Wednesday, March 3, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ បើក​វគ្គ​ពង្រឹងសមត្ថភាព​ស្ដីពី​សារព័ត៌មាន​ឌីជីថល និង​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ

ដោយ Pothe Thun
09/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
15
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​វគ្គ​ពង្រឹងសមត្ថភាព​ស្ដីពី​សារព័ត៌មាន​ឌីជីថល និង​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​ព័ត៌មាននិង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មានបានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ ក្រោម​វត្តមានអញ្ជើញ​ជា​អធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាននិង​មាន​គ្រូ​ឧទ្ទេសនាមដោយ ឯកឧត្តម មឿ​ន ឈាន​ណា​រិ​ទ្ធ ទីប្រឹក្សា​ក្រសួង​ព័ត៌មាននិង​ជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាននៅ​សាកលវិទ្យាល័យ​កម្ពុជា និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​។​

​តាម​ការបញ្ជាក់​របស់ ឯកឧត្តម យ៉ែម ណ​យ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង ប្រធាន​នាយកដ្ឋាន​ព័ត៌មាន បានអោយដឹងថា វគ្គ​ពង្រឹងសមត្ថភាព​នេះ រៀបចំឡើង ដើម្បី​ផ្តល់​ចំណេះដឹង និង​ជំនាញ​ដល់​មន្ត្រី​ព័ត៌មាន​នៃ​ក្រសួង​ព័ត៌មាន ទាក់ទង​នឹង​សារព័ត៌មាន​ឌីជីថល ស្ថានភាព​នៃ​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តោត​ជាក់លាក់​ទៅលើ​របៀប​យក​ព័ត៌មាន និង​ការសរសេរ​ព័ត៌មាន​ឌីជីថល ព្រមទាំង​វិធីសាស្ត្រ មួយចំនួន​ក្នុងការ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​។ មន្ត្រី​ព័ត៌មាន​នៃ​ក្រសួង​ព័ត៌មាន នឹង​បាន​យល់​នូវ​ភាពខុសគ្នា​រវាង​របៀប​សរសេរ ព័ត៌មាន​បែប​ប្រពៃណី ដែល​ចុះផ្សាយ​ក្នុង​កាសែត វិទ្យុ ទូរទស្សន៍ និង​ព័ត៌មាន​ឌីជីថល ដែល​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ថឺ​ណិ​ត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ បន្ទាប់ពី​បញ្ចប់ វគ្គ​ពង្រឹងសមត្ថភាព​នេះ សិក្ខាកាម​ទាំងអស់ នឹង​បាន​យល់​អំពី​អ្វី​ទៅជា សារព័ត៌មាន​ឌីជីថល របៀប​សរសេរ​ព័ត៌មាន​ឌីជីថល​ដែល​ទាក់ទាញ ព្រមទាំង រចនាសម្ព័ន្ធ​អត្ថបទ​ព័ត៌មាន​ឌីជីថល​ទាំងមូល​។

​មាន​ប្រសា​ស​ន៏​បើក​វគ្គ​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន ចាត់ទុក​វគ្គ​បណ្តុះបណ្តាល​នេះ​ថា ជា​វគ្គ​បណ្តុះបណ្តាល​មាន​សា​រះ​សំខាន់​សម្រាប់​មន្ត្រី ព័ត៌មាន ឲ្យ​បាន​យល់ដឹង​ពី​ការសរសេរ​ព័ត៌មាន​ឌីជីថល និង​ការទប់ស្កាត់​ព័ត៌មាន ក្លែងក្លាយ​។ តាមរយ​នេះដែរ ក្រសួង​ព័ត៌មាន គ្រោង​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល ដល់ អ្នកសារព័ត៌មាន អោយបាន​យល់ដឹង​ពី គណៈកម្មាធិការ​វប្ប​ធ​ម៏ អាស៊ាន វគ្គប​ណ្តុះ បណ្តាល​ការយក​ព័ត៌មាន​តាមរយះ​ទូរ​សព្ទ័​ដៃ​ស្មា​ត​ហ្វូ​ត ដើម្បី​ថត​ផ្សាយបាន ដោយ​ងាយស្រួល​។ ជាមួយនេះដែរ​ក៏​នឹងធ្វើ​ការបណ្តុះបណ្តាល​ផ្នែក​ច្បាប់ ដើម្បី ឲ្យ​មន្ត្រី​ព័ត៌មាន បាន​យល់ដឹង​នូវ​អ្វីដែល​នៅ​ជុំវិញខ្លួន ក៏ដូចជា​កិច្ចការងារ និង​ច្បាប់​ផ្សេងៗ​។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ: គោលដៅទី៥ស្រុកស្វាយលើ និងស្រុកជីក្រែង

រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ: គោលដៅទី៥ស្រុកស្វាយលើ និងស្រុកជីក្រែង

02/03/2021
អាជ្ញាធរខេត្តសៀមរាប បង្កើតក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ក្នុងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

អាជ្ញាធរខេត្តសៀមរាប បង្កើតក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ក្នុងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

02/03/2021

ទាក់ទង​ទៅនឹង​ការងារ​ព័ត៌មាន ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន លើកឡើងថា កាលពី​ចុង​សតវត្ស​ទី ២០ នៅមាន​ប្រព​ន្ធ័​អ៊ិន​ថ័​រ​ណិ​ត​កើតមានឡើង ហើយ​បាន​ប្រើប្រាស់ ធ្វើ​ឲ្យ​មនុស្ស​មានការ​រីកចំរើន ដោយ​ទទួលបាន​ព័ត៌មាន គ្រប់គ្រាន់ ដើម្បី​តាមដាន​ពិនិត្យ និង​សម្រេច​កិច្ចការងារ​ផ្សេងៗ ។ ប៉ុន្តែ​នៅក្នុង​សតវត្ស​ទី​២១​នេះ ជា​សតវត្ស​នៃ​លំហូរ​ព័ត៌មាន គឺមាន​ព័ត៌មាន​ច្រើនណាស់ ធ្វើ​ឲ្យ​មនុស្ស​មើល​មិន​អស់​នោះទេ ដោយ​ជ្រើសរើស​យកតែ​ព័ត៌មាន​ណា​ដែល​ស្របទៅនឹង​គំនិត និង​អ្វីដែល​ខ្លួន​ពេញចិត្ត​ដោយ​មិនបាន​យក​ព័ត៌មាន​ទាំងអស់នោះ មក​ធ្វើការ​ថ្លឹងថ្លែង​នោះទេ ដែលជា​មូលហេតុ​បង្ក​ទៅជា​បាតុភាព​ព័ត៌មាន​ក្លែងក្លាយ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​នូវ​ប្រសាសន៍​របស់​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ដែល​បាន​លើកឡើងថា សម័យ​ក្រោយ​សច្ចធម៌ គឺ​ព័ត៌មាន​ខ្លះ​ពិត ប៉ុន្តែ​គេ​បាន​បន្ថែម​បន្តិច​ប​ន្ទួ​ច ឲ្យ​ក្លាយទៅជា​ការ​បំផុស​កំហឹង​របស់​មហា​ជន និង​ការរើសអើង​ជាតិ​សាសន៍​ជាដើម​។ បានន័យថា​ការពិត​នៃ ព្រឹ​ត្ត​ការណ៍ មិន​សំខាន់​នោះទេ ការសំខាន់​គឺ​ផ្តោតទៅលើ​បេះដូង​របស់​មនុស្ស​។ ដូច្នេះ នាពេល បច្ចុប្បន្ននេះ រាល់​ដំណឹង​ទាំងអស់ មិន​ត្រឹមតែ​ជា​មូលដ្ឋាន​នៃ​ចំណេះ និង​ការពិចារណា​នោះទេ ប៉ុន្តែ​នឹង​ក្លាយទៅជា​គ្រប់​បែក​១ បើសិនជា​មិនមាន​ការ​ប្រុង​ប្រ​យ្ន័​ត​នោះទេ​។ កាលពីមុន មានរឿង​អ្វីមួយ​ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​ប្រព​ន្ធ័​ផ្សព្វផ្សាយ​សង្គម FACEBOOK ត្រូវបាន​គេ​គេ​ជឿជាក់ តែ​ឥឡូវនេះ ការជឿជាក់ មានការ​ថយចុះ​ច្រើន ប៉ុន្តែ​ពេលនេះ​គេ​ផ្តោតលើ​ប្រព​ន្ធ័​YouTube គេ​ជឿ​ដោយសារ មាន​រូប ហើយ​អ្នក​មិន ចេះអក្សរ ក៏​អាច​មើល​យល់​បានដែរ​។ ដូច្នេះ​ការងារ​ដែល​សំខាន់​របស់​មន្ត្រី​ព័ត៌មាន គឺ​ការស្វែងយល់​ពី​ដំណឹង និង​ការស្រាវជ្រាវ​ស្វែងរក​ប្រភព​ដំណឹង ព្រោះ​ការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ គឺ​នៅពេលណា​ដែល​យក​ព័ត៌មាន​ពិត និង​តួលេខ​ច្បាស់លាស់ មក​ផ្សព្វផ្សាយ​វិញ កុំ​នៅចាំ​យូរ​នាំ​តែមាន​បញ្ហា​កើតឡើង​។ ដើម្បី​អាចធ្វើ​កិច្ចការងារ​នេះ​បាន​គឺ​ទាមទារ​ឲ្យ​មន្ត្រី​ព័ត៌មាន មាន​កិច្ចសហការ​ល្អជា​មួយ​គ្រប់ផ្នែក​ពាក់​ព​ន្ធ័​ទាំងអស់ ព្រោះ​មិនអាច​ធ្វើ កិច្ចការ​ព័ត៌មាន​បាន​ជោគជ័យ​តែម្នាក់ឯង​បាន​នោះទេ សំខាន់​គឺ​ការរួម​គ្នា និង​ការធ្វើ​ដោយ ប្រទាក់ក្រឡា​គ្នា​៕

​ដោយនៅ​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានប្រគល់ នូវ​រថយន្ត Mazda Pick Up ១​គ្រឿង​ជូន​ដល់​ក្រុមការងារ ផលិត​បទ​យក​ការ​ណ៏ ជា​ភាសា​បាំង នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​។​
​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​បញ្ជាក់ថា ការផ្តល់ជូន​នូវ​រថយន្ត ១ គ្រឿង​នេះ រួមទាំង​សំភារៈ​ប​ច្ចេ​សទេស និង​កាំ​មេ​រ៉ា​ថត​ដល់​ក្រុមការងារ​ភាសា​បារាំង​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា គឺ​ចង់​ពង្រឹងគុណភាព​ការងារ និង​ជម្រុញ​ឲ្យ​មានការ ផលិត​បទ​យក​ការ​ណ៏ ឲ្យ​បាន​ទៀត​ទាត់ ប្រចាំ​សប្តាហ៍ ដើម្បី​យកមក​ចាក់ផ្សាយ​ជា​ភាសា​បារាំង និង​បក​ជា​ភាសា​ខ្មែរ​ផងដែរ​។ ទន្ទឹមនេះ ឯកឧត្តម ក៏​នឹង​នៅ​បន្ត​ជម្រុញ​លើកទឹកចិត្ត ដល់​ក្រុមការងារ​ផលិត​បទ​យកការណ៍​ជា​ភាសា​បារាំង នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា កាន់​តែមាន​គុណភាព និង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន ទាំង​ក្នុង និង​ក្រៅប្រទេស​។​

នៅក្នុង​ឱកាស​នោះ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ក្នុង នាម​ក្រុមការងារ​ផលិត​បទ​យកការណ៍​ជា​ភាសា​បារាំង បាន​សំដែង​នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែលជា​និច្ចកាល​តែងតែ គាំទ្រ​ទាំង​ស្មារតី និង​សំភារៈ ដើម្បី​អាចអោយ​ក្រុមការងារ ចេញទៅ​ផលិត​បទ​យកការណ៍​បាន​ងាយស្រួល និង​ប្រកបដោយ​គុណភាព ។ តាមរយៈ​នេះ ក្រុមការងារ​ភាសា​បារាំង នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​សន្យាថា​នឹង​ប្រឹងប្រែង​ក្នុងការ បំពេញ​កិច្ចការងារ​ឲ្យ​បាន​កាន់តែ​ល្អ​បន្ថែមទៀត ពិសេស​ការផលិត​បទ​យកការណ៍ ដែលមាន​សារប្រយោជន៍​សម្រាប់​សង្គម និង​អ្នកទស្សនា​ទាំងអស់គ្នា​៕


​អត្ថបទ និង​រូបភាព ៖ ក្រសួង​ព័ត៌មាន​

Tags: ក្រសួងព័ត៌មានព័ត៌មាន​ឌីជីថលឯកឧត្តម ខៀវ កាញារីទ្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធី​ប្រគល់​ពានរង្វាន់​សាលា​មេត្រីភាព បរិស្ថាន​អាស៊ាន​លើក​ទី​៣ និង​យុវជន​ឆ្នើម​មេត្រីភាព​អាស៊ាន លើក​ទី​១

ពិធី​ប្រគល់​ពានរង្វាន់​សាលា​មេត្រីភាព បរិស្ថាន​អាស៊ាន​លើក​ទី​៣ និង​យុវជន​ឆ្នើម​មេត្រីភាព​អាស៊ាន លើក​ទី​១

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​ពាក់ព័ន្ធ​ទៅនឹង​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​តាម​បណ្ដា​ក្រុង​ស្រុក​នាពេល​កន្លងមក​

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​ពាក់ព័ន្ធ​ទៅនឹង​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​តាម​បណ្ដា​ក្រុង​ស្រុក​នាពេល​កន្លងមក​

ប្រតិភូ​ក្រសួងមហាផ្ទៃ ចុះ​ត្រួតពិនិត្យនិង​វាយតម្លៃ​កិច្ចការរដ្ឋបាល​រាជធានី ខេត្ត ក្នុង​ការិយបរិច្ឆេទ​២០១៨ នៅ​រដ្ឋបាល​ខេត្តសៀមរាប​

ប្រតិភូ​ក្រសួងមហាផ្ទៃ ចុះ​ត្រួតពិនិត្យនិង​វាយតម្លៃ​កិច្ចការរដ្ឋបាល​រាជធានី ខេត្ត ក្នុង​ការិយបរិច្ឆេទ​២០១៨ នៅ​រដ្ឋបាល​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ភ្នំភ្លើង  ព្រួសផេះឡើងលើផ្ទៃអាកាសកម្ពស់ ៥គីឡូម៉ែត្រ

ភ្នំភ្លើង  ព្រួសផេះឡើងលើផ្ទៃអាកាសកម្ពស់ ៥គីឡូម៉ែត្រ

02/03/2021
ប្រទេសចិននឹងផ្តល់វ៉ាក់សាំងដល់ ប្រទេសប៉ូឡូញ ស្របទៅតាមតម្រូវការ

ប្រទេសចិននឹងផ្តល់វ៉ាក់សាំងដល់ ប្រទេសប៉ូឡូញ ស្របទៅតាមតម្រូវការ

02/03/2021
ថៃរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៨០នាក់ នៅថ្ងៃចន្ទនេះ

ថៃរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៨០នាក់ នៅថ្ងៃចន្ទនេះ

01/03/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (268)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,185)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,943)
  • ព័ត៌មានជាតិទូទៅ (70)
  • ព័ត៌មានអន្តរជាតិ (473)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (356)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (610)
  • សាសនា និង មនុស្សធម៌ (448)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.