Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ ជួបសំណេះសំណាល ទទួលសំណួរ និងសំណូមពរ របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ស្រុកស្រីស្នំ

ដោយ Pothe Thun
03/08/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ ជួបសំណេះសំណាល ទទួលសំណួរ និងសំណូមពរ របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ស្រុកស្រីស្នំ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២០ នៅវិទ្យាល័យ ២៨ មករា ស្រុកស្រីស្នំ ខេត្តសៀមរាប មានរៀបចំកម្មវិធីវេទិកាសាធារណៈ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ស៊ាន បូរ៉ាត ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី សមាជិក សមាជិកា ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ លោកអភិបាលស្រុកស្ដីទី មន្ត្រី កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

ក្នុងវេទិកានោះ ឯកឧត្តម ប្រធានក្រុមការងារ បានផ្ដោតសំខាន់ទៅលើការទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ១៩ ក្នុងស្រុកស្រីស្នំ ខណៈស្រុកមួយនេះ នៅតែបន្តមានប្រជាពលរដ្ឋចេញចូលទៅធ្វើការនៅបរទេស ជាពិសេសប្រទេសថៃ ទោះបីមានការហាមប្រាមពីរាជរដ្ឋាភិបាលក៏ដោយ។ ឯកឧត្តម បានណែនាំដល់រដ្ឋបាលស្រុក និងគណៈគ្រប់គ្រងវិទ្យាល័យ ២៨ មករា ដែលជាវិទ្យាល័យគម្រូ ត្រូវរៀបចំយុទ្ធនាការផ្សព្វផ្សាយមួយ ដោយរៀបចំសិស្សានុសិស្ស និងយុវជនក្នុងស្រុក ធ្វើការណែនាំដល់ប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ ក្នុងស្រុក ដើម្បីឲ្យពួកគាត់ទទួលបានព័ត៌មានបន្ថែមអំពីជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន និងបញ្ឈប់ការទៅធ្វើការដោយខុសច្បាប់នៅបរទេស អំឡុងពេលនៃជំងឺកូវីដ១៩។

ជាមួយនោះ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានទទួលសំណួរ និងសំណូមពរ ចំនួន១០ ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី ការខ្វះខាតប្រព័ន្ធអគ្គិសនីក្នុងភូមិ-ឃុំមួយចំនួន ការធ្វើអត្តសញ្ញាណបណ្ណមានរយៈពេលយូរ ភាពមិនប្រក្រតីការផ្ដល់បណ្ណក្រីក្រដល់ប្រជាពលរដ្ឋ ។ សំណួរទាំងអស់នោះ ត្រូវបានដោះស្រាយដោយមន្ត្រីជំនាញ និងមានការទទួលយកពីម្ចាស់សំណួរ ចំពោះបញ្ហាដីធ្លី និងអគ្គិសនី ឯកឧត្តមបានជម្រាបជូនប្រជាពលរដ្ឋថា ការងារទាំងអស់នេះ ត្រូវការរយៈពេលដោះស្រាយ ដែលមានអង្គភាពជំនាញចូលរួម ក្នុងនោះឯកឧត្តម ក៏បានសំណូមពរដល់ មន្ទីរ និងអង្គភាពជំនាញ ជួយពន្លឿនការចុះសិក្សា ក៏ដូចជាដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។ ដោយឡែក ចំពោះសំណើរសុំហេដ្ឋារចនាសម្ព័ន្ធក្នុងវិទ្យាល័យ ២៨ មករា ការសាងសង់ផ្ទះស្នាក់លោកគ្រូអ្នកគ្រូ និងបង្កើតភូមិ តាមរយៈភូមិឧបសម្ព័ន្ធដែលមានស្រាប់របស់ស្រុក ឯកឧត្តមប្រធានក្រុមការងារ បានជម្រាបថា សំណើរមួយចំនួនត្រូវបានបញ្ជូនទៅកាន់រាជរដ្ឋាភិបាលរួចរាល់ហើយ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ១៩ សំណើទាំងនោះត្រូវការរយៈពេល ដើម្បីសម្រេច។ ទន្ទឹមនោះ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១លានរៀល សម្រាប់សិស្សស្ម័គ្រចិត្ត ទិញសម្ភារៈបណ្ណាល័យស្ថិតក្នុងឃុំជ្រោយនាងងួន និងឃុំប្រិយ៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងស្រុកស្រីស្នំ ដែលបានបន្តគាំទ្រគោលនយោបាយរាជរដ្ឋាលភិបាល ដឹកនាំដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រប់កាលៈទេសៈ ជាមួយនោះ ឯកឧត្តមក៏បានរំលឹកដល់មន្ត្រីរាជការទាំងអស់ ត្រូវចងចាំនូវអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាល ត្រូវចាត់ទុកប្រជាពលរដ្ឋជាចៅហ្វាយ និងបម្រើដោយភាពស្មោះត្រង់។

អត្ថបទ និង រូបថត ៖ លោក សេង ផល្លី និង លោក ខេង ឧត្តម

Tags: ស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទុកពេល៤៥ថ្ងៃ ឲ្យក្រុមហ៊ុនចិនលក់ TikTok ឲ្យក្រុមហ៊ុនអាមេរិក Microsoft

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទុកពេល៤៥ថ្ងៃ ឲ្យក្រុមហ៊ុនចិនលក់ TikTok ឲ្យក្រុមហ៊ុនអាមេរិក Microsoft

ក្រុមពន្លត់អគ្គីភ័យរាប់ពាន់នាក់ កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (Photo inside)

ក្រុមពន្លត់អគ្គីភ័យរាប់ពាន់នាក់ កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (Photo inside)

ក្រសួងព័ត៌មាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លើងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី តាមប្រព័ន្ធអេឡិចត្រូនិច

ក្រសួងព័ត៌មាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លើងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី តាមប្រព័ន្ធអេឡិចត្រូនិច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.