Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សិប្បកម្ម​បុរាណ​ផ្នែក​សិល្បៈ​តាំង​លម្អនិង​ភ្លេងខ្មែរ​នៅ​សហគមន៍​កុដិ​សូរ​ទទួលបាន​ការគាំទ្រ​ច្រើនពីសំណាក់ភ្ញៀវទេសចរ​​

ដោយ Pothe Thun
18/12/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ជា​គោលនយោបាយ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​ក្នុង​ការអភិរក្ស​តំបន់​អង្គរ​មាន​ទាំង ជំនឿ សាសនា សិល្បៈ ទំនៀមទម្លាប់ របៀបរបប​រស់នៅ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ អាជ្ញាធរ​ជាតិ​អប្សរា​តែង​សហការ ផ្តល់យោបល់ ជួយ​គាំ​ទ្រាំ​សហគមន៍ ដើម្បី​ឱ្យ​សហគមន៍​មាន​គំនិត​ឆ្នៃប្រឌិត និង​ចូលរួម​អភិវឌ្ឍន៍​សហគមន៍​ខ្លួន​ដោយ​ខ្លួនឯង​។​

​ជាក់ស្តែង​ដោយ​មើលឃើញ​ពី​សក្តានុពល​សិល្បៈ​បុរាណ​ក្នុង​ការទាក់ទាញ​ទេសចរ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រជាជន អាជ្ញាធរ​ជាតិ​អប្សរា​សហកា​រណ៍​ជាមួយ​ប្រទេសញូវ​ហ្សេ​ឡែន​តាមរយៈ​គម្រោង (ACHA) បង្កើត​សហគមន៍​កុដិ​សូរ​ឡើង​នៅ​ឆ្នាំ​២០១០ នៅ​ភូមិ​រហាល​និង​ស្រះស្រង់​ខាងជើង ដើម្បី​លើក​តម្លៃ​សិល្បៈ​ខ្មែរ​ផង​និង​បង្កើន​ជីវភាព​ប្រជាជន​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​ផង ព្រោះ​អ្នកស្រុក​នៅ​ភូមិ​នេះ​មានចំណេះ​ជំនាញ​ខាង​សិល្បៈ​សិប្បកម្ម​យ៉ាង​ចំណាន​ពី​ដូនតា​រហូតមក​ដល់​បច្ចុប្បន្ន​។

​លោក សំ កុសល មន្ត្រី​នាយកដ្ឋាន​រៀបចំ​ដែនដី​និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​និង​គ្រប់គ្រង​គម្រោង​បានឱ្យដឹងថា សហគមន៍​កុដិ​សូរ​មាន​បម្រើ​សេវាកម្ម​ពីរ គឺរ​ទេះ​ទេសចរ​និង​សិប្បកម្ម​។ ប៉ុន្តែ​បច្ចុប្បន្ន​រទេះគោ​ទេសចរ​បាន​ធ្លាក់ចុះ​សល់​ត្រឹម​៤​រទេះ​ប៉ុណ្ណោះ ដោយសារ​កត្តា​ភ្ញៀវ ការផ្សព្វផ្សាយ​មិនបាន​ទូលំទូលាយ ការ​ងាក​ទៅ​ប្រើ​គ្រឿងយន្ត​ក្នុង​របរ​កសិកម្ម និង​ទម្លាប់​ប្រជាជន​លក់​គោ​ពេញកម្លាំង​ចេញ​ពេល​ដក​ស្ទូង​រួច ទើប​មិន​មាន​គោ​សម្រាប់​ដឹកជញ្ជូន​។ ដោយឡែក សិប្បកម្ម​ចម្លាក់​និង​ឧបករណ៍​ភ្លេងខ្មែរ​របស់​ប្រជាជន​ទាំង​៤៨​គ្រួសារ គឺ​នៅតែ​ទទួលបាន​ការពេញនិយម ហើយ​មាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​ឈ្មួញ​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​លោក​បន្ថែមថា ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ផ្នែក​សិប្បកម្ម ក្រុម​ការងារ​ក៏​បាន​នាំ​ប្រជាជន​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ក្រៅ​ស្រុក និង​ក្រៅប្រទេស​ផងដែរ ដើម្បី​ស្វែងយល់​បន្ថែម​ពី​ក្បាច់ចម្លាក់ បច្ចេកទេស​ក្នុងការ​ធ្វើ​ថា​មាន​អ្វី​ដែល​ខុសប្លែក​ពី​តំបន់​ខ្លួន​។ តាមរយៈ​គម្រោង​កុដិ​សូរ ក៏​នាំ​ទីផ្សារ​ដល់​ប្រជាជន​ផងដែរ ដោយ​ការ​មាន​សិទ្ធិ​យក​សម្ភារៈ​ទៅ​លក់​នៅ​ពិព៌រណ៍​ថ្នាក់​ខេត្ត និង​អង្គ​រ​សង្ក្រាន​ជាដើម​។​

​លោក ឃុំ សឿត បានឱ្យដឹងថា លោក​មាន​ជំនាញ​ខាង​ចម្លាក់​ឈើ​តូចៗ​និង​រទេះគោ ជាង​២០​ឆ្នាំ​មកហើយ​នៅ​ភូមិ​រហាល​។ កាល​មិនទាន់​ចូល​ជា​សមាជិក​សហគមន៍​កុដិ​សូរ ការលក់ដូរ​មិនសូវ​មាន​ទីផ្សារ​ច្រើន​ទេ តែ​ក្រោយ​ពេល​មាន​សមាគមន៍​នេះ អាជ្ញាធរ​ជាតិ​អប្សរា​និង​ប្រទេសញូវ​ហ្សេ​ឡែន​បាន​បង្កើន​ការផ្សព្វផ្សា​យ ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​បាន​ស្គាល់​ច្រើន ហើយ​ខ្លះ​បាន​មក​ទិញ​ដល់​កន្លែង ពេលខ្លះ​ផលិត​មិនទាន់​តម្រូវការ​ទីផ្សារ​ទេ ហើយ​យើង​មាន​សិទ្ធិ​យកទៅលក់​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ក្នុង​ខេត្ត​សៀមរាប​ផង​។ លើសពីនេះ គម្រោង​ក៏បាន​នាំ​ទៅ​ទស្សនកិច្ច​នៅ​កំពង់ឆ្នាំង កំពង់ស្ពឺ និង​ប្រទេស​វៀតណាម ដើម្បី​មើល​ពី​ការផលិត​សិប្បកម្ម​របស់គេ ទុក​ជា​បទពិសោធន៍​មក​ច្នៃប្រឌិត​បន្ថែម​លើ​អ្វី​ដែល​ខ្លួន​មាន​។

​លោក វួ​ន ហ៊ាង អ្នកជំនាញ​ធ្វើ​រទេះគោ បាន​ប្រាប់ថា ការលក់​ចម្លាក់​ឈើ​វត្ថុ​អនុស្សាវរីយ៍​នៅទីនេះ ទទួល​បាន​កម្រៃ​គួរសម​តាម​ខែ​មាន​ភ្ញៀវ​តិច​-​ច្រើន តែ​អ្វី​ដែល​ជួប​ការលំបាក គឺ​ការ​រក​ឈើ​មក​ធ្វើ​ចម្លាក់​ពិសេស​ក្នុង​រដូវភ្លៀង ណា​មួយ​តម្លៃ​ឈើ​សព្វថ្ងៃ​ក៏​ឡើងថ្លៃ ហើយ​ទិញ​ទុក​យូរ វា​ក៏​ខូច​ទៀត​។​
​លោក ហ៊ាង ក៏​សំណូមពរ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ជួយ​យកចិត្តទុកដាក់​លើ​ផ្នែក​បរិស្ថាន និង​ផ្សព្វផ្សាយ​ពី​សហគមន៍​កុដិ​សូរ​ឱ្យបាន​ច្រើន ដើម្បី​អភិរក្ស​របរ​សិប្បកម្ម​សិល្បៈ​មួយ​នេះ​។

​អ្នកជំនាញ​ខាង​ផលិត​ឧបករណ៍​ភ្លេងខ្មែរ អ្នកស្រី ព្រឿង សា​អឿ​ម បាន​លើកឡើង​ថា របរ​នេះ​ជួនកាល​ដាច់​ខ្លាំង​ធ្វើ​មិនទាន់ ជួន​ក៏​បាន​តិច តាម​ភ្ញៀវ​កើនឡើង​ឬ​ធ្លាក់ចុះ ហើយ​អ្នកទិញ​យក​ទៅ​លក់​បន្ត​មាន​ទាំង​ខ្មែរ​និង​ថៃ​។ ប៉ុន្តែ​តាមរយៈ​របរ​នេះ បាន​ធ្វើឱ្យ​គ្រួសារ​អ្នកស្រី​មាន​ជីវភាព​សមរម្យ ហើយ​មិន​បាច់​ចំណាកស្រុក កូនចៅ​ក៏​បាន​រៀនសូត្រ និង​បន្ត​ផ្ទេរ​មរតក​នៃ​ចំណេះ​ទាំង​នេះ​ដល់​កូនចៅ​ផងដែរ ដើម្បី​កុំឱ្យ​បាត់បង់​៕
​អត្ត​បទ​៖ សី​ហ​រិទ្ធ​

Tags: ព័ត៌មានខេត្តសៀមរាបសហគមន៍​កុដិ​សូរសិប្បកម្ម​បុរាណ​ផ្នែក​សិល្បៈ​តាំង​លម្អនិង​ភ្លេងខ្មែរ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្ត​សៀមរាបក្រើនរំលឹក​ដល់​លោក​អភិបាលរង​ស្រុក​​ដែល​ទើប​តែងតាំង​ថ្មីត្រូវ​យកចិត្តទុកដាក់លើ​បញ្ហា​សន្តិសុខ​សង្គមនិងសេវា​រដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​

អាជ្ញាធរ​ខេត្ត​សៀមរាបក្រើនរំលឹក​ដល់​លោក​អភិបាលរង​ស្រុក​​ដែល​ទើប​តែងតាំង​ថ្មីត្រូវ​យកចិត្តទុកដាក់លើ​បញ្ហា​សន្តិសុខ​សង្គមនិងសេវា​រដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​

សិក្ខាសាលា​ឆ្លុះ​បញ្ជាំង​ស្ដីពី​​ការអនុវត្តន៍​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ជលផល​តាម​វាលស្រែ​នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​នៅ​កម្ពុជាដំណាក់កាល​ទី ២

សិក្ខាសាលា​ឆ្លុះ​បញ្ជាំង​ស្ដីពី​​ការអនុវត្តន៍​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ជលផល​តាម​វាលស្រែ​នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​នៅ​កម្ពុជាដំណាក់កាល​ទី ២

សាខា​កាំកុងត្រូល​ខេត្ត​សៀមរាប​អះអាងថាគ្មាន​សារធាតុ​គីមី​ហាមឃាត់​ក្នុង​ម្ហូបអាហារ​ស្រស់ដាក់​លក់​នៅក្នុង​ផ្សារ​ពួក​ឡើយ​

សាខា​កាំកុងត្រូល​ខេត្ត​សៀមរាប​អះអាងថាគ្មាន​សារធាតុ​គីមី​ហាមឃាត់​ក្នុង​ម្ហូបអាហារ​ស្រស់ដាក់​លក់​នៅក្នុង​ផ្សារ​ពួក​ឡើយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.