Sunday, December 14, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ការជួញដូរ​មនុស្សនឹង​រឹតតែ​មាន​បញ្ហា​ប្រឈម​កាន់តែខ្លាំងនិង​ប្រទាក់ក្រឡា​នៅក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​

ដោយ Pothe Thun
17/12/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
68
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បច្ចុប្បន្ន ការជួញដូរ​មនុស្ស​ពុំមែន មាន​តែ​តាមរយៈ​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​មនុស្ស​ក្នុងភូមិ​ស្រុក​ដូច​សម័យ មិនទាន់​មាន​បច្ចេកវិទ្យា​ទំនើប​ឡើយ​។ បច្ចេកវិទ្យា​ទំនើប បាន​ធ្វើឲ្យ​ការជួញដូរ​មនុស្ស មាន​សភាព​ស្មុគស្មាញ និង​ប្រទាក់ក្រឡា​ពីមួយ​ទៅមួយ​។​

​ថ្លែង​នៅ​ថ្ងៃទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១៨ ក្នុងឱកាស​អបអរសាទ​រ​ទិវា​ជាតិ​លើក​ទី​១២ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២​ធ្នូ លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស មានប្រសាសន៍ថា ជនល្មើស ឬ​មេខ្យល់ តែងតែ​ព្យាយាម​រិះរក​ល្បិចកល​គ្រប់​រូបភាព និង​មាន​បណ្តាញ​មេខ្យល់​ប្រទាក់ក្រឡា​គ្នា ដើម្បី​គេចវេស​ពី​សំណាញ់​ច្បាប់ និង​សមត្ថកិច្ច សំដៅ​សម្រេច​បំណង​របស់​ពួកគេ​ក្នុង​ការជួញដូរ​មនុស្ស​ឆ្លងដែន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​កាន់តែ​ទំនើប​។​

​លោកជំទាវ ជូ ប៊ុន​អេង សម្តែង​នូវ​ក្តី​បារម្ភ​ផង​ដែរ​ថា​៖ ថ្មីៗ​នេះ នៅ​កម្ពុជា​យើង​បាន​កើតមាន​នូវ​អំពើ​ជួញដូរ​មនុស្ស​មួយ​បែប​ទៀត ក្នុង​រូបភាព​ការជួល​ពពោះ​ជំនួស ដើម្បី​ជួញដូរ​ទារក និង​ការនាំ​ចេញ​ទៅ​ក្រៅប្រទេស​។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

10/12/2025
តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

10/12/2025

​លោកជំទាវ​បញ្ជាក់ថា​៖ សកម្មភាព​បែប​នេះ​មិន​ត្រឹមតែ​ជា​អំពើ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ តែ​ក៍បាន​ជះ​ឥទ្ឋិពល​មិន​ល្អ​ដល់​វប្បធម៌ ប្រពៃណីជាតិ សិលធម៌​រស់នៅ ក៍​ដូចជា​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​ស្ត្រី​ដែល​ជា​មាតា​និង​ទារក​ថែមទៀត​ផង ហេតុ​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ចាប់​យក​ការ​ពពោះ​ជំនួស​ជា​មធ្យោបាយ​ក្នុង​ការដោះស្រាយ​ជីវភាព ព្រោះ​ថា​វា​ជា​អំពើ​អមនុស្សធម៌ ជា​អំពើ​បាប និង​ជា​បទល្មើស​ដែល​ច្បាប់​ដាក់​ទោសទណ្ឌ​។​

​លោកជំទាវ បាន​បញ្ជាក់ទៀតថា ជាគោលការណ៍ រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ការធ្វើ​ទេសន្តរប្រវេសន៍ ការងារ​ស្របច្បាប់​សម្រាប់ ជា​ជម្រើស​ក្នុង​ការលើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ប្រជាពលរដ្ឋ និង​សង្គម ដោយ​ចំពោះ​ការដោះស្រាយ​បញ្ហា​ការជួញដូរ​មនុស្ស កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​និង​កំពុង​បន្ត​ខិតខំ​រិះរក​គ្រប់​វិធានការ តាមរយៈ​ការ​ជម្រុញ​អនុវត្ត​នូវ​យុទ្ឋសាស្ត្រ​ទាំងបួន របស់​ផែនការ​ជាតិ ដែល​មាន​ជាអាទិ៍​៖
• ការងារ​បង្ការ​ទប់ស្កាត់
• កិច្ចការពារ​ជនរងគ្រោះ
• ការពង្រឹង​ការអនុវត្តន៍​ច្បាប់
• និង​ការពង្រឹង​កិច្ចសហការ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ តំបន់​និង​សាកល​។​

​គោលបំណង​នៃ​ការ​ប្រារព្ឋ​ទិវាជាតិ​លើកទី​១២​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២​ធ្នូ​ជា​រៀងរាល់​ឆ្នាំ​នេះ គឺ​ដើម្បី​បញ្ជាក់​ជូន​ជនរួមជាតិ និង​សហគមន៍​អន្តរជាតិ​ឲ្យបាន​ជ្រាបថា រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំងក្លា​ក្នុង​ការការពារ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ពី​ភាព​រងគ្រោះ​ទាំងឡាយ ដោយ​ឧក្រឹដ្ឋ​កម្ម​ជួញដូរ​មនុស្ស ដែល​បង្ក​ឲ្យមាន​វិនាសកម្ម ជា​ថ្មី​ដល់​មនុស្សជាតិ ហើយ​បាននិងកំពុង​ក្លាយ​ជា​ទាសភាព​សម័យ​ទំនើប គួរ​ឲ្យ​ភ័យខ្លា​ចនិង​ស្អប់ខ្ពើម​។​

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​សម្រួល​អត្ថ​បទៈ លោក សេង ផល្លី​

Tags: គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្សជួញដូរ​មនុស្សបច្ចេកវិទ្យា​ទំនើបព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្ត​អារញ្ញ​សាគរធ្វើ​ពិធី​ឆ្លងដងទង់​ព្រះវិហារក្លោងទ្វារ​វត្ត​អារញ្ញ​សាគររួម​និង​សមិទ្ធិផល​ជាច្រើន​

វត្ត​អារញ្ញ​សាគរធ្វើ​ពិធី​ឆ្លងដងទង់​ព្រះវិហារក្លោងទ្វារ​វត្ត​អារញ្ញ​សាគររួម​និង​សមិទ្ធិផល​ជាច្រើន​

អភិបាលខេត្ត​សៀមរាបបង្ហាញ​កិច្ចសហការ​គ្នា​យ៉ាង​ល្អ​រវាង​ខេត្ត​ក្រុង​សម្ព័ន្ធមេត្រី​របស់​បារាំង ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​បារាំង​

អភិបាលខេត្ត​សៀមរាបបង្ហាញ​កិច្ចសហការ​គ្នា​យ៉ាង​ល្អ​រវាង​ខេត្ត​ក្រុង​សម្ព័ន្ធមេត្រី​របស់​បារាំង ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​បារាំង​

តំណាងរាស្ត្រ​មណ្ឌល​សៀមរាបសម្ពោធ​ផ្លូវ​ក្រាល​បេតុង ១៥០០ ម៉ែត្រ នៅ​ស្រុក​ក្រឡាញ់​

តំណាងរាស្ត្រ​មណ្ឌល​សៀមរាបសម្ពោធ​ផ្លូវ​ក្រាល​បេតុង ១៥០០ ម៉ែត្រ នៅ​ស្រុក​ក្រឡាញ់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    36 shares
    Share 14 Tweet 9
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9048 shares
    Share 5450 Tweet 1499
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63287 shares
    Share 43687 Tweet 8167
  • សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

    13 shares
    Share 5 Tweet 3
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    320 shares
    Share 128 Tweet 80

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,022)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,507)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,094)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.