Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្ស​ថ្នាក់​ទី​៤ដល់ទី​៦នៅក្នុង​រមណីយដ្ឋាន​អង្គរ​ទទួល​ការអប់រំ​ឱ្យ​ចេះ​កាត់បន្ថយ​សំរាម​

ដោយ Pothe Thun
18/12/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ម្សិលមិញ​នេះ សិស្សានុសិស្ស​ដែល​កំពុង​រៀន​ថ្នាក់​ទី​៤,៥ និង​ទី​៦ នៅក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ទទួល​ការបណ្ដុះបណ្តាល​ក្នុង​គម្រោង​អប់រំ​បរិស្ថាន ដែល​ជា​គម្រោង​ដែល​មាន​ការសហការ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ស្ថាប័ន​ធានា​គុណភាព​ជប៉ុន (JQA) មន្ទីរអប់រំ យុវជន និង​កីឡា និង​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា​។ សិស្សានុសិស្ស​ទាំង​នោះ ត្រូវបាន​អប់រំ​ឱ្យ​ស្គាល់​សំរាម ប្រភព​ដែល​បណ្ដាលឱ្យមាន​សំរាម របៀប​កាត់បន្ថយ​សំរាម រួម​និង​ដំណោះស្រាយ​ជា​ដើម​។​ល​។

​ការអប់រំ​បរិស្ថាន​ចំពោះ​កុមារ​តូចៗ ត្រូវបាន​មើលឃើញថា​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រោះ​វា​ជា​គ្រឹះ​សម្រាប់​ការអប់រំ​នៅ​ពេល​ពួកគេ​រៀន​ថ្នាក់ខ្ពស់ និង​ក្លាយ​ជា​ពលរដ្ឋ​ដ៏​ល្អ​មួយ​រូប​នា​ពេលអនាគត​។ សាលាបឋមសិក្សា​គំរូ​៣ ត្រូវបាន​គម្រោង​ជ្រើសរើស​ដើម្បី​អនុវត្តន៍​កម្មវិធី​អប់រំ​បរិស្ថាន នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​លោក ឡៅ គឹម​លាង តំណាង​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា និង​ជា​គ្រូ​បង្គោល​ក្នុង​វគ្គ​បណ្ដុះបណ្តាល​ខាងលើ​បាន​ឱ្យដឹងថា មេរៀន​ស្នូល​សំខាន់​សម្រាប់​ការអប់រំ​កុមារ​ទាក់ទង​នឹង​បរិស្ថាន​នេះ ដំបូង​ឱ្យ​ក្មេង​ទាំងនោះ​យល់ដឹង​តើ​អ្វី​ជា​សំរាម​ជាមុនសិន ។ លោក​បន្ថែមថា នៅ​ពេល​ពួកគេ​ចាប់ផ្តើម​យល់​ពី​បញ្ហា​ទាំងអស់ នោះ​ពួកគេ​នឹង​ងាយ​ចាប់អារម្មណ៍ ហើយ​នឹង​យល់​ពី​ផលប៉ះពាល់​បរិស្ថាន​។ លោក គឹម​លាង បន្តថា ប្លង់​មេរៀន​ដែល​ដាក់​បង្រៀន គឺ​អនុវត្តន៍​តាម​កង PDCA គឺ​Plan (​ដាក់​គោលដៅ រៀបចំ​ផែនការ​ដើម្បី​កាត់បន្ថយ​សំរាម​) Do (​ចាប់​ធ្វើ​ទៅ​តាម​ផែនការ​ដែល​បាន​គិត​) Check (​តាមដាន​មើល​ថា តើ​បាន​សម្រេច​គោលដៅ​ប៉ុណ្ណា​)? និង Act ( តើ​ត្រូវធ្វើ​យ៉ាងណា​ទើប​រឹតតែ​ប្រសើរ​)?

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោក ឡៅ គឹម​លាង បន្តទៀតថា សាលា​បឋមសិក្សា​ចំនួន​៣ ដែល​ត្រូវបាន​ជ្រើសរើស​ជា​សាលា​គំរូ​សម្រាប់​អនុវត្តន៍​គម្រោង​លើក​នេះ​មាន​សាលាបឋមសិក្សា​គោក​គ្រើល សាលាបឋមសិក្សា​ដូន​ឳ និង​សាលាបឋមសិក្សា​ត្រពាំង​ស្វាយ​។ ហើយ​គម្រោង​នេះ​បាន​ប្រមូល​សិស្ស​ទាំង​៣​ថ្នាក់​បញ្ចូល​គ្នា​មាន​សិស្ស​ថ្នាក់​ទី​៤,៥ និង​ទី​៦ ដើម្បី​បង្រៀន​ពី​មេរៀន​បរិស្ថាន​ផ្សេងៗ​ចំនួន​មួយ​ព្រឹក ហើយ​ពួកគេ​នឹង​ឆ្លងកាត់​ការអនុវត្ត​ផ្ទាល់​ជាមួយ​គ្រូ​បន្ទុក​ថ្នាក់​ចំនួន ៣​ខែ​បន្ថែមទៀត​។​

​លោក សា​តុ​រុ តំណាង​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន បានឱ្យដឹងថា ការអប់រំ​នេះ​ពិត​ជា​សំខាន់​ណាស់ ដើម្បី​ឱ្យ​ពួកគេ​ម្នាក់ៗ​មានទឹក​ចិត្ត​ចង់​ចូលរួម​សម្អាត​បរិស្ថាន ហើយ​មិនមែន​តែ​រឿង​សំរាម​តែមួយ​មុខ​ទេ បើ​និយាយ​ពី​សំរាម​គឺ​ចាប់ផ្តើម​ពី​ការ​មិន​ចោល​សំរាម​ពាសវាល​ពាសកាល ចេះ​គ្រប់គ្រង ការកាត់បន្ថយ និង​ការមិន​ប្រើ​ហួស​តម្រូវការ​ជាដើម​។ លោក សា​តុ​រុ បន្តថា ការអប់រំ​ឱ្យ​មនុស្ស​ចូលរួម​សម្អាត​បរិស្ថាន​នេះ គឺ​ត្រូវការ​ការចូលរួម ដូច្នេះហើយ​ទើប​គម្រោង​ចាប់​យក​កូនសិស្ស​ថ្នាក់​បឋម ដោយ​រំពឹងថា ពួកគេ​នឹង​ចាប់ផ្តើម​យល់​ពី​បញ្ហា​នេះ​តាំងពី​ពេល​នេះ​ទៅ និង​រហូត​ដល់​ពួកគេ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​មួយរូប​ក្នុង​សង្គម​។​

​គួររម្លឹកថា នេះ​ជា​លើក​ទី​១១ ហើយ ដែល​កម្មវិធី​អប់រំ​បរិស្ថាន​ត្រូវបាន​រៀបចំ​នៅ​តាម​សាលា​បឋមសិក្សា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក្រោយ​គម្រោង​នេះ​ចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ ២០០៤​មក​។ គម្រោង​នេះ​បាន​ចូលមក​ក្នុង​តំបន់​អង្គរ ពីព្រោះ​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន បាន​ធ្វើ​ការបញ្ចូល​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន ISO 14001 នៅ​ក្នុង​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​ដើម្បី​ធ្វើ​សកម្មភាព​ផ្ទាល់ ស្ថាប័ន​ធានា​គុណភាព​ជប៉ុន ក៏បាន​ដំណើរការ​គម្រោង​របស់​ខ្លួន ដើម្បី​ជា​ចំណេះដឹង​ចំពោះ​ក្មេងៗ​ឱ្យ​មាន​ទម្លាប់​ល្អ​ទាក់ទង​នឹង​បរិស្ថាន​ចាប់ពី​តូចៗ​តទៅ​៕ អត្ត​បទ​: ហា​នី​

Tags: ព័ត៌មានខេត្តសៀមរាប​រមណីយដ្ឋាន​អង្គរ​សំរាមអប់រំអប់រំ​បរិស្ថានអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អត្រា​ស្លាប់​របស់​ទារកនិង​កុមារ​អាយុក្រោម​៥​ឆ្នាំនៅកម្ពុជាមាន​ការថយចុះតែ​បើ​ប្រៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​អត្រា​ស្លាប់​នេះ​នៅតែ​ខ្ពស់​ជាងគេ​

អត្រា​ស្លាប់​របស់​ទារកនិង​កុមារ​អាយុក្រោម​៥​ឆ្នាំនៅកម្ពុជាមាន​ការថយចុះតែ​បើ​ប្រៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​អត្រា​ស្លាប់​នេះ​នៅតែ​ខ្ពស់​ជាងគេ​

សិប្បកម្ម​បុរាណ​ផ្នែក​សិល្បៈ​តាំង​លម្អនិង​ភ្លេងខ្មែរ​នៅ​សហគមន៍​កុដិ​សូរ​ទទួលបាន​ការគាំទ្រ​ច្រើនពីសំណាក់ភ្ញៀវទេសចរ​​

សិប្បកម្ម​បុរាណ​ផ្នែក​សិល្បៈ​តាំង​លម្អនិង​ភ្លេងខ្មែរ​នៅ​សហគមន៍​កុដិ​សូរ​ទទួលបាន​ការគាំទ្រ​ច្រើនពីសំណាក់ភ្ញៀវទេសចរ​​

អាជ្ញាធរ​ខេត្ត​សៀមរាបក្រើនរំលឹក​ដល់​លោក​អភិបាលរង​ស្រុក​​ដែល​ទើប​តែងតាំង​ថ្មីត្រូវ​យកចិត្តទុកដាក់លើ​បញ្ហា​សន្តិសុខ​សង្គមនិងសេវា​រដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​

អាជ្ញាធរ​ខេត្ត​សៀមរាបក្រើនរំលឹក​ដល់​លោក​អភិបាលរង​ស្រុក​​ដែល​ទើប​តែងតាំង​ថ្មីត្រូវ​យកចិត្តទុកដាក់លើ​បញ្ហា​សន្តិសុខ​សង្គមនិងសេវា​រដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.