Sunday, January 24, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

 មន្ត្រី​ចំនួន​០២​រូប ត្រូវបាន​ប្រកាស​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក​ជីក្រែង​

ដោយ Pothe Thun
10/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
 មន្ត្រី​ចំនួន​០២​រូប ត្រូវបាន​ប្រកាស​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក​ជីក្រែង​
361
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​លោក ម៉ូ​វ ជា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៦ ជា​ប្រធានការិយាល័យ​វិនិយោគ នៃ​ទីចាត់ការ​ផែនការ​និង​វិនិយោគ នៃ សាលាខេត្ត​សៀមរាប និង លោក ធូ ច​ន្ថុ​ល ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​១ ត្រូវបាន​ប្រកាស​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក​ជីក្រែង តាម​ប្រកា​សលេខ​៨៨៦១ ប្រក របស់​ក្រសួងមហាផ្ទៃ ដែល​ការប្រកាស​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​សាលាស្រុក​ជីក្រែង ក្រោម​អធិបតីភាព​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។​

​លោក ម៉ូ​វ ជា អភិបាលរង​ស្រុក​ជីក្រែង ដែល​ទើបនឹង​តែងតាំង​ថ្មី បាន​សម្ដែង​នូវ​ការដឹង​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង អភិបាលខេត្ត​សៀមរាប ដែល​បានផ្ដល់​ការទុកចិត្ត​មកលើ​រូបលោក​ទាំង​២​នាក់ ឲ្យ​ធ្វើជា​អភិបាលរង​ស្រុក​ជីក្រែង ហើយ​បាន​ប្ដេជ្ញាចិត្ត​អនុវត្តន៍​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន , គាំទ្រ​និង​អនុវត្តន៍​នូវ​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា , គោលការណ៍​ដឹកនាំ​ចង្អុលបង្ហាញ​របស់​ឯក​ឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម​អភិបាលខេត្ត គណៈ​អភិបាលស្រុក​ជីក្រែង និង ប្ដេជ្ញា​ខិតខំ​ចូលរួម​ទប់ស្កាត់ លុបបំបាត់​រាល់​បាតុភាព​អសកម្ម​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​យកចិត្តទុកដាក់​រៀបចំ កសាង និង អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៅក្នុង​ស្រុក​ជីក្រែង ជាពិសេស​សហការ សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​ប្រសើរ​បំផុត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក នាក់ ណេ​រ៉ុ​ន បាន​បញ្ជាក់ថា ការប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលរង​ស្រុក​នេះ ក៏មាន​ការជឿជាក់​យ៉ាងច្បាស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្ត​ចំពោះ​មន្ត្រី ថ្នាក់ដឹកនាំ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែលជា​ការលើកទឹកចិត្ត​ដល់​មន្ត្រី ឲ្យ​បន្ត​ខិតខំ​បំពេញភារកិច្ច ក្នុងការ​បម្រើ​ជាតិ​មាតុភូមិ ព្រោះថា​លោក​ទាំងពីរ​នាក់​នេះ ពិតជា​មានចំណេះដឹង និង បទពិសោធន៍​យូរ​ឆ្នាំ អាចជួយ​ដល់​អភិបាលស្រុក​ក្នុងការ​អភិវឌ្ឍ​ស្រុក ពិសេស​ត្រូវ​ប្រមូលផ្ដុំ​កម្លាំង​សរុប និង វិធាន​ការសរុប ស្របតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​ស្រុក ។​

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍​បន្ថែមថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេសជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដូច្នេះ​ក្នុងឱកាស​ដែល​លោក​ទាំងពីរ ទទួលបាន​ការតែងតាំង​ជា​អភិបាលរង​ស្រុក​ជីក្រែង​នេះ ត្រូវ​រក្សា​នូវ​ចំណង​ស្មារតី​សាមគ្គី និង ឯកភាព​ផ្ទៃក្នុង​ក្នុង​ជួរ​គណៈ​អភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ក្នុងស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង ក្រុមប្រឹក្សាឃុំ​ឲ្យ​បានល្អ​ប្រសើរឡើង ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត សំដៅ​លើកកម្ពស់​ជីវភាព​របស់​នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង ហើយ​ត្រូវ​រួមគ្នា​ការពារ​នូវ​សេចក្ដីសុខក្សេមក្សាន្ត​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​យើង ។​

ព័ត៌មានជាតិ ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពការស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពការស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប

23/01/2021
កីឡាករជាង៣០០នាក់ ចូលរួមប្រគួតទោចក្រយានជម្រើសជាតិឆ្នាំ២០២០នៅខេត្ដសៀមរាប 

កីឡាករជាង៣០០នាក់ ចូលរួមប្រគួតទោចក្រយានជម្រើសជាតិឆ្នាំ២០២០នៅខេត្ដសៀមរាប 

23/01/2021

​លោក​អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍​បន្ថែមទៀត​ថា ជាមួយគ្នានេះដែរ ត្រូវ​រួមគ្នា​បង្កើន​នូវ​ការយកចិត្តទុកដាក់​ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​តម្រូវការ​ចាំបាច់​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ៕

  

​អត្ថបទ : លោក លីវ សាន្ត​
​រូបថត : លោក ខេង ឧ​ត្ត​ម​

Tags: លោក ធូ ច​ន្ថុ​ល​លោក ម៉ូ​វ ជាស្រុកជីក្រែង​អភិបាលរង​ស្រុក​ជីក្រែង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ ការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ ត្រូវការ​ប្រតិកម្ម​រហ័ស និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ឲ្យ​បាន​ទូលំទូលាយ​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ ការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ ត្រូវការ​ប្រតិកម្ម​រហ័ស និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ឲ្យ​បាន​ទូលំទូលាយ​

អ្នកបង្កើត​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​មហន្តរាយ​ដល់​ប្រយោជន៍​សាធារណៈ ឬ​បុគ្គល​ដទៃ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​

អ្នកបង្កើត​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​មហន្តរាយ​ដល់​ប្រយោជន៍​សាធារណៈ ឬ​បុគ្គល​ដទៃ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​

ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប ជា​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​

ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប ជា​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

22/01/2021
ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

22/01/2021
ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,126)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,861)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (448)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (331)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (438)
  • សេដ្ឋកិច្ច និង កសិកម្ម (117)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.