Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការពង្រឹងសមត្ថភាពដល់នាយទាហាន ពលទាហានជាយ័ន្ដផ្តល់ទំនុកចិត្តនៅលើសមរភូមិការពារជាតិ

ដោយ Pothe Thun
02/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការពង្រឹងសមត្ថភាពដល់នាយទាហាន ពលទាហានជាយ័ន្ដផ្តល់ទំនុកចិត្តនៅលើសមរភូមិការពារជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មេបញ្ជការជាន់ខ្ពស់ នៃកងទ័ពជើងគោក បានណែនាំ និងជំរុញដល់នាយទាហាន ពលទាហាន និងមេបញ្ជាការនៅប្រចាំទិសមួយនៅតាមព្រំដែន ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនអោយបានជាប់ជាប្រចាំ ដើម្បីឃ្លាំមើលការឈ្លានពានពីកំម្លាំងទ័ពអមិត្តនៃប្រទេសជិតខាង ខណ:ដែលបច្ចុប្បន្ននេះ នៅតាមខ្សែព្រំដែនខ្លះត្រូវបានកម្លាងទ័ពនៅប្រទេសទាំងនោះមានមច្ឆិតាមិនល្អ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ មានប្រសាន៍បែបនេះ នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រថ្មើរជើង របស់យោធភូមិភាគទី៤ នៅទីបញ្ជាការយុទ្ធសាស្ដ្រអូរកូនតឹង ស្ថិតនៅស្រុកវ៉ារិន នៅខេត្ដសៀមរាប កាលពីថ្ងៃទី០១ ខែសីហាឆ្នាំ២០២០នេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពផ្នែកយុទ្ធសាស្ដ្រសង្គ្រាមថ្មើរជើងរបស់កងទ័ព។

ឧត្ដមសេនីយឯក ពៅ ហេង បានបន្ដថា ក្រុមយោធានៅជាប់ព្រំដែនប្រទេសកម្ពុជាមានល្បិចកល់ច្រើន ពួកគាត់ចង់ឈ្លានពានតាមខ្សែបន្ទាត់ព្រំដែនចូលមកទឹកដីកម្ពុជា តែកងកម្លាំងប្រដាប់អាវុធកម្ពុជា មានការប្រុងប្រយ័ត្នគ្រប់ពេលវេលាជាពិសេសបានចេញល្បាតជាប្រចាំ។ ប៉ុន្តែជាកងទ័ពត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដោយមិនធ្វេសប្រហែសមួយនាទីណាឡើយ ហើយត្រូវការពារអោយបានជាដាច់ខាត និងតឹងតែងបំផុត ដោយមិនទុកអោយកងទ័ពប្រទេសជិតខាងដូចជាប្រទេស ថៃ ឡាវ មករំលោភពានបូរណភាពទឹកដីកម្ពុជាបានឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម បានបន្ដថា កន្លងមកទាហានកម្ពុជាខ្វះសម្ភារ:ធ្វើសឹក ក៏ប៉ុន្ដែនៅពេលនេះកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ និងសម្ភារៈយោធាប្រើប្រាស់គ្រប់ធន់ដ៏ទំនើបៗ សម្រាប់តតាំងជាមួយសត្រូវឈ្លានពានទឹកដីកម្ពុជា។

ឯកឧត្ដមបានបន្ថែមថា នៅដើមខែតុលា ឆ្នាំ២០២០ខាងមុខនេះ ទាហាប្រទេសថៃ មានគម្រោងប្ដូរកម្លាំងថ្មីនៅតាមគោលដៅព្រំដែនជាប់ជាមួយកម្ពុជា ហើយកម្លាំងថ្មីនោះតែងបង្កបញ្ហាជាមួយកងទ័ពកម្ពុជា ក្រោមហេតុផលមិនស្គាល់ភូមិសាស្ដ្រ ដូច្នេះមេញ្ជាការយាមតាមគ្រប់គោលដៅព្រំដែនទាំងប្រទេសថៃ ប្រទេសឡាវ ត្រូវប្រុងប្រយ័ត្ន និងការពារកុំអោយខ្មាំងសត្រូវចូលឈ្លានពានលើបន្ទាត់ព្រំដែនបានជាដាច់ខាត បើទោះបីបច្ចុប្បន្ននេះ នៅមានសភាពស្ងប់ស្ងាត់ក្ដី។

ឯកឧត្ដម បានបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមទាហានឡាវចូលគូសគំនូសនៅជាប់ដើមឈើលើទឹកដីកម្ពុជា ប៉ុន្ដែឯកឧត្ដម បានរាយការណ៍ទៅថ្នាក់ដឹកនាំហើយកាត់ដើមឈើចូលឈ្លានពាននោះចោលវិញហើយ។

….សម្ភាសន៍ឯកឧត្ដម ឧត្ដមសេនីយឯក ពៅ ហេង ០១…….
ឯកឧត្ដមឧត្ដមសេនីយឯក ពៅ ហេង បានបន្ដថា ក្រៅពីការពារទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាងតាមព្រំដែន កងកម្លាំងទ័ពកម្ពុជា ពួកគាត់ត្រូវការពារដាច់ខាតមិនអោយមានការធ្វើបដិវត្ដពណ៌កើតឡើងផងដែរ។

ជាមួយគ្នានោះឯកឧត្ដម ពៅ ហេង ក៏បានអំពាវដល់កងកម្លាំងប្រដាប់អាវុធ ត្រូវនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កុំអោយរីករាលដាលនៅក្នុងសហគមន៍ក៏ដូចនៅក្នុងប្រទេសកម្ពុជា និងហាមដាច់ខាតមិនអោយកងកម្លាំងយោធាប្រើប្រាស់ប្រាស់គ្រឿងញៀន ដែលជាហេតុនាំអោយអន្ដរាយដល់អនាគតរបស់ពួកគាត់ និងវឹកវរដល់សង្គមជាតិ៕

អត្ថបទ និងរូបភាព ៖ លោក បូ សាវី
កែសម្រួលដោយ ៖ លោក លីវ សុខុន

Tags: នាយទាហាន ពលទាហានសមរភូមិការពារជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដំឡើងសម្ភារបច្ចេកទេសវេជ្ជសាស្ត្រ សម្រាប់វិភាគសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ឋប្រឆាំង បង្ការ និងទប់ស្កាត់ជាមួយជំងឺកូវីដ១៩

ការដំឡើងសម្ភារបច្ចេកទេសវេជ្ជសាស្ត្រ សម្រាប់វិភាគសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ឋប្រឆាំង បង្ការ និងទប់ស្កាត់ជាមួយជំងឺកូវីដ១៩

ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ ជួបសំណេះសំណាល ទទួលសំណួរ និងសំណូមពរ របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ស្រុកស្រីស្នំ

ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ ជួបសំណេះសំណាល ទទួលសំណួរ និងសំណូមពរ របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ស្រុកស្រីស្នំ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទុកពេល៤៥ថ្ងៃ ឲ្យក្រុមហ៊ុនចិនលក់ TikTok ឲ្យក្រុមហ៊ុនអាមេរិក Microsoft

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទុកពេល៤៥ថ្ងៃ ឲ្យក្រុមហ៊ុនចិនលក់ TikTok ឲ្យក្រុមហ៊ុនអាមេរិក Microsoft

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.