Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វត្ត​អារញ្ញ​សាគរធ្វើ​ពិធី​ឆ្លងដងទង់​ព្រះវិហារក្លោងទ្វារ​វត្ត​អារញ្ញ​សាគររួម​និង​សមិទ្ធិផល​ជាច្រើន​

ដោយ Pothe Thun
17/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
78
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ ធ្នូ ឆ្នាំ​២០១៨ នៅ​វត្ត​អារញ្ញ​សាគរ ស្ថិតក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ធ្វើ​ពិធី​សម្ពោធ​សមទ្ធិ​នានា ដែល​មាន​ដងទង់ ក្លោងទ្វារ ផ្លូវ​ចាក់​បេតុង ក្រោម​អធិបតីភាព​លោកជំទាវ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ និង លោក ពិន ប្រាកដ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ដោយ​មាន​ការចូលរួម​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន សីលវ័​ន្ត សីលវន្តី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ជា​ច្រើន​កុះករ​ផងដែរ ។​

​បន្ទាប់ពី​ធ្វើ​ពិធី​ក្រុង​ពលី បួងសួង​ទៅតាម​បែប​ព្រះពុទ្ធសាសនា​រួចមក តាម​សង្ឃដិកា​របស់​ព្រះគ្រូ​សុធីវ​របញ្ញា​វិសោ​រ​ទោ ហ៊ាក់ គឹម​ហ៊ត់ ព្រះចៅអធិការ​វត្ត​អារញ្ញ​សាគរ​និង​ជា​ទីប្រឹក្សា​ផ្តាល់​សម្ដេច​ព្រះអគ្គ​មហា​សង្ឃរាជនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់ថា សមទ្ធិ​ផល​ដែល​កសាង​ឡើង​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ដងទង់​មួយគូរ​មុខ​ព្រះវិហារ , ក្លោងទ្វារ , ក្រាល​ការ៉ូ​ជុំវិញ​កំផែង កែវ​ព្រះវិហារ , ផ្លូវ​ចាក់​បេតុង រួម​ទាំង​សមទ្ធិ​ផល​មួយចំនួនទៀត សរុប​ទឹកប្រាក់ ៩១​ពាន់​៣១៦​ដុល្លា និង នៅ​ជំពាក់​ថ្លៃ គ្រឿង​សំណង់ និង ជាង សរុប​ទឹកប្រាក់ ៤៩​ពាន់​៨១៦​ដុល្លា ។​

មានប្រសាសន៍​សំណេះសំណាល​នោះដែរ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង លោកជំទាវ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​បាន​លើកឡើង​ថា សមទ្ធិ​ផល​ទាំងនេះ គឺ​ស្តែងចេញ​ឡើង ក្រោម​ស្មារតី​ជ័យ​ជម្មះ​៧​មករា ក្រោម​ដំបូល​សន្តិភាព​ដ៏​រឹងមាំ ក្រោម​ការ​កិច្ចដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​ទាំងមូល មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​វិស័យ​អាណាចក្រ និង ពុទ្ធចក្រ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ការរីកចម្រើន​នេះ ក៏​ផ្តើមចេញពី​កម្លាំង​នៃ មហា​សាមគ្គី ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន សប្បុរសជន និង ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ផងដែរ ។ ម្យ៉ាងទៀត​ទី​វត្ត​អារាម​នេះហើយ ដែល​ជា​ជង្រុក​នៃ​អក្សរសាស្ត្រ​ជាតិ ដែល​ជា​ទី​កន្លែង​ប្រមូលផ្តុំ​នូវ​សម្បត្តិ​វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀម​ទំលាប់ និង​ការបណ្តុះបណ្តាល​នូវ​ធនធាន មនុស្ស ដែល​ជា​អត្តសញ្ញាណ​នៃ​ជាតិ​សាសន៍​ខ្មែរ​យើង ហើយ​បាន​កំពុង​ធ្វើ​ការទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត ស្វែង​យល់​ផងដែរ ។

​លោកជំទាវ​បណ្ឌិត សៀង ចាន់​ហេង បាន​គូសបញ្ជាក់ថា វិស័យ​ព្រះពុទ្ធសាសនា គឺជា​សាសនា​របស់​រដ្ឋ ដើម្បី​ឲ្យ​វិស័យ​សាសនា​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​បន្ដ​នៅ​ការជួយជ្រោមជ្រែង ព្រះសង្ឃ កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត សាមគ្គី​គ្នា អភិវឌ្ឍន៍​ភូមិ ឃុំ​របស់​យើងទាំងអស់គ្នា ។

​ទន្ទឹម​នឹង​ការសាងសង់​ដងទង់​ព្រះវិហារ និង ក្លោងទ្វារវត្ត និង ជាមួយនឹង​សមិទ្ធផល​ថ្មីៗ​នេះ សូម​ទាំង ព្រះសង្ឃ សីលវ័ន្ត​សី​វន្តី បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មេត្ដា​ជួយ​ថែរក្សា​សមិទ្ធផល​នេះ ឲ្យបាន​គង់វង្ស​យូរអង្វែង​តទៅ ព្រោះនេះ​ជា​ទ្រព្យសម្បត្ដិ​រួម​របស់​យើងទាំងអស់គ្នា ។

​ហើយ​ទាំងនេះ​ក៏​ដើម្បី​ភាព​គង់វង្ស នៃ​វប្បធម៌ សាសនា យើង​គ្រប់​រូប​ត្រូវ​ចូលរួម​ក្នុង​ការថែរក្សា​ឲ្យបាន​នូវ សុខ​សន្តិភាព​នៅ​កម្ពុជា និង ជា​ភាពសុខសាន្ត របស់​យើង​គ្រប់គ្នា ព្រមទាំង​ប្រកាន់យក​នូវ​ព្រះ​ពុទ្ធឱវាទ​របស់ ព្រះ​ស​ម្មាសា​ម្ពុ​ទ្ធ ព្រះ​បរមគ្រូ​នៃ​យើង ដែល​ជា​ប្រទីប​បំភ្លឺ​ផ្លូវ ក្នុង​ការអប់រំ​សីស​ធម៌ ចរិយា​ធម៌ សេចក្ដីថ្លៃថ្នូ​សមស្រប​ទៅនឹង​ទស្សនៈ​ថា “ ព្រះពុទ្ធសាសនា​ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម ” ។​

​ក្នុងនោះ​ដែរ​លោកជំទាវ​បាន​ជួយ​សម្រួល​ដោះស្រាយ នូវ​បំណុល​សេសសល់​ក្នុង​ការកសាង​ក្នុង​ទី​វត្ត​អារញ្ញ​សាគរ ចំនួន​៤៩​ពាន់​៨១៦​ដុល្លា និង​ប្រគេន​បច្ច័យ​១០​លាន​រៀល សម្រាប់​ពិធីរាប់បាត្រ​សមណ​សិស្ស ព្រមទាំង​ជួយ​ធ្វើ​ផ្លូវ ចាក់​បេតុង​ក្នុង​វត្ត​បង្ហើយ​ប្រវែង​៤០០​ម៉ែត្រ និង ប្រគេន​បច្ច័យ​ដល់​វត្ត​កំបោរ ក្នុង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ចំនួន ៣​ម៉ឺន ៥​ពាន់ ដុល្លា​ដើម្បី​ធ្វើ​ផ្លូវ និង ជាវដី​ពង្រីក​ទី​វត្ត​១០​ហិច​តា ។ ក្នុងនោះ​ដែរ​បាន​ធ្វើ​ទាន​ចំពោះ​សីលវ័​ន្ត សីលវន្តី ១៥០​នាក់ ម្នាក់ៗ ក្រណាត់ស ១​ដុំ ប្រាក់​៥​ម៉ឺន​រៀល ,​តា​យាយ ម្នាក់ៗ ៥​ម៉ឺន​រៀល​, ប្រជាពលរដ្ឋ ៧០០​នាក់ ម្នាក់ៗ​ក្រ​ម៉ា​១ ប្រាក់​១​ម៉ឺន​រៀល , លោកគ្រូ​អ្នកគ្រូ និង ប្រជា​ការពារ ៨០​នាក់​ម្នាក់ៗ ៥​ម៉ឺន​រៀល សិស្ស ម្នាក់ៗ ១​ម៉ឺន​រៀល , ក្រុម​ភ្លេង ម្នាក់ៗ ១០​ម៉ឺន​រៀល ,​ប្រគេន​ព្រះសង្ឃ​គង់​ក្នុង​វត្ត​អារញ្ញ​សាគរ ចំនួន​២​លាន​៥​សែន​រៀល​ផងដែរ ៕

​អត្ថបទ និង រូបថត : លោក អ៊ិន សី​ហ​រិទ្ធ​

Tags: ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ព័ត៌មានខេត្តសៀមរាបវត្ត​អារញ្ញ​សាគរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាបបង្ហាញ​កិច្ចសហការ​គ្នា​យ៉ាង​ល្អ​រវាង​ខេត្ត​ក្រុង​សម្ព័ន្ធមេត្រី​របស់​បារាំង ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​បារាំង​

អភិបាលខេត្ត​សៀមរាបបង្ហាញ​កិច្ចសហការ​គ្នា​យ៉ាង​ល្អ​រវាង​ខេត្ត​ក្រុង​សម្ព័ន្ធមេត្រី​របស់​បារាំង ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​បារាំង​

តំណាងរាស្ត្រ​មណ្ឌល​សៀមរាបសម្ពោធ​ផ្លូវ​ក្រាល​បេតុង ១៥០០ ម៉ែត្រ នៅ​ស្រុក​ក្រឡាញ់​

តំណាងរាស្ត្រ​មណ្ឌល​សៀមរាបសម្ពោធ​ផ្លូវ​ក្រាល​បេតុង ១៥០០ ម៉ែត្រ នៅ​ស្រុក​ក្រឡាញ់​

វត្ត​ស្វាយ​រមៀត​ជា​វត្ត​អារាម​មួយ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នកទេសចរ​បរទេសបន្ទាប់ពី​បាន​ទស្សនា​ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ​នានា​នៅក្នុង​ខេត្តសៀមរាប​

វត្ត​ស្វាយ​រមៀត​ជា​វត្ត​អារាម​មួយ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នកទេសចរ​បរទេសបន្ទាប់ពី​បាន​ទស្សនា​ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ​នានា​នៅក្នុង​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.