Wednesday, January 20, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​ពាក់ព័ន្ធ​ទៅនឹង​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​តាម​បណ្ដា​ក្រុង​ស្រុក​នាពេល​កន្លងមក​

ដោយ Pothe Thun
10/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​ពាក់ព័ន្ធ​ទៅនឹង​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​តាម​បណ្ដា​ក្រុង​ស្រុក​នាពេល​កន្លងមក​
13
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​នា​រសៀល​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្តម ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​ពាក់ព័ន្ធ​ទៅនឹង​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​តាម​បណ្ដា​ស្រុក ក្រុង​ទាំង​១២​របស់​ខេត្ត ដោយមាន​ការចូលរួម​ពី លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​នានា អភិបាល​អភិបាលរង ក្រុង -​ស្រុក ជាច្រើន​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​ស្តាប់ របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ អង្គភាព​អំពី​ផលប៉ះពាល់ ដោយសារ​គ្រោះរាំងស្ងួត និង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក ដែលនាំឱ្យ​ខូចខាត​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ខូចខាត​ផលដំណាំ ងាប់ និង​លិចលង់​សន្ទូង របស់​បង​ប្ងូ​ន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ភូមិសាស្ត្រ ក្រុង​-​ស្រុក នៃ​ខេត្តសៀមរាប​ចាប់ពី​អំឡុង​ខែសីហា រហូតដល់​ខែកញ្ញា ឆ្នាំ​២០១៩ ដែល​ក្នុង​រយៈពេល​ពី​ខែ​ចុង​ក្រោយនេះ​ស្រុក​មួយចំនួន​នៅ​ខេត្ត មាន​ករណី​គ្រោះមហន្តរាយ​កើតឡើង​បន្តបន្ទាប់​ដោយសារ​គ្រោះធម្មជាតិ​ធ្វើ​ឲ្យ​ប៉ះពាល់​ភាពរាំងស្ងួត គ្រោះទឹកជំនន់ ឧ​ប្ប​ទ្ទេវ​ហេតុ​ផ្សេង​ដល់​ក្រុង​-​ស្រុក​ទាំងអស់​របស់​ខេត្តសៀមរាប ។

​ឯកឧត្តម ង៉ាន់ ភិ​រុណ មានប្រសាសន៍ថា ស្នើសុំ​ដល់​អាជ្ញាធរ​ក្រុង ស្រុក​ធ្វើ​របាយការណ៍​ឲ្យ​បានច្បាស់លាស់​ផ្តល់​មក​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ឱ្យបាន​ទៀងទាត់​តាម​ប្រក្រតីទិន​ដែល​បានកំណត់​តាម​ខែ​នីមួយៗ ដើម្បី​ក្រុមការងារ​មាន​មូលដ្ឋាន​ធ្វើ​របាយការណ៍ ជូនទៅ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ជ្រាប ហើយ​មាន​វិធាន​ឆ្លើយតប និង​ដោះស្រាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងស្ថានភាព​កំពុង ខ្វះខាត ។ ពាក់​ព័​ន្ឋ​ទៅនឹង​ផលប៉ះពាល់​គ្រោះរាំងស្ងួត និង​ជំនន់​ទឹកភ្លៀង ក្នុង​រដូវវស្សា​នេះ ស្រុក​ខ្លះ​ក៏​ទទួលបាន​ស្រូវពូជ​ពី​ក្រសួងកសិកម្ម និង​ពី​រាជរដ្ឋាភិបាល ។
​ឯកឧត្តម ក៏​បាប​បញ្ជាក់ និង​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ចំពោះ​រថយន្ត​ធុន​ធំ​ដឹក​លើស​ទម្ងន់​ឆ្លងកាត់​ភូមិសាស្ត្រ​របស់ខ្លួន ដឹក​ខ្សាច់ ឬ​ដឹក​ផលិតផល​អ្វី​ក៍ដោយ ឆ្លងកាត់​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ជៀសវាង​ការបាក់​ស្រុត​នាំ​ឲ្យ​ខូចខាត​ផ្លូវ និង​ខាតបង់​ថវិកាជាតិ ។

ព័ត៌មានជាតិ ថ្មីៗ

វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

19/01/2021
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

19/01/2021

​សូម​ជំរាប​ថា ៖ បើតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ផលប៉ះពាល់​ឆ្នាំ​២០១៩​នេះ បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ដោយសារ​លង់ទឹក ចំនួន ១១ នាក់ (​ស្រី ចំនួន ១​នាក់​) ភាពរាំងស្ងួត បាន​នាំឱ្យ​ខូចខាត​ប៉ះពាល់ ដល់​ក្រុង​-​ស្រុក ចំនួន ១១ ឃុំ​ចំនួន ៧៤ ភូមិ​ចំនួន ៥៨៥ ក្នុងនោះ​គ្រួសារ ចំនួន ៤៣ ៨៩៣ គ្រួសារ​,- ប៉ះពាល់​ស្រូវពង្រោះ ចំនួន ៣៦ ០៨៩ ហិកតា ។ ដោយ​ប៉ះពាល់​ស្រូវ​សន្ទូង​ចំនួន ១៥៥​ហិកតា ជាមួយគ្នា​នោះ​លិចលង់​ទីធ្លា​មន្ទីរពេទ្យបង្អែក​ស្រុក និង​មណ្ឌល​សុខភាព ២​កន្លែង លិច​ទីធ្លា​សាលារៀន ២១ កន្លែង លិច​ទីធ្លា​ផ្សារ ១ កន្លែង លិច​ផ្ទះ​ប្រជាពលរដ្ឋ​កម្រិតធ្ងន់ ចំនួន ៥ ខ្នង លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​កម្រិត​ស្រាល ចំនួន ៩១០ ខ្នង លិច​ផ្លូវ ៨៧ កន្លែង ស្មើនឹង​ប្រវែង ៤០ ៨០៦ ម៉ែត្រ ទឹក​ហូរ​ច្រោះ​ដាច់​ផ្លូវ ២៨ កន្លែង ស្មើនឹង​ប្រវែង ៥៧៥ ម៉ែត្រ ដាច់​ស្ពាន ២ កន្លែង ប្រវែង ២៧ ម៉ែត្រ ទឹក​ហូរ​ដាច់​ទំនប់ និង​ខ្នង​ប្រឡាយ ៣​ខ្សែ ប្រវែង ២ ១៣៥ ម៉ែត្រ ។

 

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក លីវ សុខុន​

Tags: គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាបគ្រោះមហន្តរាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិភូ​ក្រសួងមហាផ្ទៃ ចុះ​ត្រួតពិនិត្យនិង​វាយតម្លៃ​កិច្ចការរដ្ឋបាល​រាជធានី ខេត្ត ក្នុង​ការិយបរិច្ឆេទ​២០១៨ នៅ​រដ្ឋបាល​ខេត្តសៀមរាប​

ប្រតិភូ​ក្រសួងមហាផ្ទៃ ចុះ​ត្រួតពិនិត្យនិង​វាយតម្លៃ​កិច្ចការរដ្ឋបាល​រាជធានី ខេត្ត ក្នុង​ការិយបរិច្ឆេទ​២០១៨ នៅ​រដ្ឋបាល​ខេត្តសៀមរាប​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បើក​បណ្ដុះបណ្ដាល​ស្ដីពី​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការបើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បើក​បណ្ដុះបណ្ដាល​ស្ដីពី​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការបើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​

លោក ហ៊​ន ឬ​ទ្ធិ ត្រូវបាន​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​ជា​អភិបាលស្រុក​ស្រីស្នំ​

លោក ហ៊​ន ឬ​ទ្ធិ ត្រូវបាន​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​ជា​អភិបាលស្រុក​ស្រីស្នំ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

19/01/2021
រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

24/08/2020
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

24/08/2020

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (256)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,121)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,851)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (444)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (329)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (436)
  • សេដ្ឋកិច្ច និង កសិកម្ម (113)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.