Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អត្រា​ស្លាប់​របស់​ទារកនិង​កុមារ​អាយុក្រោម​៥​ឆ្នាំនៅកម្ពុជាមាន​ការថយចុះតែ​បើ​ប្រៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​អត្រា​ស្លាប់​នេះ​នៅតែ​ខ្ពស់​ជាងគេ​

ដោយ Pothe Thun
18/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែង​បើក​អង្គសិក្ខាសាលា កាលពី​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០១៨​នៅ​ខេត្ត​សៀមរាប ឯកឧត្តម ឈួ អ៊ី​ម៉េង អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល មានប្រសាសន៍ថា​៖  ​ក្រសួង​សុខាភិបាល​ចាត់ទុក ការងារ​សុខភាព​មាតា និង​ទារក​ជា​ការងារ​អាទិភាព ស្របទៅតាម​គោលនយោបាយ​ជាតិ​ក្នុង​ការកាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា និង​កុមារ ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបាន​នូវ​សមិទ្ឋផល ដោយ​កាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ឱ្យ​ថយចុះ​ជិត​៣​ដង ពី​៤៣៧ ក្នុងចំណោម​ទារក​កើត​រស់​១០០,០០០​នាក់​ក្នុង​ឆ្នាំ​២០០០ មក​នៅ​ប្រមាណ​១៧០​ក្នុងចំណោម​ទារក​កើត​រស់​១០០,០០០​នាក់​នៅក្នុង​ឆ្នាំ​២០១៤​។

អត្រា​ស្លាប់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​បាន​ថយ​ចុះ​ជិត​៤​ដង​ពី​១២៤​ក្នុងចំណោម​កើត​រស់​១,០០០​នាក់​នៅ​ឆ្នាំ​២០០០ មក​នៅ​៣៥​ក្នុងចំណោម​ទារក​កើត​រស់​១,០០០​នាក់​នៅក្នុង​ឆ្នាំ​២០១៤​។​អត្រា​ស្លាប់​ទា​រកបាន​ថយ​ចុះ​ពី​៣៧ ក្នុងចំណោម​ទារក​កើត​រស់​១,០០០​នាក់​នៅ​ឆ្នាំ​២០០០ មក​នៅ​១៨​ក្នុងចំណោម​ទារក​កើត​រស់​១,០០០​នាក់​នៅ​ឆ្នាំ​២០១៤​។​

ឯកឧត្តម អនុរដ្ឋលេខាធិការ​បន្ត​ថា ផ្អែក​តាម​របាយការណ៍​នេះ អាច​បញ្ជាក់បាន​ថា កម្ពុជា​អាច​នឹង​ឈាន​ទៅ​សម្រេចបាន​គោលដៅ​ក្នុង​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ពន្លឿន​ការកាត់បន្ថយ​អាត្រា​ស្លាប់​របស់​មាតា​និង​ទារក​និង​ផែនការ​សកម្មភាព​រយៈ​ពេល​៥​ឆ្នាំ​សម្រាប់​ការថែទាំ​ទារក ដែល​បាន​កំណត់​អត្រា​ស្លាប់​របស់​ទារក​ឱ្យ​ថយ​ចុះ​មក​នៅត្រឹម​១៤​ក្នុងចំណោម​ទារក​កើត​រស់​១,០០០​នាក់​នៅ​ឆ្នាំ​២០២០​។ ប៉ុន្តែ​អត្រា​នេះ បើ​ប្រៀបធៀប​ជាមួយ​អត្រា​ការស្លាប់​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​និង​អត្រា​ស្លាប់​របស់​ទារក​នៅ​កម្ពុជា ទៅ​នឹង​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន ឃើញថា អាត្រា​ស្លាប់​នេះ កម្ពុជា​យើង​ស្ថិតនៅ​ខ្ពស់​ជាងគេ​នៅឡើយ​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ឯកឧត្តម បញ្ជាក់ថា មូលហេតុ​នៃ​ការស្លាប់​របស់​ទារក មានដូចជា​ការ​ថប់ដង្ហើម​នៅ​ពេល​កើត ទារក​កើត​មិន​គ្រប់​ខែ​និង​ទម្ងន់​ទាប និង​ជម្ងឺ​យាយី​ដោយ​មេរោគ​នៅ​លើ​ទារក តែ​បញ្ហា​ទាំងនេះ​អាច​បង្ការ​និង​ព្យាបាល​បាន ហើយ​ដើម្បី​កាត់បន្ថយ​ការស្លាប់​របស់​ទារក​ទើប​នឹង​កើត​និង​ការស្លាប់​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ក្រសួង​សុខាភិបាល​បាន​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ផែនការ​សកម្មភាព​រយៈ​ពេល​៥​ឆ្នាំ​សម្រាប់​ការថែទាំ​ទារក​ឆ្នាំ​២០១៦ ដល់​២០២០ និង​បង្កើត​គោល​ការនែនាំ​ជាតិ​ជា​ច្រើន សម្រាប់​ការអនុវត្តន៍​ថែទាំ​សារវន្ត​ទារក​ទើបនឹង​កើត សមស្រប​ទៅនឹង​ស្ថានភាព​និង​បរិបទ​ជាក់ស្តែង​នៃ​សេវា​សុខាភិបាល​ក្នុង​ប្រទេស​បច្ចុប្បន្ន ជាពិសេស​វិធីសាស្ត្រ​សាមញ្ញៗ​មួយចំនួន​ដែល​បាន​នឹង​កំពុង​អនុវត្ត​យ៉ាង​ទូលំទូលាយ​នៅតាម​សេវា​សុខាភិបាល​មូលដ្ឋាន ដូច​ជា​ការ​ថែ​ទារក​ទើបនឹង​កើត​ភ្លាម​ដោយ​ការ​ជូត​សម្ងួត​ទារក ដាក់​ទារក​ឱ្យ​ស្បែក​ប៉ះ​ទៅ​នឹង​ស្បែក​ម្តាយ គាប​និង​កាត់​ទងផ្ចិត​នៅពេល​ជីពចរ​ឈប់​លោត ជួយសង្គ្រោះ​ទារក​កើត​មក​មិន​ដកដង្ហើម និង​ការអន្តរាគមន៍​មួយចំនួនទៀត ទាំង​ការ​បំបៅ​ដោះ​ដំបូង ថ្លឹង​ទម្ងន់​ទារក បន្តក់ថ្នាំ​ភ្នែក ចាក់​ថ្នាំ​បង្ការ​ផ្សេងៗ​ជាដើម សុទ្ឋតែ​បាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជីឱ​សថ​សារវន្ត​។​

ដើម្បី​ឱ្យ​ការថែទាំ​សុខភាព​កុមារ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ឯកឧត្តម ឈួ អ៊ី​ម៉េង បាន​ជម្រុញ​និង​អំពាវនាវ​ឱ្យមាន​ការសហការ​គ្នា​ឱ្យ​បាន​ជិតស្និទ្ឋ​រវាង​ស្ថាប័ន​និង​ដៃគូរ​អភិ​វឌ្ឍនា​នា ដើម្បី​ពង្រឹង​គុណភាព​នៃ​សេវា​ថែទាំ​ទាំង​នៅ​ថ្នាក់ជាតិ​និង​នៅ​ថ្នាក់ក្រោម​ជាតិ និង​បន្ត​គាំទ្រ​បច្ចេកទេស​ថវិកា​ក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​សម្រាប់​ការថែទាំ​កុមារ​និង​ការថែទាំ​ជា​សារវន្ត​ទារក​ទើបនឹង​កើត ជាពិសេស​ពង្រីក​ការ​គ្របដណ្តប់​នៃ​ការពង្រឹង​គុណភាព​សេវា​ថែទាំ​ជា​សារវន្ត​ទារក​ទើប​នឹង​កើត​ទៅ​ខេត្ត​ផ្សេងៗ​ទៀត​។​

សូមបញ្ជាក់​ថា​៖​ក្រសួង​សុខាភិបាល​បាន​រៀបចំ​សិក្ខាសាលា​ប្រចាំឆ្នាំ​ដើម្បី​ពិនិត្យ​ឡើងវិញ​អំពី​សុខភាព​របស់​កុមារ​និង​វឌ្ឍនភាព​នៃ​ក​ការអនុវត្តន៍​ការថែទាំ​ជា​សារវន្ត​ទារក​ទើបនឹង​កើត ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​១៩​ខែ​ធ្នូ​ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​សោមា​ទេវី​ខេត្តសៀមរាប ដោយ​មាន​វត្តមាន​អញ្ជើញ​ចូលរួម​តំណាង​ដៃគូរ​អភិវឌ្ឍន៍​សុខាភិបាល​និង​ថ្នាក់ដឹកនាំ​នាយកដ្ឋាន កម្មវិធី​ជាតិ​និង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​សុខាភិបាល រាជធានី​ខេត្ត​ទាំង​២៥ និង​អ្នកទទួលបន្ទុក​ការងារ​សុខ​ភាព មាតា​និង​ទារក ផង​ដែរ​សរុប​ចំនួន​១៦០​នាក់​។​
​អត្ត​បទ​៖ យូ វង្ស និង​ងិន គីម​ឡេង​

Tags: ក្រសួង​សុខាភិបាល​ទារក​ព័ត៌មានខេត្តសៀមរាបអត្រា​ស្លាប់​របស់​ទារក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិប្បកម្ម​បុរាណ​ផ្នែក​សិល្បៈ​តាំង​លម្អនិង​ភ្លេងខ្មែរ​នៅ​សហគមន៍​កុដិ​សូរ​ទទួលបាន​ការគាំទ្រ​ច្រើនពីសំណាក់ភ្ញៀវទេសចរ​​

សិប្បកម្ម​បុរាណ​ផ្នែក​សិល្បៈ​តាំង​លម្អនិង​ភ្លេងខ្មែរ​នៅ​សហគមន៍​កុដិ​សូរ​ទទួលបាន​ការគាំទ្រ​ច្រើនពីសំណាក់ភ្ញៀវទេសចរ​​

អាជ្ញាធរ​ខេត្ត​សៀមរាបក្រើនរំលឹក​ដល់​លោក​អភិបាលរង​ស្រុក​​ដែល​ទើប​តែងតាំង​ថ្មីត្រូវ​យកចិត្តទុកដាក់លើ​បញ្ហា​សន្តិសុខ​សង្គមនិងសេវា​រដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​

អាជ្ញាធរ​ខេត្ត​សៀមរាបក្រើនរំលឹក​ដល់​លោក​អភិបាលរង​ស្រុក​​ដែល​ទើប​តែងតាំង​ថ្មីត្រូវ​យកចិត្តទុកដាក់លើ​បញ្ហា​សន្តិសុខ​សង្គមនិងសេវា​រដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​

សិក្ខាសាលា​ឆ្លុះ​បញ្ជាំង​ស្ដីពី​​ការអនុវត្តន៍​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ជលផល​តាម​វាលស្រែ​នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​នៅ​កម្ពុជាដំណាក់កាល​ទី ២

សិក្ខាសាលា​ឆ្លុះ​បញ្ជាំង​ស្ដីពី​​ការអនុវត្តន៍​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ជលផល​តាម​វាលស្រែ​នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​នៅ​កម្ពុជាដំណាក់កាល​ទី ២

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.