Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ក្រុមពន្លត់អគ្គីភ័យរាប់ពាន់នាក់ កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (Photo inside)

ដោយ Pothe Thun
03/08/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
ក្រុមពន្លត់អគ្គីភ័យរាប់ពាន់នាក់ កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (Photo inside)
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

(ឡូសអាន់ជែលែស)៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលកំពុងឆាប់ឆេះយ៉ាងលឿន ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន នៅឯតំបន់រីវើសាយដ៍ (Riverside) នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។

អាជ្ញាធរបានជម្លៀសប្រជាជនប្រហែលជា ៨,០០០នាក់ ចេញពីតំបន់កើតហេតុ ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យ សរុបចំនួន ១,៣៦០នាក់ រួមទាំងឧទ្ធម្ភាគចក្រ ០៦គ្រឿង, យន្តហោះទម្លាក់ទឹក ០៦គ្រឿង និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៀត ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអគ្គីភ័យនេះ ប៉ុន្តែរហូតមកទល់ពេលនេះ ពួកគេមិនទាន់អាចគ្រប់គ្រង ការឆាប់ឆេះនេះនៅឡើយទេ ។

នាយកដ្ឋានរដ្ឋបាលព្រៃឈើ និងការការពារអគ្គីភ័យប្រចាំរដ្ឋកាលីហ្វ័រញ៉ា ហៅកាត់ថា Cal Fire បានឲ្យដឹងថា ភ្លើងឆេះព្រៃនេះបានឆាបឆេះ តាំងពីថ្ងៃសុក្រសប្តាហ៍មុនមកម្ល៉េះ នៅលើផ្ទៃដីប្រមាណជា ៨៣.១គីឡូម៉ែត្រការ៉េ ហើយវាត្រូវបានគេរាយការណ៍ដំបូង នៅក្បែរតំបន់ជ្រលងឈើរី (Cherry Valley) ដែលមានចម្ងាយប្រហែលជា ១១០គីឡូម្រ៉ែតពីទីក្រុង L.A. នឹងបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារតែអាកាសធាតុក្តៅ រួមផ្សំជាមួយនឹងដីមានសំណើមទាប និងខ្យល់បក់ខ្លាំងផងដែរនោះ ។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះមិនទាន់មានរបាយការណ៍ អំពីអ្នកស្លាប់ និងរបួសនៅឡើយទេ ខណៈដែលផ្ទះមួយខ្នង និងអាគារចំនួន ០២ខ្នងត្រូវបានបំផ្លាញ ហើយពេលនេះមន្ត្រីជំនាញ កំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកពីមូលហេតុនៃភ្លើងឆេះព្រៃនេះ ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងព័ត៌មាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លើងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី តាមប្រព័ន្ធអេឡិចត្រូនិច

ក្រសួងព័ត៌មាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លើងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី តាមប្រព័ន្ធអេឡិចត្រូនិច

យ៉ាងហោចណាស់មនុស្ស១១នាក់បានរងរបួស ដោយសារការចុះចតខុសបច្ចេកទេសនៅម៉ាលីរបស់យន្តហោះ UN

យ៉ាងហោចណាស់មនុស្ស១១នាក់បានរងរបួស ដោយសារការចុះចតខុសបច្ចេកទេសនៅម៉ាលីរបស់យន្តហោះ UN

TikTokនឹងត្រូវបិទមិនឲ្យដំណើរការនៅអាមេរិក បើការចរចាទិញមិនអាចសម្រេចនៅមុនថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ

TikTokនឹងត្រូវបិទមិនឲ្យដំណើរការនៅអាមេរិក បើការចរចាទិញមិនអាចសម្រេចនៅមុនថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.