Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការតម្រង់ទិស បើកកិច្ចប្រជុំលើកទី៣ស្តីពីវឌ្ឍភាពនិងសមទ្ធិផល នៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

ដោយ Pothe Thun
31/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២០ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោងលាភ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី៣ ស្តីពី វឌ្ឍភាព និងសមទ្ធិផល នៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ក្នុងគោលបំណងកែសម្រួលសកម្មភាពអនុវត្តគម្រោងនាពេលកន្លងមក ដែលមានភាពរអាក់រអួល ក៏ដូចជាបញ្ហាប្រឈម ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩។

គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ហៅកាត់ថា លាភ(LEAP) បង្កើតឡើងក្នុងគោលបំណង ជួយលើកកម្ពស់ជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ក្នុងសហគមន៍ទាំងនៅទីក្រុង និងជនបទ ដើម្បីទទួលបានសេវាហិរញ្ញវត្ថុ មានឱកាសរកប្រាក់ចំណូល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ឋខ្នាតតូច និងដើម្បីត្រៀមផ្តល់ការគាំទ្រក្នុងករណីជួបហានិភ័យ ឬគ្រោះអាសន្នណាមួយកើតឡើង ជាយថាហេតុក្នុងជម្រើសឃុំ សង្កាត់គោលដៅរបស់គម្រោង។

ថ្លែង ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងលាភ មានប្រសាសន៍ថា ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ការអនុវត្តសកម្មភាពគម្រោងមានការថយចុះ ដែលជាហេតុធ្វើឲ្យការប្រើប្រាស់ថវិកា ពុំទាន់សមស្របទៅតាមផែនការ។ បើយោងតាមកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩បច្ចុប្បន្ន ថវិកាគម្រោងដែលនៅសល់គិតត្រឹមថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារគម្រោង ពុំអាចប្រើប្រាស់អស់តាមផែនការនោះទេ ដែលទាមទារ ឲ្យមានការកែសម្រួលសកម្មភាពមួយចំនួន និងស្នើម្ចាស់ជំនួយ បន្តរយៈពេលគម្រោងដដែលនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋលេខាធិការ បានក្រើនរំលឹកដល់ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិថា ប្រទេសមួយមានការរីកចម្រើនទៅបាន គឺត្រូវមានការអភិវឌ្ឍសេដ្ឋកិច្ចជាគោល ប៉ុន្តែបើមានតែសេដ្ឋកិច្ច មួយមុខ នោះពុំអាចធានាបាននូវចីរភាពនៃកាអភិវឌ្ឍនោះទេ គឺត្រូវមានការរៀបចំនូវរដ្ឋបាលសាធារណច្បាស់លាស់ ចាប់ពីថ្នាក់ជាតិ ខេត្ត រហូតដល់មូលដ្ឋាន វាប្រៀបបាននឹងប្ដីប្រពន្ធ ប្រសិនបើមានអ្នករកលុយ ប៉ុន្តែអ្នកចាយលុយខ្ជះខ្ជាយ វាជាហេតុបង្កឲ្យបាត់បង់ប្រសិទ្ធភាពនៃការដឹកនាំប្រទេសជាតិ។

ក្នុងឱកាសនោះ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ទទួលបន្ទុកគម្រោង លើកឡើងថា ដើម្បីឲ្យការអនុវត្តគម្រោងនេះ កាន់តែទទួលបានប្រសិទ្ធភាព លោក លោកស្រីអភិបាលស្រុក ឬលោក លោកស្រីអភិបាលរងស្រុក ទទួលបន្ទុក មានតួនាទីយ៉ាងសំខាន់ ក្នុងការត្រួតពិនិត្យ និងវាយតម្លៃ ទៅលើកការទទួលបានប្រសិទ្ធនៃគម្រោង ដល់ក្រុមប្រជាពលរដ្ឋក្រីក្រ នៅតាមសហគមន៍។ ក្នុងនោះ អាជ្ញាធរមូលដ្ឋាន ត្រូវលើកនូវរបាយការណ៍អំពីគម្រោងលាភ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្រុក ដើម្បីឲ្យថ្នាក់ដឹកនាំស្រុក ទទួលបានព័ត៌មានអំពីលទ្ធផលបានអនុវត្តន៍។

គួរជម្រាបថា ការសាកល្បងគម្រោងលាភបានចាប់ផ្តើម និងដំណើរការយ៉ាងរលូនតាំងពីខែកក្កដា ឆ្នាំ២០១០ ហើយត្រូវបានបញ្ចប់គម្រោងសាកល្បងនៅឆ្នាំ២០១២។ នៅឆ្នាំ២០១៧ គម្រោងនេះ ត្រូវបានធនាគារពិភពលោក និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពដាក់បញ្ចូលឡើងវិញក្នុងបញ្ជីមុខសញ្ញាគម្រោងហិរញ្ញប្បទាន។ គម្រោង នេះដែរ បានកំណត់យកគោលដៅ នៅឃុំជនបទចំនួន៤៧ របស់ខេត្តសៀមរាប និងសហគមន៍ក្រីក្រនៃសង្កាត់ចំនួន១៣ នៅរាជធានីភ្នំពេញ។

អត្ថបទ និង រូបថត ៖ លោក សេង ផល្លី

Tags: គណៈកម្មាធិការតម្រង់ទិសលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ

ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ

ការពង្រឹងសមត្ថភាពដល់នាយទាហាន ពលទាហានជាយ័ន្ដផ្តល់ទំនុកចិត្តនៅលើសមរភូមិការពារជាតិ

ការពង្រឹងសមត្ថភាពដល់នាយទាហាន ពលទាហានជាយ័ន្ដផ្តល់ទំនុកចិត្តនៅលើសមរភូមិការពារជាតិ

ការដំឡើងសម្ភារបច្ចេកទេសវេជ្ជសាស្ត្រ សម្រាប់វិភាគសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ឋប្រឆាំង បង្ការ និងទប់ស្កាត់ជាមួយជំងឺកូវីដ១៩

ការដំឡើងសម្ភារបច្ចេកទេសវេជ្ជសាស្ត្រ សម្រាប់វិភាគសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ឋប្រឆាំង បង្ការ និងទប់ស្កាត់ជាមួយជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.