Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

តំណាងរាស្ត្រ​មណ្ឌល​សៀមរាបសម្ពោធ​ផ្លូវ​ក្រាល​បេតុង ១៥០០ ម៉ែត្រ នៅ​ស្រុក​ក្រឡាញ់​

ដោយ Pothe Thun
17/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
69
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 តំណាងរាស្ត្រ​មណ្ឌល​សៀមរាប សម្ពោធ​ផ្លូវ​ចាក់​ក្រាល​បេតុង​ចម្ងាយ ១ ៥០០ ម៉ែត្រ ឆ្លើយតប​ម្ចាស់​សំឡេងឆ្នោត ដែល​បាន​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត គាំទ្រ​ឲ្យ​បម្រើ​រាស្ត្រ​បន្ត​ក្នុង​អាណត្តិ​ថ្មី នីតិកាល​ទី​៦ នេះ !
ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​និង​លោកជំទាវ បាន​កសាង​និង​បើក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កំណាត់​ផ្លូវ​ចាក់​ក្រាល​បេតុង​១​ខ្សែ ចម្ងាយ ១ ៥០០​ម៉ែត្រ នៅ​ភូមិ​ផ្លាំង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

​ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប មានប្រសាសន៍ថា សមិទ្ធផល​ថ្មី​នេះ គឺ​ជា​ចំណងដៃ​នៃ​ការឆ្លើយតប​ទៅ​នឹង​ជំនឿ​ទុកចិត្ត​របស់​ប្រជារាស្ត្រ​នៃ​ភូមិ​ផ្លាំង ឃុំ​ស្រ​ណា​ល ដែល​បាន​ចូលរួម​បោះឆ្នោត​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​នីតិកាល​ទី​៦​នេះ ឲ្យ​បន្ត​កាន់​អំណាច​ដឹកនាំ​ប្រទេសជាតិ ក្នុង​សំឡេង​យ៉ាងច្រើន​លើសលុប ហើយក៏​អាច​និយាយបាន​ថា ដើម្បី​គាំទ្រ​បេក្ខភាព​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​។​

យោងតាម​របាយការណ៍​របស់​លោកស្រី​អភិបាលស្រុក​ក្រឡាញ់​បានបង្ហាញ​ដឹងថា លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ ក្នុងចំណោម​ក្រុង​-​ស្រុក​ទាំង​១២​របស់​ខេត្ត​សៀមរាប ស្រុក​ក្រឡាញ់​ទទួលបាន​សម្លេង​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ៨១.៩២% ក្នុង​នេះ​ឃុំ​ស្រ​ណា​ល​នៃ​ស្រុក​ក្រឡាញ់ ជាប់​ចំណាត់ថ្នាក់​លេខ​១ ដែល​ទទួលបាន​សម្លេង​គាំទ្រ​ក្នុង​អត្រា​ភាគរយ​ច្រើនជាងគេ ក្នុង​ចំណោម​ឃុំ​ទាំង​១០​គឺ ៨៥.៧៦% ហើយ​ភូមិ​ផ្លាំង ជា​ភូមិ​ល្អ​ជាង​គេ​ផង​ដែរ ទូ​ទាំង​ឃុំ​ស្រ​ណា​ល​ទាំងមូល ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

( សម្លេង​ដើម ឯកឧត្តម សៀង​ណាំ ) (មានក្នុងវីដេអូ)

ក្នុង​វត្ត​មាន​ជា​លើកដំបូង ជួប​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន បន្ទាប់​ពី​មាន​ការប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាលខេត្ត​សៀមរាប ឯកឧត្តម ទៀ សីហា មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​ផ្លូវ​បេតុង​នោះ​ថា ៖ ក្រោម​ប្លប់​សន្តិភាព​នៃ​គោលនយោបាយ ឈ្នះ ឈ្នះ និង ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​ជាតិ​ទទួល​បាន​នូវ​វឌ្ឍនភាព​សង្គម ជម្រុញ​ល្បឿន នៃ​ការអភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ។​

ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធ​រ​មូលដ្ខាន​គ្រប់​ជាន់ថ្នាក់ សមត្ថកិច្ច និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ លើ​ការអនុវត្ត​យ៉ាងសកម្ម គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ពីមួយ​ដំណាក់កាល ទៅ​មួយ​ដំណាក់កាល បាន​ជម្រុញ​ឲ្យ​ខេត្តសៀមរាប មាន​ការអភិវឌ្ឍ​គួរឲ្យកត់សម្គាល់ តាមរយៈ នៃ​ការកសាង​និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​នានា​ជាច្រើន ទាំង​នៅ​ទីក្រុង​និង​ជនបទ ។​

ឯកឧត្តម វាយតម្លៃថា នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​បង្ហាញ​អំពី​ការអភិវឌ្ឍ​ក្នុង​វិស័យ​គមនាគមន៍​ជនបទ ដែល​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ មិន​ត្រឹមតែ​បម្រើ​ផលប្រយោជន៍​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផ្លាំង ឃុំ​ស្រ​ណា​ល​ប៉ុណ្ណោះ​ទេ តែ​ត្រូវបាន​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​សម្រាប់​ប្រជាជន​ទូទៅ បង្កលក្ខណៈ​ងាយស្រួល សម្រាប់​ការធ្វើ​ដំណើរ​ទៅមក ការដឹកជញ្ជូន​ដើម្បី​ប្រកប​អាជីវកម្ម ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុខមាលភាព​សង្គម លើកកម្ពស់​ជីវភាព​រស់នៅ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។
( បទសម្ភាសន៍​ស្តីពី​ចំណាប់អារម្មណ៍​របស់​ប្រជាពលរដ្ឋ )(មានក្នុងវីដេអូ)

​អត្ថបទ និង រូបថត : លោក ងិន គឹម​ឡេង​
​សម្រួល​អត្ថ​បទៈ លោក សេង ផល្លី​

Tags: តំណាងរាស្ត្រ​មណ្ឌល​សៀមរាបព័ត៌មានខេត្តសៀមរាបសម្ពោធ​ផ្លូវ​ក្រាល​បេតុងស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្ត​ស្វាយ​រមៀត​ជា​វត្ត​អារាម​មួយ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នកទេសចរ​បរទេសបន្ទាប់ពី​បាន​ទស្សនា​ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ​នានា​នៅក្នុង​ខេត្តសៀមរាប​

វត្ត​ស្វាយ​រមៀត​ជា​វត្ត​អារាម​មួយ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នកទេសចរ​បរទេសបន្ទាប់ពី​បាន​ទស្សនា​ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ​នានា​នៅក្នុង​ខេត្តសៀមរាប​

សិស្ស​ថ្នាក់​ទី​៤ដល់ទី​៦នៅក្នុង​រមណីយដ្ឋាន​អង្គរ​ទទួល​ការអប់រំ​ឱ្យ​ចេះ​កាត់បន្ថយ​សំរាម​

សិស្ស​ថ្នាក់​ទី​៤ដល់ទី​៦នៅក្នុង​រមណីយដ្ឋាន​អង្គរ​ទទួល​ការអប់រំ​ឱ្យ​ចេះ​កាត់បន្ថយ​សំរាម​

អត្រា​ស្លាប់​របស់​ទារកនិង​កុមារ​អាយុក្រោម​៥​ឆ្នាំនៅកម្ពុជាមាន​ការថយចុះតែ​បើ​ប្រៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​អត្រា​ស្លាប់​នេះ​នៅតែ​ខ្ពស់​ជាងគេ​

អត្រា​ស្លាប់​របស់​ទារកនិង​កុមារ​អាយុក្រោម​៥​ឆ្នាំនៅកម្ពុជាមាន​ការថយចុះតែ​បើ​ប្រៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​អត្រា​ស្លាប់​នេះ​នៅតែ​ខ្ពស់​ជាងគេ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.