Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងព័ត៌មាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លើងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី តាមប្រព័ន្ធអេឡិចត្រូនិច

ដោយ Pothe Thun
04/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងព័ត៌មាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លើងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី តាមប្រព័ន្ធអេឡិចត្រូនិច
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លើងប្រព័ន្ធគ្រប់គ្រងទិន្នន័យធនធានមនុស្ស តាមប្រព័ន្ធអេឡិចត្រូនិច រវាងក្រសួងព័ត៌មាន ជាមួយក្រុមហ៊ុន CAM INFO SERVICES ( CIS ) ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន។

ឯកឧត្តម សូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបណ្តុះបណ្តាលធនធានមនុស្ស នៃក្រសួងព័ត៌មានលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងជួយពង្រឹងដល់ការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ របស់ក្រសួងព័ត៌មានទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ ទិន្នន័យផ្សេងៗរបស់ក្រសួងមុខងារសាធារណៈ ស្របតាមកម្មវិធី កំណែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុក ប្រាថ្នា គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ក្នុងគោលបំណងបង្កើនការអភិវឌ្ឍកម្ពុជា។ ដើម្បីសម្រេចនូវគោលបំណងនេះ រាជរដ្ឋាភិបាល បានបន្តខិតខំក្នុងការពង្រឹងការគ្រប់គ្រងរបស់ក្រសួងស្ថាប័ននានា ដើម្បីអាចបង្កើតបានជារាជរដ្ឋាភិបាល អេឡិចត្រូនិក( E-Government ) នាពេលអនាគត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អ៊ុក ប្រាថ្នា ក៏បានជំរុញដល់មន្ត្រីជំនាញ យកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ ប្រព័ន្ធនេះ ឲ្យមានភាពបត់បែន និងមានពិពិធកម្ម ដើម្បីឆ្លើយតប ទៅតាមតម្រូវការជាក់ស្តែង និងតាមស្ថានភាពរបស់ក្រសួង ព្រមទាំង ធ្វើការបណ្តុះបណ្តាល ដល់មន្ត្រីពាក់ព័ន្ធ ទាំងអស់ អំពីការប្រើប្រាស់ និងការថែទាំប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ ឲ្យបានស្ទាត់ជំនាញ។

ឯកឧត្តម រំពឹងថា ការនាំយកនូវបច្ចេកវិទ្យានេះមក នឹងជួយសម្រួលការងារនាយកដ្ឋាន បុគ្គលិកដូចជា អាចគ្រប់គ្រងទិន្នន័យទូទៅរបស់មន្ត្រីរាជការ របស់ក្រសួង និងអាចកត់ត្រាទិន្នន័យ អំពីបច្ចុប្បន្នភាព របស់មន្ត្រីរាជការ ការគោរព ពេលវេលាបំពេញការងារ បច្ចុប្បន្នភាពប្រាក់បៀវត្ស ទៅតាមមុខងារ អតីតភាពច្បាស់លាស់ ឬការផ្ទេរការងារក្នុងក្របខណ្ឌផ្ទៃក្នុងក្រសួង កាន់តែមានប្រសិទ្ធភាព៕

អត្ថបទ និងរូបភាព៖ ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មានប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យ៉ាងហោចណាស់មនុស្ស១១នាក់បានរងរបួស ដោយសារការចុះចតខុសបច្ចេកទេសនៅម៉ាលីរបស់យន្តហោះ UN

យ៉ាងហោចណាស់មនុស្ស១១នាក់បានរងរបួស ដោយសារការចុះចតខុសបច្ចេកទេសនៅម៉ាលីរបស់យន្តហោះ UN

TikTokនឹងត្រូវបិទមិនឲ្យដំណើរការនៅអាមេរិក បើការចរចាទិញមិនអាចសម្រេចនៅមុនថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ

TikTokនឹងត្រូវបិទមិនឲ្យដំណើរការនៅអាមេរិក បើការចរចាទិញមិនអាចសម្រេចនៅមុនថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ

មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈើចម្រុះ ៥០០ដើម ក្នុងបរិវេណប្រាសាទអង្គរវត្ត

មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈើចម្រុះ ៥០០ដើម ក្នុងបរិវេណប្រាសាទអង្គរវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.