Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់ការសិក្សាជំនាញ មិនគិតថ្លៃ សម្រាប់យុវជនទូទៅ ចំនួនជាង៨០០នាក់ សម្រាប់ឆ្នាំសិក្សា២០២០-២០២១

ដោយ Pothe Thun
30/07/2020
នៅក្នុង ព័ត៌មានជាតិទូទៅ
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់ការសិក្សាជំនាញ មិនគិតថ្លៃ សម្រាប់យុវជនទូទៅ ចំនួនជាង៨០០នាក់ សម្រាប់ឆ្នាំសិក្សា២០២០-២០២១
1.6k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្រាប់ឆ្នាំសិក្សា២០២០-២០២១នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ស្ថិតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លាក្រាម ក្រុងសៀមរាប បានប្រកាស ផ្ដល់អាហារូបករណ៍ ឬការសិក្សាមិនគិតថ្លៃ លើជំនាញវគ្គខ្លី និងវគ្គវែង សម្រាប់យុវជនប្រឡងជាប់ ឬធ្លាក់ថ្នាក់ទី១២ និងបោះបង់ការសិក្សា ជាង៨០០នាក់ នេះបើតាមប្រសាសន៍លោក សួង នូរ័ត្ន នាយករង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

តាមការបញ្ជាក់របស់ លោកនាយករងវិទ្យាស្ថាន យុវជនដែលមានបំណងចង់រៀនជំនាញ ឬ រកការងារធ្វើ ពួកគេអាចទាក់ទងដោយផ្ទាល់នៅវិទ្យាស្ថាន ឬអាចសាកសួរមេភូមិ ឬមេឃុំ ចៅសង្កាត់ ក្នុងមូលដ្ឋានសម្រាប់ព័ត៌មានអំពីវិទ្យាស្ថាន  ។ ជាមួយនោះ សម្រាប់ការផ្ដល់អាហារូបករណ៍ លើការសិក្សាជំនាញវគ្គវែង ចាំបាច់យុវជនត្រូវប្រឡងជាប់ថ្នាក់ទី១២ ឬមានបរិញ្ញាបត្ររង។ ដោយឡែក សម្រាប់ការផ្ដល់អាហារូបករណ៍ លើការសិក្សាជំនាញវគ្គខ្លី ពុំចាំបាច់មានសញ្ញាបត្រប្រឡងជាប់ថ្នាក់ទី៩ ឬថ្នាក់ទី១២ឡើយ។

ចំពោះជំនាញសិក្សា មានច្រើនជម្រើស ដែលសាកសមទៅនឹងកាយសម្បទា របស់យុវជន រួមមាន គណនេយ្យ វិទ្យាសាស្រ្តកុំព្យូទ័រ សំណង់ស៊ីវិល វិស្វកម្មអគ្គិសនី វិស្វកម្មបរិក្ខារត្រជាក់ តម្លើងបណ្ដាញបំពង់ទឹក សណ្ឋាគារ ។ល។ ជាពិសេស វិទ្យាស្ថាន ផ្ដល់អាទិភាពចំពោះ ស្ត្រី ជនពិការ ជនក្រីក្រ និងជនជាតិដើមភាគតិច។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

លោកនាយករងវិទ្យាស្ថាន ក៏បានលើកទឹកចិត្តដល់ យុវជន ដែលបានបោះបង់ការសិក្សារយៈពេលយូរ និងចង់មានជំនាញច្បាស់លាស់ អាចជ្រើសកម្មវិធីសិក្សាចំនួន២ ដើម្បីអាចទៅសិក្សាជំនាញវគ្គវែងបន្តទៀតបាន គឺ ១. កម្មវិធីសិក្សាស្ពានចម្លង បន្តជំនាញ និង កម្មវិធី សមមូលអប់រំមូលដ្ឋាន តាមអ៊ីនធើណិត ដោយពុំចាំបាច់រៀននៅក្នុងថ្នាក់ឡើយ។

លោក សួង នូរ័ត្ន នាយករង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ត្រូវស្វែងរកព័ត៌មានបន្ថែមដោយខ្លួនឯងផ្ទាល់ ដើម្បីទទួលបានការសិក្សាជំនាញសម្រាប់អនាគត ក៏ដូចជាឱកាសការងារល្អៗ ចៀសវាងការរង់ចាំទទួលព័ត៌មាន ឬការផ្សព្វផ្សាយដល់មូលដ្ឋាន។

អត្ថបទ និង រូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: ការសិក្សាជំនាញ មិនគិតថ្លៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការតម្រង់ទិស បើកកិច្ចប្រជុំលើកទី៣ស្តីពីវឌ្ឍភាពនិងសមទ្ធិផល នៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

គណៈកម្មាធិការតម្រង់ទិស បើកកិច្ចប្រជុំលើកទី៣ស្តីពីវឌ្ឍភាពនិងសមទ្ធិផល នៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ

ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ

ការពង្រឹងសមត្ថភាពដល់នាយទាហាន ពលទាហានជាយ័ន្ដផ្តល់ទំនុកចិត្តនៅលើសមរភូមិការពារជាតិ

ការពង្រឹងសមត្ថភាពដល់នាយទាហាន ពលទាហានជាយ័ន្ដផ្តល់ទំនុកចិត្តនៅលើសមរភូមិការពារជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.