Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

បដិមា​ព្រះ​សិរ​លោកេស្វរៈ​ចំនួន​មួយ​ត្រូវបាន​ប្រទះឃើញ​ពេល​កំណាយ​ជួសជុល​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​

ដោយ Pothe Thun
09/10/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍

269
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បដិមា​ព្រះ​សិរ​ព្រះ​ពោធិសត្វ​លោ​កេ​សូរ ឬលោកេស្វរៈ​ចំនួន​មួយធ្វើ​ពី​ថ្មភក់ ត្រូវបាន​ប្រទះឃើញ​ខណៈ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ​នៅក្នុង​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​ជ្រុង​និរតី ដើម្បី​រក​ថ្ម​ដំបូល​ដែល​ធ្លាក់ចុះ​កប់​ក្នុង​គំនរ​ថ្ម​និង​ដីដំបូក​យកមក​ជួសជុល​ប្រាសាទ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ កន្លងមកនេះ​។​

​តាម​ការបញ្ជាក់​របស់​លោក ស៊ា សុភា​រុន ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​តា​នៃ និង​ជា​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ បានឱ្យដឹងថា បដិមា​ព្រះ​សិរ​លោកេស្វរៈ ដែល​ក្រុមការងារ​ជួសជុល​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​ប្រទះឃើញ គឺមាន​ត្រឹមតែ​ព្រះ​សិរ​ប៉ុណ្ណោះ មាន​រូប​ព្រះពុទ្ធ​នៅលើ​ផ្នួងសក់ មាន​ត្រចៀក​ម្ខាង​ខាងស្តាំ ច្រមុះ​ឆែប ព្រះភ័ក្ត្រ​ម្ខាង​ខ្សុះ​របក​សាច់​ថ្ម​។ សភាព​ខូចខាត​ទាំងនេះ ជាបឋម​មិនដឹងថា​មកពី​មូលហេតុ​អ្វី​ប្រាកដ​ទេ តែ​អាចជា​ការប៉ះទង្គិច​អ្វីមួយ​ធ្វើឱ្យ​បែក ឬ​គុណភាព​ថ្ម​នៅលើ​ថ្ពាល់​ម្ខាង​មិនសូវ​ល្អ ទើប​ធ្វើឱ្យ​ស្រទាប់​ថ្ម​របក​ចេញពី​ថ្ពាល់​។ ម្យ៉ាងវិញទៀត ចម្លាក់​មួយ​នេះ ក៏​ប្រហែល​មិន​ស្ថិតនៅ​ទីតាំង​នេះដែរ​កាលដើមឡើយ ព្រោះ​មិនមាន​ភស្តុតាង​ណាមួយ​បញ្ជាក់ថា​មាន​ដងខ្លួន​នៅ​កន្លែង​នេះ​ដូចគ្នា​។​

​លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ទទួលបន្ទុក​ចុះបញ្ជី​សារពើ​ភណ្ឌ​បុរាណវត្ថុ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ និង​ធ្វើការ​វាស់​ទំហំ​ព្រះ​សិរ​បដិមា​ព្រះ​ពោធិសត្វ​លោ​កេ​សូរ បានឱ្យដឹងថា ព្រះ​សិរ​នេះ​ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់​៥៤​ស​.​ម ទទឹង​២៧​ស​.​ម និង​កម្រាស់​៣៦​ស​.​ម​។​លោក សុ​ម៉ា​ឡា ក៏​បញ្ជាក់ដែរថា ព្រះ​សិរ​ព្រះ​ពោធិសត្វ​លោ​កេ​សូរ ឬ លោកេស្វរៈ ស្ថិតក្នុង​រចនាបថ​បាយ័ន ប្រហែល​ពី​ចុង​ស​.​វ​.​ទី​១២ និង​ដើម​ស​.​វ​.​ទី​១៣​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ លោ​កេ​សូ ឬ លោកេស្វរៈ គឺជា​ព្រះ​ពោធិសត្វ​ក្នុង​ពុទ្ធសាសនា​មហាយាន ដែលមាន​ករុណា​ធម៌​កំពូល​ក្នុងការ​ជួយសង្គ្រោះ​មនុស្សលោក​។ ក្នុង​សិល្បៈ​ខ្មែរ យើង​តែង​ឃើញ​ចម្លាក់​ប្រភេទ​នេះ​មាន​ព្រះ​ហ​ស្ថ​២, ៤ ឬ​៨ ដោយមាន​កាន់​កេតនភណ្ឌ ដូចជា​ខ្សែ​ផ្គាំ គម្ពីរ ផ្កាឈូក និង​ថូ ព្រមទាំង​ឆ្លាក់​រូប​ព្រះ​ពោធិសត្វ អមិតាភៈ អង្គុយ​ភាវនា​នៅលើ​ផ្នួងសក់ ដូចគ្នា​នឹង​បដិមា​ប្រាជ្ញា​បារ​មិ​តា​ដែរ​៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់ថា ព្រះ​សិរ​ព្រះ​ពោធិសត្វ​លោ​កេ​សូរ ឬ លោកេស្វរៈ បច្ចុប្បន្ន​ត្រូវបាន​ក្រុមការងារ​យកមក​រក្សា​ទុក​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ចុះបញ្ជី​និង​ថតរូប​ទុកជា​ឯកសារ ព្រមទាំង​រៀបចំ​បែបបទ​ស្នើរ​យកទៅ​រក្សាទុក​នៅ អភិរក្ស​ដ្ឋា​ន​អង្គរ​។​

​អត្ថបទ និង​រូបភាព ៖ ខេង ឧ​ត្ត​ម​
​ប្រភព​៖អាជ្ញាធរ​ជាតិ​អប្សរា​

Tags: បដិមាបុរាណ​វិទូប្រាសាទ​តា​នៃ​អាជ្ញាធរជាតិអប្សរាឧទ្យាន​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

ឯកឧត្តម ខៀវ កាញារីទ្ធ បើក​វគ្គ​ពង្រឹងសមត្ថភាព​ស្ដីពី​សារព័ត៌មាន​ឌីជីថល និង​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ

ពិធី​ប្រគល់​ពានរង្វាន់​សាលា​មេត្រីភាព បរិស្ថាន​អាស៊ាន​លើក​ទី​៣ និង​យុវជន​ឆ្នើម​មេត្រីភាព​អាស៊ាន លើក​ទី​១

ពិធី​ប្រគល់​ពានរង្វាន់​សាលា​មេត្រីភាព បរិស្ថាន​អាស៊ាន​លើក​ទី​៣ និង​យុវជន​ឆ្នើម​មេត្រីភាព​អាស៊ាន លើក​ទី​១

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​ពាក់ព័ន្ធ​ទៅនឹង​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​តាម​បណ្ដា​ក្រុង​ស្រុក​នាពេល​កន្លងមក​

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​ពាក់ព័ន្ធ​ទៅនឹង​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​តាម​បណ្ដា​ក្រុង​ស្រុក​នាពេល​កន្លងមក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.