Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលា​ឆ្លុះ​បញ្ជាំង​ស្ដីពី​​ការអនុវត្តន៍​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ជលផល​តាម​វាលស្រែ​នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​នៅ​កម្ពុជាដំណាក់កាល​ទី ២

ដោយ Pothe Thun
19/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
64
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅ​ថ្ងៃ​ទី​១៩​ខែ​ធ្នូ​ឆ្នាំ​២០១៨​អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា​សហ​ការ​ជាមួយ​រដ្ឋបាល​ខេត្ត​និង​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប តាមរយៈ​គម្រោង​ថវិកា​របស់​អង្គកា​រវើល​ហ្វី​ស​(WorldFish)​សហការ​គាំទ្រ​ថវិកា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការអភិវឌ្ឍន៍​ហៅ​កាត់​ថា​យូ​សេដ (USAID) ដើម្បី​អនុវត្ត​គម្រោង​«​បង្កើន​ធនធាន​ជលផល​តាម​វាលស្រែ​»​បាន​រៀបចំ​សិក្ខាសាលា​ឆ្លុះ​បញ្ជាំង​ស្ដីពី​«​ការអនុវត្តន៍​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ជលផល​តាម​វាលស្រែ រយៈពេល​ពីរ​ថ្ងៃ​ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​រ៉ូយ៉ាល់​អេម​ផាយ​ខេត្តសៀមរាប​ក្រោម​វត្តមាន​មន្ត្រី​នៃ​នាយកដ្ឋាន​ជលផល និង​រដ្ឋបាល​ខេត្ត​សៀមរាប ព្រមទាំង​សិក្ខាកាម​ជា អភិបាលស្រុក លោក​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ​មេភូមិ ព្រមទាំង​គណៈកម្មការ​សហគមន៍​ស្រះ​ជម្រក​ត្រី​ទាំង​៤៤​ដែល​កំពុង អនុវត្តន៍​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ជលផល​តាម​វាលស្រែ​ជាច្រើន​ផងដែរ​។​

​លោក អ៊ុង ច័ន្ទ​រតនា នាយក​អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា បាន​មានប្រសាសន៍ថា គម្រោង​«​បង្កើន​ធនធាន​ជលផល​តាម​វាលស្រែ​» មាន​រយៈពេល ៥​ឆ្នាំ ដោយ ចាប់​អនុវត្ត ពី​ខែ​តុលា ឆ្នាំ ២០១៦ និង​ត្រូវ​បញ្ចប់​នៅ​ខែ​មិនា ឆ្នាំ ២០២១ មាន​អង្គការ​ដៃគូ​ចំនួន​៤​អនុវត្ត​ក្នុង​ខេត្ត​ចំនួន ៤​ត្រូវបាន​និង​កំពុង​អនុវត្តន៍​សិក្សា​ស្រាវជ្រាវ​អំពី​ធនធាន​ជលផល​តាម​វាលស្រែ ដើម្បី​ចូលរួម​អនុវត្តន៍​គោល​នយោបាយ​រដ្ឋបាល​ជ​ល​ផល​ថ្នាក់ជាតិ​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ក្នុងដំណាក់កាល​ទី​បី​របស់​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ធនធាន​ជលផល និង​ប្រព័ន្ធ​ជីវចំរុះ​តាម​វាលស្រែ ជាពិសេស មច្ចា​ជាតិ ក៏ដូចជា​វា​រី​សត្វ និង​វា​រី​រុក្ខជាតិ​ផងដែរ​។​

លោកស្រី ឈី សាវ​រី អនុប្រធាននាយកដ្ឋាន អភិវឌ្ឍ​ន៏​វារីវប្បកម្ម​រដ្ឋបាល​ជ​ល​ផល​នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​មានប្រសាសន៍ថា ការបង្កើត​សហគមន៍​ស្រះ​ជំរក​ត្រី​ត្រូវ​ឈរ​លើ​គោលការណ៍​ធំៗ​មួយចំនួន​ដូចជា ពិនិត្យ​ទៅលើ​មជ្ឈដ្ឋាន​ទឹក សន្ឋាន​ដី ការគ្រប់គ្រង​និង​សង្គម​។ មជ្ឈដ្ឋាន​ទឹក​ត្រូវ​ជ្រើសរើស​ទីតាំង​ជម្រៅ​ទឹក​ចាប់ពី​កន្លះ​ម៉ែត្រ​ឡើង​ទៅ​និង​ហាម​ដាច់ខាត​មិន​ឱ្យ​គោក​រីង​នៅ​រដូវប្រាំង​។​រីឯ​សន្ឋាន​ដី​ត្រូវ​ពិនិត្យ​ទៅលើ​ដី​តំបន់​វាលស្រែ​លិច​ទឹក និង​ស្ថិតនៅ​ឆ្ងាយ​ពី​ដែនទឹក​បឹងបួរ​ទន្លេ​ស្ទឹង​អភិរក្ស​ធំៗ និង​ឆ្ងាយ​ពី​ប្រព័ន្ឋ​ធារាសាស្ត្រ​។​ចំពោះ​ស្ថានភាព​សង្គម​ត្រូវ​ពិនិត្យ​ទៅលើ​បណ្តុះ​គ្រួសារ​ក្រីក្រ​រស់នៅ​ច្រើន​ដែល​មាន​មុខរប​រពឹង​លើ​ផល​ត្រី​។ សហគមន៍​ស្រះ​ជំរក​ត្រី​ផ្តល់​សារៈសំខាន់​ណាស់ ជួយ​ឱ្យ​ផល​ត្រី​តាម​វាលស្រែ​និង​វាលទំនាប​កើន​ឡើង​វិញ និង​ជួយ​បង្កើន​កំរិត​ជី​ភាព​គ្រួសារ​ដល់​ប្រជា​សហគមន៍​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​លោក ស្រី កែវ​សុភៈ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប មានប្រសាសន៍ថា​៖​ដើម្បី ជួយ​សំរួល​ដល់​ជីវភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ យើង​ត្រូវតែ​ធ្វើឲ្យ​ត្រី​សំបូរ​ឡើងវិញ​នៅ​តាម​វាលស្រែ​បឹងបួរ​-​ប្រឡាយ​-​ស្ទឹង​ត្រពាំង​-​ស្រះ តាមរយ​:​ការធ្វើឲ្យ​មាន​ទីកន្លែង​ដែល​ជា​ជំរក​សមរម្យ និង​សុខសាន្ត សំរាប់​ការរស់នៅ​រប​ស់ត្រី​ផង ហើយ​ទន្ទឹមនឹងនេះ​ការលប់បំបាត់​លើ​ការប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់​ផ្សេងៗ​ក៏​ជា​ភារកិច្ច​របស់​យើង​ទាំងអស់​គ្នា​ផង​ដែរ​មិនមែន​សំរាប់តែ​ផ្នែក​ជំនាញ​ជលផល​តែម្នាក់ឯង​នោះឡើយ ហើយ​ក៏​ស្រប​គោលបំណង​របស់​គំរោង​បង្កើន​ធនធាន​ជលផល​តាម​វាលស្រែ​ជំហាន​ទី​២​នេះ​ផង​ដែរ ព្រោះ​ថា​គំរោង​នឹង​បង្កើតឲ្យមាន​ជា​ស្រ​:​ឬ​បឹង​ដែល​ជា​ជំរក​ត្រី​នេះ​ជា​ភារកិច្ច​របស់​យើងទាំងអស់គ្នា​ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​-​អាជ្ញាធ៌ម​មូលដ្ឋាន​និង​ជំនាញ​ជលផល​ដើម្បី​ចូលរួម​សំរេច​នូវ​យុទ្ធសាស្ត្រ​ទូទាំង​ប្រទេស​កម្ពុជា​យើង​គឺ​សំរេច​ឲ្យបាន​១២០០​ស្រ​:​ជំរក​ត្រី​នៅ​ដំណាច់ឆ្នាំ​២០១៩​ខាងមុខនេះ​។

​លោក ចឹក គឹម​ជុន នាយករង​រដ្ឋបាល​សាលាខេត្ត​សៀមរាប មានប្រសាសន៍ថា ធនធាន​ជលផល​តាម​វាលស្រែ គឺជា​ផ្នែក​មួយ​ដែល​គ្របដណ្តប់​មួយ​ភាគ​ធំ​ទៅលើ​ដី​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​យើង​។​ប្រជាជន​យើង​អាស្រ័យ​ផល​ពី​ធនធាន​ជលផល​ក្នុង​កំរិត​ទី​២ បន្ទាប់​ពី​ស្រូវ ហេតុដូច្នេះ ការបង្កើន​ធនធាន​ជលផល​តាម​វាលស្រែ តាមរយៈ​ការពង្រឹង និង​ពង្រីក​សហគមន៍​ស្រះ​ជម្រក​ត្រី គឺ​កត្តា​មួយ​ដ៏​ចាំបាច់​ក្នុង​ការចូលរួមចំណែក​ក្នុង​ការអនុវត្ត​គោល​នយោបាយ​រដ្ឋបាល​ជ​ល​ផល​ថ្នាក់ជាតិ​បច្ចុប្បន្ននេះ ដែល​បាន​កំណត់​អោយ​រៀបចំ​បង្កើត​សហគមន៍​ស្រះ​ជម្រក​ត្រី​ចំនួន ១២០០ សហគមន៍ ក្នុង​ឆ្នាំ​២០១៩ និង រំពឹងថា​នឹង​កើន​ធនធាន​ជលផល​រហូត​ដល់ ៥00.០០០​តោន នៅក្នុង​ឆ្នាំ​២០១៩ នេះ​ផង​ដែរ​។​

​លោក បន្តថា គម្រោង​ខាងលើ​នេះ​មាន​គោលបំណង​សំខាន់ៗ ដូចជា​៖​ចងក្រង​នូវ​វិធីសាស្ត្រ​សមស្រប ក្នុង​ការគ្រប់គ្រង​សហគមន៍​ស្រះ​ជម្រក​ត្រី ដើម្បី​យកទៅ​អនុវត្ត​បន្ត​នូវ បរិស្ថាន​ធនធាន​ជលផល​តាម​វាលស្រែ​ដ៏ទៃទៀត​។
​បង្កើត និង​ធ្វើអោយ​មាន​សុពលភាព​នូវ​គំរូ​អភិបាលកិច្ច​ល្អ នៃ​ការគ្រប់គ្រង​សហគមន៍​ស្រះ​ជម្រក​ត្រី និង​ប្រើប្រាស់​ប្រភពទឹក​ពី​ស្រះ​ជម្រក​ត្រី​សហគមន៍​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត ប្រកបដោយ​ប្រសិទ្ធិភាព​លើកកម្ពស់​ចំណេះដឹង​ដល់​ស្ត្រី​ដែល​មាន​ក្មេង​តូច​ក្រោម​អាយុ ប្រាំ​ឆ្នាំ ពី​សារៈប្រយោជន៍​របស់​ត្រី​ល្អិត របប​អាហារ​ចម្រុះ ការរៀបចំ​អាហារ​អោយបាន​សមស្រប តាម​ក្បួន​អនាម័យ និង​ការបរិភោគ​ទឹកស្អាត ផ្សព្វផ្សាយ​ពី​ចំណេះដឹង​ដែល​បាន​រៀនសូត្រ​បាន​ពី​ការអភិវឌ្ឍន៍​សហគម​ន៍​ស្រះ​ជម្រក​ត្រី នៅក្នុង​តំបន់​ទន្លេសាប ទៅ​ដល់​ភ្នាក់ងារ​អភិវឌ្ឍន៍​ដទៃទៀត ដើម្បី​ពង្រីក​ការអភិវឌ្ឍន៍​បន្ថែម​នៅក្នុង​តំបន់​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស​។​
​អត្ត​បទ​៖ យូ វង្ស​

Tags: ខណ្ឌ​រដ្ឋបាល​ជលផលព័ត៌មានខេត្តសៀមរាបមន្ទីរ​កសិកម្ម​​រដ្ឋបាល​ខេត្តអង្គការ​អ្នកត្រួសត្រាយ​កម្ពុជា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខា​កាំកុងត្រូល​ខេត្ត​សៀមរាប​អះអាងថាគ្មាន​សារធាតុ​គីមី​ហាមឃាត់​ក្នុង​ម្ហូបអាហារ​ស្រស់ដាក់​លក់​នៅក្នុង​ផ្សារ​ពួក​ឡើយ​

សាខា​កាំកុងត្រូល​ខេត្ត​សៀមរាប​អះអាងថាគ្មាន​សារធាតុ​គីមី​ហាមឃាត់​ក្នុង​ម្ហូបអាហារ​ស្រស់ដាក់​លក់​នៅក្នុង​ផ្សារ​ពួក​ឡើយ​

នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបអះអាងថាការផ្សារភ្ជាប់​សុវត្ថិភាព​ចរាច​រណ៍ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​យើង​

នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបអះអាងថាការផ្សារភ្ជាប់​សុវត្ថិភាព​ចរាច​រណ៍ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​យើង​

ម្សិលមិញ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបរៀបចំ​ពិធី​អបអរសាទរដែល​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នៅ​កម្ពុជាទទួលបាន​អ្នកដំណើរ​ឆ្លងកាត់​ចំនួន​១០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨

ម្សិលមិញ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបរៀបចំ​ពិធី​អបអរសាទរដែល​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នៅ​កម្ពុជាទទួលបាន​អ្នកដំណើរ​ឆ្លងកាត់​ចំនួន​១០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.