ព្រះចៅអធិការវត្តព្រះឥន្ទ្រទេពប្រគល់បំណែកបដិមាចំនួន៤១ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុក

ព្រះចៅអធិការវត្តព្រះឥន្ទ្រទេពប្រគល់បំណែកបដិមាចំនួន៤១ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុក

បំណែកបដិមានិងថ្មចម្លាក់ចំនួន៤១ដុំ ត្រូវបានបានព្រះចៅអធិការវត្តព្រះឥន្ទទេព ព្រះនាម សែម សំ ពេញព្រះទ័យប្រគល់ជូនអាជ្ញាធរជាតិអប្សរាថែរក្សា កាលពីនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ក្រោយពីព្រះអង្គរបានប្រមូលយកទៅរក្សាទុកបណ្តោះអាសន្ន នៅក្នុងបរិវេណវត្តដែលស្ថិតនៅជ្រុងអាគ្នេយ៍នៃប្រាសាទបាយ័ន្ត។ ដោយបំណែកចម្លាក់ទាំង៤១ដុំនេះ ស្ថិតនៅរាយប៉ាយក្នុងបរិវេណវត្តព្រះឥន្ទទេព ហើយខ្លះទៀតនៅផ្នែកខាងក្រោយនៃខឿនព្រះអង្គទេព ហើយដើម្បីឱ្យមានសុវត្ថិភាព ព្រះអង្គក៏បានប្រមូលយកមករក្សាទុកនៅក្នុរោងផ្នែកខាងត្បូងវត្ត ការពារការបាត់បង់និងខូចខាតដោយប្រការផ្សេងៗ។ បើតាមលោក ឈូក សុម៉ាឡា ...

បដិមា​ព្រះ​សិរ​លោកេស្វរៈ​ចំនួន​មួយ​ត្រូវបាន​ប្រទះឃើញ​ពេល​កំណាយ​ជួសជុល​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​

បដិមា​ព្រះ​សិរ​លោកេស្វរៈ​ចំនួន​មួយ​ត្រូវបាន​ប្រទះឃើញ​ពេល​កំណាយ​ជួសជុល​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​

​បដិមា​ព្រះ​សិរ​ព្រះ​ពោធិសត្វ​លោ​កេ​សូរ ឬលោកេស្វរៈ​ចំនួន​មួយធ្វើ​ពី​ថ្មភក់ ត្រូវបាន​ប្រទះឃើញ​ខណៈ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ​នៅក្នុង​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​ជ្រុង​និរតី ដើម្បី​រក​ថ្ម​ដំបូល​ដែល​ធ្លាក់ចុះ​កប់​ក្នុង​គំនរ​ថ្ម​និង​ដីដំបូក​យកមក​ជួសជុល​ប្រាសាទ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ កន្លងមកនេះ​។​ ​តាម​ការបញ្ជាក់​របស់​លោក ស៊ា សុភា​រុន ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​តា​នៃ និង​ជា​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ បានឱ្យដឹងថា បដិមា​ព្រះ​សិរ​លោកេស្វរៈ ដែល​ក្រុមការងារ​ជួសជុល​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​ប្រទះឃើញ គឺមាន​ត្រឹមតែ​ព្រះ​សិរ​ប៉ុណ្ណោះ មាន​រូប​ព្រះពុទ្ធ​នៅលើ​ផ្នួងសក់ មាន​ត្រចៀក​ម្ខាង​ខាងស្តាំ ច្រមុះ​ឆែប ...

ពលរដ្ឋ​ម្នា​ក់នៅ​ឃុំ​បាគង ជីកដី​ប្រទះឃើញ​បដិមា​ធំ​មួយ​នៅក្នុង​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ​

ពលរដ្ឋ​ម្នា​ក់នៅ​ឃុំ​បាគង ជីកដី​ប្រទះឃើញ​បដិមា​ធំ​មួយ​នៅក្នុង​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ​

​បដិមា​ធំ​មួយ​ដែល​លម្អ​ដោយ​សំពត់​រំយោល​ទម្លាក់​មក​ខាងមុខ​មាន​ប្រវែង​បណ្តោយ​១១៤​សង់ទីម៉ែត្រ ទំហំ​ស្មា​៥៤​សង់ទីម៉ែត្រ និង​ចង្កេះ​ទំហំ​៤៤​សង់ទីម៉ែត្រ ត្រូវបាន​ប្រទះឃើញ​នៅ​ជ្រុង​ឦសាន​នៃ​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ នា​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ដោយសារ​ប្រជាជន​ដែល​រស់នៅ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង បាន​ជីក​យក​ដី​ទៅ​បំពេញ​កន្លែង​ទឹក​ដក់​ក្រោយ​ផ្ទះ​។​ ​លោក ថៃ មិច ជា​អ្នក​ប្រទះឃើញ​បដិមា បានឱ្យដឹងថា កន្លងមក​លោក​តែង​ជីក​យក​ដី​នៅ​កន្លែង​នេះ​បន្តិច កន្លែង​នោះ​បន្តិច​ក្នុង​ក​សិន្ធុ​ក្បែរ​ប្រាសាទ​ព្រះ​គោ​ដើម្បី​បំពេញ​កន្លែង​ទឹក​ដក់​ក្រោយ​ផ្ទះ​របស់គាត់ ដែល​ពីដំបូង​ឡើយ​លោក​មិន​នឹកស្មានថា​ជា​បដិមា​នោះទេ តែ​មើល​តាម​សណ្ឋាន​ថ្ម ...

Recommended

សូម Like និង Follow ពួកយើង