Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ

ដោយ Pothe Thun
31/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោមកិច្ចសហការគ្នារវាងក្រសួងបរិស្ថាន និង រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានរៀបចំវេទិកាមួយនៅសាលប្រជុំសាលាខេត្តសៀមរាប ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ ក្នុងគោលបំណងពិភាក្សាបញ្ហាប្រឈមនិងតម្រូវការនានា , ការគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព ពិសេសគឺបញ្ហាគ្រប់គ្រងដីរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ។

វេទិកានេះ ក៏មានការចែករំលែកនូវបទពិសោធន៍ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមក្នុងការផ្តល់សេវាកម្មទេសចរណ៍ ក្នុងកាលទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ , ការពង្រីសក្តានុពល និងការរៀបចំផលិតផលទេសចរណ៍នៅតាមសហគមន៍ , ការលើកកម្ពស់ការៀបចំម្ហូបអាហារនៅមូលដ្ឋានឱ្យមានគុណភាព និងសុវត្ថិភាពស្របតាមស្តង់ដារ ជាពិសេសបង្កើនភាពជាម្ចាស់របស់សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានានៅថ្នាក់ក្រោមជាតិ ក្នុងការងារអភិបាលកិច្ចធនធានធម្មជាតិ និងការទទួលខុសត្រូវ សំដៅពង្រឹងកិច្ចសហការរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការការពារធនធានធម្មជាតិ ។

វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀសីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាប្រតិភូអមដំណើរ , តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ , អង្គការជាតិ , អន្តរជាតិ និងបងប្អូនតំណាងសហគមន៍នានា សរុបប្រមាណជាង២០០នាក់។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការផ្ទុះ និងការរីករាលដាល នៃជំងឺកូវីដ១៩ នៅលើពិភពលោក និងនៅប្រទេសកម្ពុជា មិនត្រឹមតែធ្វើឱ្យប៉ះពាល់ផ្ទាល់ដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើនទៀតដូចជា វិស័យឧស្សាហកម្ម រោងចក្រកាត់ដេរ សំណង់ សេវាកម្ម និងកសិកម្ម។ល។ ដែលបានធ្វើឱ្យបាត់បង់ការងារ ប្រាក់ចំណូល និង ជះឥទ្ធិពលដល់ការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ដូច្នេះការរក្សាឱ្យបាននូវប្រព័ន្ធអេកូឡូស៊ីព្រៃឈើ ជីវៈចម្រុះក្នុងសហគមន៍មូលដ្ឋាន គឺជាការទាញយកនូវគុណតម្លៃ នៃចង្វាក់ផលិតកម្មអនុផលព្រៃឈើ ដែលជាប្រភេទអាហារ គ្រឿងទេស និងជាឱសថ ដោយត្រូវធ្វើការកែច្នៃ និងប្រើប្រាស់ឱ្យអស់លទ្ធភាព ដើម្បីបង្កើតជាមុខម្ហូបនៅមូលដ្ឋាន អាហាររូបត្ថម្ភ និងការផ្តល់ជូននូវសេវាកម្មម្ហូបអាហារប្រចាំមូលដ្ឋាន ដែលមានឱជារសឆ្ងាញ់ មានសុវត្ថិភាព អនាម័យ និងអាចទទួលបានប្រាក់ចំណូលបន្ថែមនៅក្នុងប្រព័ន្ធ សេវាកម្មទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ការរៀបចំវេទិកានេះ ជាផ្នែកមួយ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលបាននឹងកំពុងជួបប្រទះជាសកល និងដើម្បីបញ្ជ្រាបការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាសហគមន៍តំបន់ការពារធម្មជាតិ ឱ្យចូលរួមក្នុងសកម្មភាពទប់ស្កាត់បទល្មើសព្រៃឈើ ព្រមទាំងពង្រឹងតួនាទីរបស់សហគមន៍មូលដ្ឋាន ក្នុងការចូលរួមការពារធនធានធម្មជាតិ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព បញ្ហាការគ្រប់គ្រងដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ និងលើកស្ទួយជីវភាពប្រជាសហគមន៍តាមរយៈការបង្កើន ផលិតផលទេសចរណ៍ ដើម្បីជាប្រយោជន៍ដល់សហគមន៍ផ្ទាល់ ដូច្នេះការចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ គឺជាការចាំបាច់ដើម្បីធានាបាននូវអភិបាលកិច្ចនៃការគ្រប់គ្រង ប្រើប្រាស់ និងការអភិរក្សធនធានធម្មជាតិសម្រាប់មនុស្សគ្រប់ជំនាន់ប្រកបដោយសមភាព និងចីរភាព ។

សូមបញ្ជាក់ថា បច្ចុបុ្បន្ននោះនៅខេត្តសៀមរាប មានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង ក្នុងនោះរួមមាន៖ ១. ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន , ២. តំបន់ការពារទេសភាពអង្គរ , ៣. តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប , ៤. ដែនជម្រកសត្វព្រៃបឹងពែរ , ៥ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព , ៦. ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក , ៧. តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និង ៨. តំបន់ស្នូលបឹងទន្លេឆ្មារ ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ២៣៣.៦៨៨ហិកតា ។

ជាមួយគ្នានេះដែរ ខេត្តសៀមរាប ក៏មានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១០សហគមន៍ , សហគមន៍ព្រៃឈើ ចំនួន ៥៣សហគមន៍ និង សហគមន៍នេសាទ ចំនួន ២៣សហគមន៍ ដែលស្ថិតនៅក្នុងនិងក្បែរតំបន់ការពារធម្មជាតិទាំង៨ ហើយសហគមន៍ទាំងអស់នេះ បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងស្រុក ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ក្រសួង​បរិស្ថាន​ផលិតកម្មអាហារនៅមូលដ្ឋានរដ្ឋបាល​ខេត្ត​សៀមរាបអភិរក្ស​ធនធាន​ធម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការពង្រឹងសមត្ថភាពដល់នាយទាហាន ពលទាហានជាយ័ន្ដផ្តល់ទំនុកចិត្តនៅលើសមរភូមិការពារជាតិ

ការពង្រឹងសមត្ថភាពដល់នាយទាហាន ពលទាហានជាយ័ន្ដផ្តល់ទំនុកចិត្តនៅលើសមរភូមិការពារជាតិ

ការដំឡើងសម្ភារបច្ចេកទេសវេជ្ជសាស្ត្រ សម្រាប់វិភាគសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ឋប្រឆាំង បង្ការ និងទប់ស្កាត់ជាមួយជំងឺកូវីដ១៩

ការដំឡើងសម្ភារបច្ចេកទេសវេជ្ជសាស្ត្រ សម្រាប់វិភាគសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ឋប្រឆាំង បង្ការ និងទប់ស្កាត់ជាមួយជំងឺកូវីដ១៩

ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ ជួបសំណេះសំណាល ទទួលសំណួរ និងសំណូមពរ របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ស្រុកស្រីស្នំ

ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ ជួបសំណេះសំណាល ទទួលសំណួរ និងសំណូមពរ របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ស្រុកស្រីស្នំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.