ក្រសួងទេសចរណ៍ជម្រុញឲ្យមានការប្រើប្រាស់ ការចុះបញ្ជីស្នាក់នៅទេសចរណ៍តាមប្រព័ន្ធអនឡាញ ដើម្បីផលប្រយោជន៍គ្រប់គ្រងទិន្នន័យ-វិភាគទីផ្សារ និងរក្សាសុវត្ថិភាពភ្ញៀវទេសចរណ៍
ការចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា (Address www.accommodationregistar.net ) ដែលក្រសួងទេសចរណ៍ដាក់ឲ្យប្រើប្រាស់ក្នុងសេវាកម្មសណ្ឋាគារ-ផ្ទះសំណាក់នោះ មានសារសំខាន់ក្នុងគោលបំណង រក្សាទុកទិន្នន័យរាល់ការស្នាក់នៅរបស់ភ្ញៀវទេសចរសម្រាប់ការធ្វើអាជីវកម្ម ឬក៏ដើម្បីមូលហេតុសន្តិសុខសុវត្ថិភាពក្នុងការស្នាក់នៅ និងជាប្រយោជន៍ផងដែរ ដើម្បីទទួលបានសំណូមពររបស់ភ្ញៀវដែលបានស្នាក់នៅ ហើយដែលជាពិសេសនោះ គឺដើម្បីគ្រប់គ្រងបម្រែបម្រួលនៃតម្រូវការបន្ទប់ស្នាក់នៅរបស់ភ្ញៀវទេសចរ ។ នេះបើយោងតាមការឲ្យដឹងពីអ្នកជំនាញមកពីការិយាល័យសេវាកម្មផ្ទះភ្ញៀវ និងវាគ្មិនមកពីនាយកដ្ឋានគ្រប់គ្រងសេវាកម្ម នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា ដែលបានធ្វើឡើងនៅខេត្តសៀមរាប នារសៀលថ្ងៃទី០៤ ខែតុលា ...