Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បើក​បណ្ដុះបណ្ដាល​ស្ដីពី​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការបើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​

ដោយ Pothe Thun
10/10/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បើក​បណ្ដុះបណ្ដាល​ស្ដីពី​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការបើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដោយមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​មួយ ស្ដីពី​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការបើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព ក្នុង​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ជូន​ដល់​ជន​បង្គោល​ដែលជា​ទីប្រឹក្សា​យុវជន និង​យុវជន​កាកបាទក្រហម​កម្ពុជា សរុប​ចំនួន​៣៥​នាក់ មកពី​វិទ្យាល័យ ១០​មករា​១៩៧៩ , វិទ្យាល័យ​សម្ដេចឪ និង វិទ្យាល័យ​អង្គរ ក្នុង​គោលបំណង​បង្ហាញ​អំពី​ស្ថានភាព​បើកបរ​ក្រោម​ឥ​ទ្ឋិ​ពល​នៃ​គ្រឿង​ស្រវឹង​និង​ហានិភ័យ​ដោយ មិន​ពាក់មួក​សុវត្ថិភាព រៀបចំ​ផែនការ​បណ្តុះបណ្តាល​នៅតាម​សាលារៀន​និង​នៅតាម​ទីសាធារណៈ​។​

​លោក ឃឹម សុផល ប្រធាន​សម្របសម្រួល​គ​ម្រោ​ង​យុវជន​កាកបាទក្រហម​កម្ពុជា និង​សុវត្ថិភាព​ចរាចរណ៍ នៃ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា ៖ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ណាស់ ជា​ចំណេះដឹង​សម្រាប់​យើងទាំងអស់គ្នា ដើម្បី​រួមគ្នា​ទាំង​ការអនុវត្ត​និង​ការផ្សព្វផ្សាយ និង​ពន្យល់​ណែនាំ​ជូន​ដល់​មហាជន​ទូទៅ ព្រោះថា​គ្រោះថ្នាក់​ចរាចរណ៍ បាន​បង្ក​ឲ្យ​មានការ​ខាតបង់​ទ្រព្យសម្បត្ដិ អាយុជីវិត​មនុស្ស និង បន្សល់ទុក​នូវ​បញ្ហា​ពិការភាព កុមារកំព្រា ស្ដ្រី​មេម៉ាយ ចាស់​ឥត​ទីពឹង និង​បញ្ហា​សង្គម​ផ្សេងៗ​មួយចំនួនទៀត ហើយក៏​ជាការ​ពិត​ដែល​បញ្ហា​ទាំងអស់នេះ គឺ​បង្កឡើង​ដោយ​បុគ្គល​ម្នាក់ ឬ​មនុស្ស​មួយក្រុម​ក៏ពិតមែន ប៉ុន្តែ​វា​ជា​ភារកិច្ច​ទទួលខុសត្រូវ​រួម​របស់​យើងទាំងអស់គ្នា​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ស៊ុ សំអន នាយក​ប្រតិបត្តិ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន អំពាវនាវ​ដល់​សិក្ខាកាម​ទាំងអស់​ដែលជា​យុវជន​គំរូ និង​ជា​ជន​បង្គោល សូម​ចូលរួមចំណែក​ធ្វើជា​គំរូ​តាមរយៈ​ការ​អនុវត្ដ​ជាក់ស្ដែង លើ​ការប្រើប្រាស់​មួកសុវត្ថិភាព​ក្នុងពេល​បើកបរ និង​ធ្វើដំណើរ​តាម​ម៉ូតូ និង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាពិសេស គឺ​ការ​ដាស់តឿន​រំលឹក​ដល់​សិស្ស មិត្ត​ភ័ក្ត្រ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​មិនទាន់​យល់ដឹង អំពី​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ​ឱ្យបាន​យល់ដឹង​កាន់តែច្បាស់​ពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​ផ្លូវថ្នល់ និង​ជំរុញឱ្យមាន​គោរព​ច្បាប់​ចរាចរណ៍​នៅ​គ្រប់ពេល​ធ្វើដំណើរ​តាម​យានយន្ត ដែល​ទាំងអស់នេះ សុ​ទ្ឋ​តែ​ជា​កត្តា​ដែល​អាចជួយ​ឱ្យ​ចៀស​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​បាន ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ទាំងអស់គ្នា​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ស៊ុ សំអន ក៏បាន​ផ្ដាំផ្ញើ​ដល់ទី​ប្រឹក្សា​យុវជន និង​ប្អូនៗ​យុវជន​កាកបាទក្រហម​កម្ពុជា ជា​សិក្ខាកាម​ក្នុង​វគ្គ​ត្រូវ​យកចិត្តទុកដាក់​ស្ដាប់​និង ក្តាប់​យកចំណេះ​ដឹង​ពី​គ្រូឧទ្ទេស​ដើម្បី​អាច​យកទៅ​បណ្ដុះបណ្ដាល ឬ​ផ្សព្វផ្សាយ​បន្ត​ដល់​មិត្តភក្តិ យុ​វន​កាកបាទក្រហមកម្ពុជា ឬ​សិស្សានុសិស្ស​ក្នុង​សាលា និង​សហគមន៍ ក្នុង​គោលបំណង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ ស្លាប់ របួស និង​ពិការ​ដោយសារ​គ្រោះថ្នាក់​ចរណ៍ ៕

 

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: បណ្ដុះបណ្ដាល​ស្ដីពី​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការបើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ហ៊​ន ឬ​ទ្ធិ ត្រូវបាន​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​ជា​អភិបាលស្រុក​ស្រីស្នំ​

លោក ហ៊​ន ឬ​ទ្ធិ ត្រូវបាន​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​ជា​អភិបាលស្រុក​ស្រីស្នំ​

អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ប្រកាស​តែងតាំង​លោក ស៊ិន ចាន់ថុល ជា​អភិបាលស្រុក​ពួក ខណៈ​មន្ត្រី​០៣​រូប​ផ្សេងទៀត ត្រូវបាន​ប្រកាស​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក និង នាយក​រដ្ឋបាល​សាលាស្រុក​

អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ប្រកាស​តែងតាំង​លោក ស៊ិន ចាន់ថុល ជា​អភិបាលស្រុក​ពួក ខណៈ​មន្ត្រី​០៣​រូប​ផ្សេងទៀត ត្រូវបាន​ប្រកាស​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក និង នាយក​រដ្ឋបាល​សាលាស្រុក​

អភិបាលស្រុក​ប្រាសាទបាគង ជួបពិភាក្សា​ការងារជាមួយ​គណ​:​ប្រតិភូ មកពី​សាធារណ​:​រដ្ឋ​កូរ៉េខាងត្បូង

អភិបាលស្រុក​ប្រាសាទបាគង ជួបពិភាក្សា​ការងារជាមួយ​គណ​:​ប្រតិភូ មកពី​សាធារណ​:​រដ្ឋ​កូរ៉េខាងត្បូង

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.