពិសា វីតាល់ជាច្រើនកេស ដើម្បីជាការឧបត្ថម្ភជូនដល់មន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យព្យាបាលកុមារ មិនគិតថ្លៃដ៏ល្បីល្បាញមួយ នៅខេត្តសៀមរាប ។

បើតាមលោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនវីតាល់ មានប្រសាសន៍ថា បន្ទាប់បានរួមចំណែក ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសង្រ្គោះកុមារកម្ពុជា ពេលនេះវីតាល់បានបន្តរសកម្មភាព មនុស្សធម៌ ទៅកន្លែងដែលត្រូវការជំនួយបំផុត។ ក្នុងនោះមន្ទីរពេទ្យកុមារអង្គរ គឺជាកន្លែងស័ក្កសម ព្រោះមន្ទីរពេទ្យ បានធ្វើការយ៉ាងល្អលើការស្រោចស្រង់ជីវិត និងសុខភាពកុមារកម្ពុជារាប់លាននាក់ជារៀងរាល់ឆ្នាំ ។

បើតាមលោក ជុនហៀង ថាវសិទ្ធិ បន្ថែមថា នេះជាឆ្នាំទី២ដែលវីតាល់ ឧបត្ថម្ភអង្ករ១០តោនជូនមន្ទីរពេទ្យ បន្ទាប់ពីក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងឧបត្ថម្ភអង្ករ ១០តោនក្នុង១ឆ្នាំ រយៈពេល ៣ឆ្នាំ កាលពីឆ្នាំ២០១៩ ។ ក្នុងនោះក្រុមហ៊ុនវីតាល់ តែងយកចិត្តទុកដាក់លើសកម្មភាពភាពមនុស្សធម៌ ហើយក្រុមការងារយើង បានយល់ដឹងច្បាស់ពីគុណតម្លៃនៃមន្ទីរពេទ្យកុមារអង្គរ ដែលបានធ្វើការយ៉ាងសកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជា រាប់រយនាក់ជារៀងរាល់ថ្ងៃ ។ ចំពោះការចូលរួមរបស់យើងក្នុងថ្ងៃនេះជាមួយមន្ទីរពេទ្យកុមារអង្គរ បានមកពីមូលនិធិ២៥រៀល របស់វីតាល់ដែលយើងតែងដកថវិកា២៥រៀល ពីការលក់វីតាល់ក្នុងមួយដប សម្រាប់ចូលរួមក្នុងការងារសង្គមនានា។ ជាមួយនឹងមូលនិធិ២៥រៀលនេះ យើងនឹងបន្តពង្រឹងវិសាលភាពនៃសកម្មភាពមនុស្សធម៌ជាច្រើនរូបភាពបន្ថែមទៀត ដើម្បីអតិថិជន សង្គម និងការអភិវឌ្ឍដោយមាននិរន្តរភាពទៅថ្ងៃអនាគត»។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក ទេព ណាវី នាយកប្រត្តិបត្តិការនៃមន្ទីពេទ្យកុមារអង្គរ បានបញ្ជាក់ថា ក្នុងមួយថ្ងៃៗ មន្ទីពេទ្យកុមារអង្គរ ទទួលព្យាបាលកុមារក្រីក្រកម្ពុជាប្រមាណ៥០០ ទៅ៦០០នាក់ ដែលធ្វើដំណើរពីបណ្តារខេត្តនានា ដោយត្រូវចំណាយថវិកាប្រមាណជា៦លានដុល្លាក្នុងមួយឆ្នាំ។ ក៏ព្រោះតែប្រជាពលរដ្ឋដែលនាំកូនចៅ ទៅទទួលសេវាកម្មនៅមន្ទីរ ពេទ្យកុមារអង្គរភាគ ច្រើនមានជីវភាពខ្សត់ខ្សោយ អ្នកខ្លះខ្វះស្បៀងខ្លាំង បានធ្វើឲ្យកុមារឈឺ ដោយជម្ងឺកង្វះជីវជាតិ។ ដូច្នេះក្រៅការផ្តល់សេវាកម្មព្យាបាលដ៏យកចិត្តទុកដាក់ មន្ទីពេទ្យកុមារអង្គរក៏មានបន្ថែមនូវ ការផ្តល់ ចំនីអាហារបំប៉នសម្រាប់កុមារ និងអាណាព្យាបាលរបស់ពួកគេ ។

ក្នុងឱកាសនោះដែរ លោក ទេព ណាវី ក៏បានស្ញើចសរសើរដល់ក្រុមហ៊ុនវីតាល់ ដែលជាក្រុមហ៊ុនជាតិគំរូ ដោយតែងយកចិត្តទុកដាក់ដល់កម្មវិធីមនុស្សធម៌ ។ លោកក៏បានបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានជួយគាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមរយៈការឧបត្ថម្ភអង្ករ១០តោនក្នុង១ឆ្នាំ។ ការចូលរួមនេះ បានជួយលើកទឹកចិត្តដល់មន្ទីរពេទ្យ និងក្រុមការងារឲ្យកាន់តែមានកម្លាំងចិត្តបម្រើសេវាកម្ម ពិនិត្យព្យាបាលកុមារកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងទៀត ខណៈមន្ទីរពេទ្យកំពុងត្រូវការជំនួយនេះ។

គួរបញ្ជាក់ផងដែរថា វីតាល់ ជាក្រុមហ៊ុនរបស់ខ្មែរ ដែលបានដំណើរកាលអស់រយៈពេល ១០ឆ្នាំមកហើយ និងបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ។ តាមរយៈមូលនិធិ២៥រៀល កន្លងមក វីតាល់ តែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម នានាដោយផ្តោតលើវិស័យ៤ធំៗ រួមមាន ១. វប្បធម៌ និងសាសនា ២. កីឡា និងសុខភាព ៣.បរិស្ថាន និង ៤.អប់រំ ៕

អត្ថបទ និង រូបភាព៖ ខេង ឧត្តម
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ក្រុមហ៊ុនទឹកទឹកពិសាវីតាល់មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់ការសិក្សាជំនាញ មិនគិតថ្លៃ សម្រាប់យុវជនទូទៅ ចំនួនជាង៨០០នាក់ សម្រាប់ឆ្នាំសិក្សា២០២០-២០២១

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់ការសិក្សាជំនាញ មិនគិតថ្លៃ សម្រាប់យុវជនទូទៅ ចំនួនជាង៨០០នាក់ សម្រាប់ឆ្នាំសិក្សា២០២០-២០២១

គណៈកម្មាធិការតម្រង់ទិស បើកកិច្ចប្រជុំលើកទី៣ស្តីពីវឌ្ឍភាពនិងសមទ្ធិផល នៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

គណៈកម្មាធិការតម្រង់ទិស បើកកិច្ចប្រជុំលើកទី៣ស្តីពីវឌ្ឍភាពនិងសមទ្ធិផល នៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ

ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.