Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការដំឡើងសម្ភារបច្ចេកទេសវេជ្ជសាស្ត្រ សម្រាប់វិភាគសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ឋប្រឆាំង បង្ការ និងទប់ស្កាត់ជាមួយជំងឺកូវីដ១៩

ដោយ Pothe Thun
03/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសអញ្ជើញចុះពិនិត្យឧបករណ៍បច្ចេកទេសនៃមន្ទីរពិសោធន៍ធ្វើតេស្តរកជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដោយហេតុថា ខេត្តសៀមរាបជាខេត្តមានអាកាសយានដ្ឋានអន្តរជាតិ ហើយភ្ញៀវចេញចូលឆ្លងកាត់ច្រើនផងនោះ ដូច្នេះការពង្រីក និងដំឡើងឧបករណ៍បច្ចេកទេសវេជ្ជសាស្ត្រ នៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនាពេលនេះ គឺជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពមកក្រសួងសុខាភិបាល លើអាទិភាពក្នុងការប្រយុទ្ឋប្រឆាំង បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសបានជួយបង្កភាពងាយស្រួល និងឆាប់រហ័សក្នុងការកាត់បន្ថយពេលវេលា ដោយមិនចាំបាច់ដឹកជញ្ជូនវត្ថុសំណាកទៅឯវិទ្យាស្ថានប៉ាស្ទ័រ នៅរាជធានីភ្នំពេញទៀតឡើយ ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍បន្ថែមថា ជាមួយនឹងការដំឡើងឧបករណ៍បច្ចេកទេសវេជ្ជសាស្ត្រនៅក្នុងខេត្តសៀមរាបនេះដែរ អាចនិយាយបានថា ជាកម្រិតថ្នាក់តំបន់ដែលគ្របដណ្តប់និងបង្កលក្ខណៈងាយស្រួលដល់ខេត្តមួយចំនួននៅជាប់កៀកនឹងខេត្តសៀមរាប សម្រាប់យកវត្ថុសំណាកមកវិភាគដើម្បីធ្វើរោគវិនិច្ឆ័យ(តេស្ត)រកមេរោគកូវីដ១៩នៅទីនេះបាន ដូចជាខេត្តព្រះវិហារ , ខេត្តឧត្តរមានជ័យ , ខេត្តបន្ទាយមានជ័យ និង ខេត្តកំពង់ធំ ដែលនៅពេលនេះ បានរៀបចំដំឡើងរួចរាល់ហើយ ហើយមន្ត្រីនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈក៏បាននឹងកំពុងជួយណែនាំបន្ថែមដល់មន្ត្រីជំនាញនៃមន្ទីរពិសោធនេះឱ្យកាន់តែស្ទាត់ជំនាញ និងវាយតម្លៃទៅវិញទៅមកទៅលើលទ្ឋផលនៃវត្ថុវិភាគរវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធវេជ្ជសាស្ត្រខេត្តសៀមរាប ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍បន្ថែមទៀតថា ថ្វីត្បិតតែនៅកម្ពុជា ជំងឺកូវីដ១៩មិនឆ្លងដល់សហគមន៍ក៏ពិតមែន ប៉ុន្តែយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នគ្រប់ពេលវេលា ពីព្រោះថា បើកាលណាឆ្លងនាំចូលច្រើន វាអាចនឹងបង្កលក្ខណៈចម្លងនៅក្នុងសហគមន៍ ដូច្នេះដើម្បីទប់ស្កាត់ បង្ការ និងចៀសវាងការចម្លងចូលក្នុងសហគមន៍ យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានអនាម័យរបស់ក្រសួងសុខាភិបាល គឺការពាក់ម៉ាស , លាងដៃដោយសាប៊ូ ជេលឬអាលកុល , រក្សាគំលាតបុគ្គល និង គំលាតសុវត្ថិភាពសង្គម ហើយប្រសិនបើសង្ស័យថាសុខភាពមិនស្រួល ត្រូវហៅទៅកាន់លេខ១១៥ ដោយមិនអស់លុយ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ធ្លាប់បានមានប្រសាសន៍ថា ក្រោមការជួយជ្រោមជ្រែងពីក្រសួងសុខាភិបាល ការដំឡើងសម្ភារបច្ចេកទេសវេជ្ជសាស្ត្រ នៅមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ ដែលស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ នឹងបានជួយសម្រួលដល់ការធ្វើតេស្តរកមេរោគកូវីដ១៩ នៅក្នុងខេត្តសៀមរាបផ្ទាល់តែម្តង មិនចាំបាច់ពិបាក់យកសំណាកទៅធ្វើតេស្តនៅឯភ្នំពេញទៀតឡើយ ហើយយើងក៏បានបញ្ជូនមន្ត្រីទៅចូលរួមវគ្គបណ្ដុះបណ្ដាលក្នុងការធ្វើតេស្តផងដែរ ហើយសម្រាប់ការធ្វើតេស្តដល់អ្នកដែលមានការសង្ស័យ និងប៉ះពាល់ជាមួយអ្នកផ្ទុកមេរោគកូវីដ១៩ នឹងមានការចូលរួមពីអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកផងដែរ ។
គួររំលឹក គិតត្រឹមម៉ោង០៧៖០០ ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៤០នាក់ ក្នុងនោះស្ត្រីចំនួន៤៦នាក់ ហើយបានព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសចំនួន១៩៧នាក់ ក្នុងនោះស្រ្តីចំនួន ៤៣នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៤១នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ចំនួន០២នាក់ ពិសេសនៅកម្ពុជា មិនមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ទេ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ធ្វើតេស្តរកជំងឺកូវីដ១៩មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ ជួបសំណេះសំណាល ទទួលសំណួរ និងសំណូមពរ របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ស្រុកស្រីស្នំ

ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ ជួបសំណេះសំណាល ទទួលសំណួរ និងសំណូមពរ របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ស្រុកស្រីស្នំ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទុកពេល៤៥ថ្ងៃ ឲ្យក្រុមហ៊ុនចិនលក់ TikTok ឲ្យក្រុមហ៊ុនអាមេរិក Microsoft

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទុកពេល៤៥ថ្ងៃ ឲ្យក្រុមហ៊ុនចិនលក់ TikTok ឲ្យក្រុមហ៊ុនអាមេរិក Microsoft

ក្រុមពន្លត់អគ្គីភ័យរាប់ពាន់នាក់ កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (Photo inside)

ក្រុមពន្លត់អគ្គីភ័យរាប់ពាន់នាក់ កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (Photo inside)

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.