Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោក ហ៊​ន ឬ​ទ្ធិ ត្រូវបាន​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​ជា​អភិបាលស្រុក​ស្រីស្នំ​

ដោយ Pothe Thun
10/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លោក ហ៊​ន ឬ​ទ្ធិ ត្រូវបាន​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​ជា​អភិបាលស្រុក​ស្រីស្នំ​
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ហ៊​ន់ ឬ​ទ្ធិ ឋានន្តរ​សិ​ក្ត័ វរៈមន្ត្រី​ថ្នាក់​លេខ​៤ ជា​អភិបាលស្រុក​ស្ដីទី ត្រូវបាន​ប្រកាស​ឱ្យចូល​កាន់​មុខតំណែង ជា​អភិបាលស្រុក​ស្រីស្នំ តាម​អនុ​ក្រឹ​ត​លេខ​១២០៣ អនក្រ​.​ត​ត របស់​រាជរដ្ឋាភិបាល​កម្ពុជា កាល​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោកស្នងការ​នគរបាល​ខេត្ត កងកំលាំងប្រដាប់អាវុធ​ទាំងបី លោក​លោកស្រី​ជា​ប្រធាន អនុប្រធាន​មន្ទីរ លោក​អភិបាលស្រុក មេឃុំ មេភូមិ និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​នាក់​ផងដែរ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា បាន​បញ្ជាក់ថា ការប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលស្រុក​នេះ អាស្រ័យ​ដោយមាន​ការជឿជាក់​យ៉ាងច្បាស់​ពី​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្ត ចំពោះ​មន្ត្រី ថ្នាក់ដឹកនាំ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែលជា​ការលើកទឹកចិត្ត​ដល់​មន្ត្រី ឲ្យ​បន្ត​ខិតខំ​បំពេញភារកិច្ច ក្នុងការ​បម្រើ​ជាតិ​មាតុភូមិ ហើយ​ម្យ៉ាងទៀត​ក៏​ជាគោលការណ៍​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​រៀបចំ​នូវរ​ច​នា​សម្ព័ន្ធ ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឆ្ពោះទៅរក​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​ភូមិ​ឃុំ ក្នុងការ​បម្រើ​ដល់​តម្រូវការ​ផលប្រយោជន៍​របស់​ប្រជាជន ។​

​ឯកឧត្តម ទៀ សីហា បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​អាជ្ញាធរ​ស្រុក នូវ​សម​ទ្ធិ​ផល​ដែល​ស្រុក​ទទួលបាន​កន្លងមក​នេះ​ថា​៖​កត្តា​រីកចម្រើន​របស់​ស្រុក កើតឡើង​បាន​អាស្រ័យ​ប្រទេសជាតិ​មាន​សន្តិភាព និង​ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ប៉ុន្តែ​សូមឱ្យ​មន្ត្រី​ទាំងអស់ ត្រូវ​ពង្រឹងសមត្ថភាព និង​គុណភាព តាមរយៈ​ផ្តល់​ការបណ្តុះបណ្តាល​ផ្ទាល់​នៅ​ថ្នាក់មូលដ្ឋាន ដើម្បី​ជា​ចំណេះដឹង​បន្ថែម​ដល់​មន្ត្រីរាជការ ងាយស្រួល​ដល់​មន្ត្រី​បំពេញការងារ​រដ្ឋបាល​នៅ​មូលដ្ឋាន ជាពិសេស សូម​ឲ្យ​អភិបាលស្រុក​ថ្មី នៃ​ស្រុក​ស្រីស្នំ ដែល​ទើប​ចូលកាន់​តំណែង ធ្វើយ៉ាងណា​ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើការ​អភិវឌ្ឍន៍​ស្រុក ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត គឺ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ជា​ចំបង និង យកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ និង ជំរុញ​ការងារ​បង្កបង្កើនផល ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍​បន្ថែមថា លើសពីនេះ ត្រូវ​ពង្រីង និង​ពង្រីក​នូវ​សក្តានុពល​ទេសចរណ៍​ដែលមាន​ស្រាប់​នៅក្នុង​សហគមន៍ ដោយ​សហការ​ជាមួយ​មន្ទីរជំនាញ ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជា​ផលប្រយោជន៍​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​ស្រីស្នំ​ទាំងមូល និង ត្រូវ​ចេះ​សាមគ្គីភាព​ផ្ទៃ​រវាង​គណៈ​អភិបាលស្រុក ជាមួយ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ លើ​ការដឹកនាំ ការគ្រប់គ្រង និង ការពង្រឹង​នូវ​របៀបរបប​ការងាររដ្ឋបាល នៅក្នុង​សាលាស្រុក ដើម្បី​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប្រកបដោយ​តម្លាភាព គណនេយ្យភាព​លឿន​រហ័ស និង​មាន​ប្រ​សិ​ទ្ឋ​ភាព ពិសេស​ត្រូវ​សហការ​សាមគ្គីភាព​ជាមួយ​ក្រុមប្រឹក្សា​ស្រុក អាជ្ញាធរ​មូលដ្ឋាន និង កង​ម្លាំ​ង​ប្រដាប់​ទាំង​៣​ប្រភេទ ចូលរួម​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតឡើង នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ។​

​ក្នុងឱកាស​នោះដែរ លោក ហ៊​ន់ ឬ​ទ្ធិ អភិបាលស្រុក​ស្រីស្នំ ដែល​ទើប​តែងតាំង​ថ្មី បាន​ប្ដេជ្ញា​គោរព និង អនុវត្តន៍​តាម​គោលការណ៍​ដឹកនាំ​ចង្អុលបង្ហាញ​របស់​ឯក​ឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម​អភិបាលខេត្ត ដោយ​សន្យា​ខិតខំ​ទប់ស្កាត់ លុបបំបាត់​រាល់​បាតុភាព​អសកម្ម​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​និង​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ និង អនុវត្តន៍​នូវ​វិធានការ​ចាំបាច់​ទាំងឡាយ សំដៅ​បង្កើន​ការងារ​ទប់ស្កាត់ និង បង្ក្រាប​នូវ​បទល្មើស​គ្រប់​ប្រភេទ ព្រមទាំង​យកចិត្តទុកដាក់​រៀបចំ​កសាង និង អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៅក្នុង​ស្រុក​ស្រីស្នំ ៕

   

​អត្ថបទ និង រូបថត : លោក ស៊ាន សុផាត និង លោក ហាំ ម៉េង​ហួត​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: លោក ហ៊​ន ឬ​ទ្ធិ អភិបាលស្រុក​ស្រីស្នំស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ប្រកាស​តែងតាំង​លោក ស៊ិន ចាន់ថុល ជា​អភិបាលស្រុក​ពួក ខណៈ​មន្ត្រី​០៣​រូប​ផ្សេងទៀត ត្រូវបាន​ប្រកាស​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក និង នាយក​រដ្ឋបាល​សាលាស្រុក​

អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ប្រកាស​តែងតាំង​លោក ស៊ិន ចាន់ថុល ជា​អភិបាលស្រុក​ពួក ខណៈ​មន្ត្រី​០៣​រូប​ផ្សេងទៀត ត្រូវបាន​ប្រកាស​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក និង នាយក​រដ្ឋបាល​សាលាស្រុក​

អភិបាលស្រុក​ប្រាសាទបាគង ជួបពិភាក្សា​ការងារជាមួយ​គណ​:​ប្រតិភូ មកពី​សាធារណ​:​រដ្ឋ​កូរ៉េខាងត្បូង

អភិបាលស្រុក​ប្រាសាទបាគង ជួបពិភាក្សា​ការងារជាមួយ​គណ​:​ប្រតិភូ មកពី​សាធារណ​:​រដ្ឋ​កូរ៉េខាងត្បូង

 មន្ត្រី​ចំនួន​០២​រូប ត្រូវបាន​ប្រកាស​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក​ជីក្រែង​

 មន្ត្រី​ចំនួន​០២​រូប ត្រូវបាន​ប្រកាស​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក​ជីក្រែង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.